អ្នកនៅ Single យូរ តែងជួបវិបត្តិ ៧ យ៉ាងនេះ តែខំលាក់គេឯង
អ្នកខ្លះអាយុកាន់តែច្រើនៗទៅតែនៅតែរក Bro ឬក៏ Sis មិនបាននឹងគេសោះ ពីដំបូងៗគិតថា នៅម្នាក់ឯងមានអីមិនល្អ នៅម្នាក់ឯងក៏អាចរស់បាន តែមនុស្សតិចនាក់ណាស់អាចធ្វើបាន ។ អ្នក Single ភាគច្រើនតែងជួបប្រទះវិបត្តិ ៧ យ៉ាងធំៗដូចខាងក្រោម ៖
១. នៅ Sigle យូរៗអ្នកខ្លះថាស្រឡាញ់ភេទដូចគ្នា
បើជាស្រីគេសង្ស័យថា ស្រីស្រឡាញ់ស្រី បើជាប្រុសគេថា ប្រុសស្រឡាញ់ប្រុស ។ ពិសេសពេលទៅណាមកណាជាមួយមិត្តភក្ដិស្រីៗគ្នាឯង ឬ មិត្តប្រុសគ្នាឯង គេសង្ស័យថា ស្រឡាញ់ភេទដូចគ្នាបណ្ដោយ ។
២. ពិបាកដើរលេងទៅណាមកណាជាមួយមិត្តភក្ដិដែលគេមានសង្សារ
គេមានគូទាំងត្រសងៗ ផ្អែមល្ហែម ល្អូកល្អិនគ្នានៅនឹងមុខ សួរថា អ្នកនៅម្នាក់ឯង មានអារម្មណ៍បែបណា? ប្រាកដជាទទួលយកមិនបានទេ បែបនេះហើយទើបដើរតែជាមួយអ្នក Single ដូចគ្នា ។
៣. ម៉ួរម៉ៅជាងគេពេលគេសួរថា ពេលណាមានសង្សារ ?
សំណួរនឹងចាក់ដោតសម្រាប់អ្នកគ្មានគូបំផុត ព្រោះគេក៏មិនចង់នៅយូរដែរ តែដូចមិនទាន់ដល់គូ ចេះតែឃ្វាងរហូត ពេលខ្លះអាចមកពីរើសពេកក៏មិនដឹង ។
៤. អត់ដែលស្គាល់អីទៅថាភាពល្អែមល្ហែម
យប់ឡើងក៏គ្មានណាគេ good night ព្រឹកឡើងក៏គ្មានណាគេ good morning ទូរសព្ទមួយថ្ងៃបើកអ៊ីនធើណេតចោល ២៤ ម៉ោងក៏គ្មានអ្នកណាឆាតមក ក្រៅពីពួកហៅស៊ីចុកបុកទំពារមួយចំនួន ។
៥. ពេលទៅមើលកុនរឿងខ្មោចចង់មានអ្នកឱបតែគ្មានទេបានត្រឹមឱបដៃ
ពេលទៅមើលកុនជាពេលវេលាដ៏សោកសៅមួយសម្រាប់អ្នកគ្មានស្នេហ៍ ទោះខ្លាចចង់លេចនោម ក៏គ្មានណាគេកាន់ដៃ ឬ ឱបឱ្យបាត់ខ្លាចដែរ យ៉ាងច្រើនស្រែកម្នាក់ឯង ឱបដៃខ្លួនឯង ។
៦. ពេលថ្ងៃបុណ្យពិសេសៗគឺជាថ្ងៃធម្មតាសម្រាប់ខ្លួនឯង
សួរថាចុកអត់ ? អ្នកមានគូគេបន់ឱ្យតែដល់ថ្ងៃអាលនឹងបានណាត់ Dinner ឬ ទៅដើរលេង តែសម្រាប់មនុស្សគ្មានគូវិញដេកតែនៅផ្ទះដូចអត់មានអីកើតឡើង ជួនកាលអត់ហ៊ានបើកហ្វេសប៊ុកទៀតព្រោះខ្លាចឃើញគេស្វីត ។
៧. ពេលពិបាកចិត្ត ពេលកើតទុក្ខ គ្មានសង្សាររត់រកទេ បើមិនខលទៅប្រាប់ម៉ែ គឺមិត្តភក្ដិ
ជឿអត់ថា បើមានសង្សារ រឿងដែលពិបាកចិត្តនឹងប្រាប់សង្សារមុនគេ តែដល់តែអត់មានអ៊ីចឹង មានតែទៅនិយាយជាមួយមិត្តភក្ដិ បើមិនចឹងទេរត់ទៅរកអ្នកផ្ទះប្រឹក្សាហើយ ៕
អត្ថបទ ៖ រាជ