វិធីថ្មីៗ ៥ ក្បាច់ បើហ៊ានធ្វើ ដឹងតែ Crush ស្រឡាញ់វិញភ្លាម សាកបានដឹង
ស្នេហាមួយដែលអាចកើតឡើងរមែងផ្ដើមចេញពីយើង ឬ ផ្ដើមចេញពីគេ ។ ស្នេហាដែលផ្ដើមចេញពីយើងមានន័យថា យើងស្រលាញ់គេ តែគេមិនទាន់បានដឹង ដែលគេហៅថា Crush ។ ពេលខ្លះ Crush លើនរណាម្នាក់មិនមែនចេះតែសារភាពភ្លាមៗបានទេ ទាមទារពេលវេលា ជួនកាលអ្នកខ្លះមិនទាំងហ៊ានសារភាពផង ។ តទៅនេះជាវិធីថ្មី ៥ យ៉ាងអាចយកបានបេះដូង Crush យ៉ាងងាយ ៖
១. ព្យាយាមឆ្លើយឆ្លងក្នុង Chat ធ្វើម៉េចឱ្យគេជក់ចិត្តបាត់យើងមិនបាន
ពេលមានឱកាសឆាតជាមួយគេ ត្រូវព្យាយាមធ្វើយ៉ាងណាឱ្យគេមានស្នាមញញឹមរីករាយនឹងតបឆាត ដោយគ្មានអល់ឯក ។ ត្រូវរកប្រធានបទបទប្លែកទៅនិយាយជាមួយគេ រកប្រយោគសួរថ្មីៗ ក្រៅពីញ៉ាំបាយនៅ? កំពុងធ្វើអី ? ហើយបែរមកសួរថា ថ្ងៃនេះញញឹមបានប៉ុន្មានដងហើយ ? ឬ ក៏ឃ្លាប្លែកៗផ្សេងទៀត ។
២. លួចបង្ហាញភាពគួរស្រលាញ់របស់អ្នកឱ្យគេឃើញ
មិនមែននៅសុខៗទៅអួតគេថា យើងពូកែនេះ ពូកែនោះ ឱ្យគេស្រលាញ់នោះទេ តែគួរលួចបង្ហាញឱ្យគេដឹង ។ ឧទាហរណ៍ពេលគេអផ្សុកយើងច្រៀងឱ្យគេស្ដាប់ និយាយរឿងកំប្លែង ពេលខ្លះអ្នកអាចបង្ហាញពីស្នាដៃធ្វើម្ហូបបង្ហោះឱ្យគេឃើញអីចឹងទៅ ពេលខ្លះអាចបង្ហាញពីលទ្ធផលការសិក្សា ការងារ របស់អ្នកដែលធ្វើឱ្យគេរំភើបចិត្តបាន ។
៣. ធ្វើយ៉ាងម៉េចក៏ដោយណាត់គេទៅក្រៅឱ្យបានម្ដង
វាគ្មានអីលើសលួសខ្លាំងពេកទេ គ្រាន់តែនិយាយបញ្ឆិតបញ្ឆៀង របៀបបង្ហាញថា កំពុងមានចេតនាបបួលគេទៅមើលកុន ឬ ទៅញ៉ាំអី ។ បើគេពិតជាចង់ស្គាល់អ្នកមែន ហើយម្យ៉ាងទៀតកន្លងមកគេតែង មានស្នាមញញឹមដោយសារអ្នក គេប្រាកដជាបដិសេធមិនបានឡើយ ។ ពេលបាននៅក្បែរគេ ធ្វើយ៉ាងម៉េចក៏ដោយត្រូវធ្វើឱ្យមានភាពស្និទ្ធស្នាលនឹងគេ កុំឱ្យមានអារម្មណ៍ថាយើងក្រែងចិត្តគេ គេក្រែងចិត្តយើង ។ ពិសេសធ្វើឱ្យគេរីករាយ សប្បាយចិត្ត មិនចង់ទៅផ្ទះវិញ ។
៤. បង្ហាញការយកចិត្តទុកដាក់ចំពោះគេ
ពេលខ្លះយកចិត្តទុកដាក់មិនចាំបាច់អីទាល់តែរឿងធំដុំទេ គ្រាន់និយាយនៅពេលព្រឹកព្រលឹមទៅកាន់គេថា យប់មិញគេងលក់ស្រួលអត់? ឬ ក៏ញាំបាយឆ្ងាញ់អត់? ថ្ងៃនេះធ្វើការហត់អត់? និង ចំណុចតូចផ្សេងៗទៀត ។
៥. កុំចាំយូរបើឃើញថាគេមានចិត្តដែរសារភាពទៅ
មិនបាច់សារភាពចំៗពេកគ្រាន់តែនិយាយថា ខ្ញុំនឹកអ្នក, អ្នកជាមនុស្សសំខាន់សម្រាប់ខ្ញុំ, ខ្ញុំមិនដឹងឆាតទៅអ្នកណាក្រៅពីរនាក់ ឬ ក៏និយាយឱ្យធ្ងន់ជាងនេះបន្តិចអ្នកអាចនិយាយថា ពួកយើងពីរនាក់អាចលើសពីមិត្តបានទេ ?
អត្ថបទ ៖ រាជ