កុំប្រាថ្នាចង់បានគូជីវិត ៣ ប្រភេទនេះ ទោះបើបានរៀបការនឹងគ្នា ក៏មិនប្រាកដថាមានក្ដីសុខ
នារីភាគច្រើនតែងតែមានក្ដីស្រមៃតាំងពីក្មេងរហូតដល់ធំពេញវ័យ គឺចង់រៀបការជាមួយបុរសដែលមានរូបរាងខ្ពស់ សង្ហា សាច់សខ្ចី និង ជាកូនអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ចំណែកឯសុភាពបុរសវិញ ក៏តែងសម្លឹងរកមើលនារីណាដែលមានទាំងរូបសម្រស់ ចរិយាល្អ ព្រមទាំងជាកូនស្រីរស់នៅក្នុងវង្សត្រកូលថ្លៃថ្នូរមកធ្វើជាប្រពន្ធ ប៉ុន្ដែពួកគេមិនទាន់ដឹងទេថា ពេលបានមនុស្សប្រភេទទាំងនេះមកធ្វើជាគូគ្រងមានផលលំបាកអ្វីខ្លះ ។
អ្នកណាៗក៏អាចមានក្ដីស្រមៃបានដែរ តែមិនត្រូវឱ្យលើសលប់ពេកនោះទេ ព្រោះពាក្យថា «ពេក» វានឹងក្លាយទៅជារឿងមិនល្អទៅវិញ ។ ដូចគ្នាដែរ អ្នកអាចមានក្ដីស្រមៃចង់រៀបការជាមួយមនុស្សបែបណាក៏បានតែកុំឱ្យមានពាក្យថា «ពេក» ទាំង ៣ ចំណុចនេះទៅបានហើយ ៖
១- មនុស្សដែលស្អាត ឬសង្ហាជាងយើងខ្លាំងពេក ព្រោះបើគេស្អាត គេមានជម្រើសច្រើន ម្យ៉ាងប្រាកដជាមានមនុស្សជាច្រើនប៉ង់ចង់បានធ្វើជាកម្មសិទ្ធិជាក់ជាមិនខាន ។
២- មនុស្សដែលឆ្លាតខ្លាំងពេក ៖ បើគេឆ្លាតជាងយើងខ្លាំងពេក រឿងគ្រប់យ៉ាងទាំងតូចទាំងធំគឺគេជាអ្នកគ្រប់គ្រង ជាអ្នកសម្រេចទាំងអស់ ហើយដល់ពេលនោះយើងនឹងក្លាយជាមនុស្សគ្មានតម្លៃ ។
រូបតំណាង
៣- មនុស្សដែលមានខ្លាំងពេក ៖ ត្រង់ចំណុចនេះពិតសំខាន់ណាស់ ធម្មតាអ្នកមានគេតែងសម្លឹងមើលវង្សត្រកូលណាដែលស័ក្ដិសមដើម្បីរៀបការជាមួយគ្នា តែបើយើងមានវាសនាបានការជាមួយគេ នោះគ្រួសារយើងអាចនឹងត្រូវគ្រួសារខាងសាច់ថ្លៃមិនផ្ដល់តម្លៃ និង មើលងាយគ្រប់ពេល ហើយពេលនោះទឹកមាត់ក៏សាបដូចទឹកទន្លេដែរ ។
សរុបមកវិញ យើងមិនអាចរស់នៅក្នុងក្ដីស្រមៃមួយជីវិតនោះទេ ដូច្នេះត្រូវភ្ញាក់ឡើងហើយជ្រើសរើសគូជីវិតណាដែលប្រហាក់ប្រហែលនឹងយើង ទាំងវង្សត្រកូល រូបសម្បត្តិ និង គំនិតប្រាជ្ញាទើបរស់នៅចុះសម្រុងនឹងគ្នា ៕