Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ឈប់រត់តាមស្នេហា ដែលគេស្ទើរស្រឡាញ់ ស្ទើរអត់ វាគ្មានប្រយោជន៍ទេ
ស្នេហាស្នេហ៍ហឺត

ឈប់រត់តាមស្នេហា ដែលគេស្ទើរស្រឡាញ់ ស្ទើរអត់ វាគ្មានប្រយោជន៍ទេ

កក្កដា ៣១, ២០១៩

វាហាក់ដូចជាបន្ទាបតម្លៃខ្លួនឯងពេកដឹង វាហាក់ដូចជាធ្វើបាបខ្លួនឯងទេដឹង ហើយ​វាហត់​នឿយ​ខ្លាំង​ពេក​ទេ​ដឹង ដែលអ្នកតែងតែព្យាយាមធ្វើឱ្យគេស្រលាញ់អ្នកខ្លាំង ដូចអ្នកដែរ ? បើដឹងច្បាស់​តាំង​ពី​ដើម​ទី​ថាគេមិនស្រលាញ់អ្នកខ្លាំង ឬ មិនបានតាំងចិត្តថាស្រលាញ់ពិតប្រាកដ អ្នកគួរតែដើរចេញតាំងពីយូរ មិនគួរបណ្ដោយឱ្យចិត្តស្រលាញ់គេកាន់តែខ្លាំង ហើយពិបាកដកខ្លួនចេញនោះទេ ។

ដល់ដំណាក់កាលមួយដែលអ្នកកាន់តែស្រលាញ់គេខ្លាំង គឺអ្នកនឹងកាន់តែពិបាកដកខ្លួន ព្រោះជានិច្ចកាលអ្នកតែងផ្ដល់ក្ដីសង្ឃឹមឱ្យខ្លួនឯង នៅពេលដែលគេយកចិត្តទុកដាក់លើអ្នកបន្តិចបន្តួច ខណៈ​កន្លង​​​​ទៅ​គេតែងមិនសូវអើពើ ឬ រវីរវល់ជាមួយអ្នកផងនោះ ។ មកដល់ចំណុចមួយដែលអ្នកគិតថា នឹងព្យាយាមបន្តទៀត មិនព្រមចុះចាញ់ ហើយជឿថា ថ្ងៃណាមួយគេនឹងតបស្នងក្ដីស្រលាញ់វិញ តែចុងក្រោយវាបានត្រឹមតែធ្វើឱ្យអ្នកខាតបង់ពេលវេលា បិទផ្លូវខ្លួនឯង ធ្វើបាបខ្លួនឯងតែប៉ុនណោះ ។ អ្នក​ត្រូវ​ចាំ​ថា​ ប្រសិនបើគេស្រលាញ់អ្នកពិតមែន គេនឹងព្យាយាមធ្វើគ្រប់បែបយ៉ាងឱ្យអ្នកជឿជាក់លើស្នេហា​មួយនេះ ធ្វើឱ្យអ្នកមានភាពកក់ក្ដៅ មិនមែនទុកអ្នកចោល ហើយឱ្យអ្នកក្លាយជារត់តាមស្នេហា ចំណែកគេក្លាយជាព្រះនាងម្ចាស់ ឬ ព្រះអង្គម្ចាស់នោះឡើយ ។

តាមពិតអ្នកនៅតែអាចដកខ្លួនចេញពីស្នេហាស្រពេចស្រពិលមួយនេះ បើអ្នកពិតជាចង់ចាកចេញ ហើ​យ​មិនយកមនោសញ្ចេតនា ឬ ក្ដីស្រលាញ់ទៅផ្ញើលើគេម្នាក់នោះតទៅទៀត ។ ទទួលស្គាល់ថា វាពិតជាការឈឺចាប់ដ៏ខ្លាំងក្លាបំផុតសម្រាប់ជីវិតអ្នក ហើយវាពិតជាពិបាកឆ្លងកាត់បំផុត តែ​បើ​អ្នក​នៅ​តែ​បន្ត គឺស្មើនឹងអ្នកមិនស្រលាញ់ខ្លួនឯង ។ គ្មាននរណាម្នាក់នៅលើលោកនេះស្រលាញ់អ្នកជាងអ្នកខ្លួនឯងនោះទេ វាដល់ពេលដែលអ្នកគួរដើរចេញពីគេទៅ ឈប់រត់តាមស្នេហាដែលគ្មានសង្ឃឹម ហើយវាបានធ្វើឱ្យជីវិតអ្នកសោះកក្រោះស្ទើរតែរាល់ថ្ងៃ ។

មនុស្សដែលស្រលាញ់យើងពិតប្រាកដ ទោះយើងមិនបានធ្វើអ្វីសោះក៏គេអាចស្រលាញ់បាន តែបើគេគ្មានចិត្តនឹងស្រលាញ់ ទោះយើងខំព្យាយាមធ្វើគ្រប់បែបយ៉ាងក៏មិនអាចយកបានបេះដូងគេដែរ ។ មិនមែនមកពីយើងមិនស្អាត មិនមែនមកពីយើងគ្មានចំណុចល្អនោះទេ តែមកពីយើងមិនមែនជាប្រភេទមនុស្សដែលអាចចូលក្នុងបេះដូងគេ ហើយប្រហែលជាគេនៅរង់ចាំមនុស្សម្នាក់ផ្សេងទៀតក្រៅពីយើង ។ ការចាកចេញជាជម្រើសល្អបំផុត ដែលអាចស្រោចស្រង់ស្នាមញញឹមរបស់អ្នកត្រឡប់មកវិញ ៕

អត្ថបទ ៖ រាជ

 

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ហេតុអ្វីលោកអ្នកគួរជ្រើសរើសស្រាបៀរ ABC Reserve សម្រាប់ទទួលភ្ញៀវ ក្នុងពិធីជួបជុំដ៏ល្អឯកផ្សេងៗរបស់លោកអ្នក?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

តើភ្នែកសត្វឆ្មាមានអ្វីពិសេស? ហេតុអ្វីបានជាគេប្រៀបប្រដូចភ្នែកឆ្មាទៅនឹងស្មាតហ្វូនស៊េរីថ្មី OPPO Reno8 Series?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

ផ្ទុះការគាំទ្រជាខ្លាំងលើវត្តមានរថយន្តម៉ូឌែលថ្មី MG GT នៅការតាំងពិពរណ៌រថយន្តនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ កាលពីសប្តាហ៍មុន

សីហា ១៦, ២០២២
អត្ថបទក្រុមហ៊ុន

គំនិតផ្តួចផ្តើមមួយក្នុងយុទ្ធនាការ #JumpstartABetterLife របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ធ្វើឡើងដើម្បីជួយបរិច្ចាគជួយកុមារខ្វះខាតនៅអង្គការផ្កាយសមុទ្រ

សីហា ១៦, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់