Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ពេល​ប្រុស​ៗ​នៅ​ជុំគ្នា​ ដឹងតែយករឿងគួរឱ្យឈឺក្បាល ៥ យ៉ាងរបស់ស្រីៗ មកនិយាយហើយ ​
ស្នេហាស្នេហ៍ហឺត

ពេល​ប្រុស​ៗ​នៅ​ជុំគ្នា​ ដឹងតែយករឿងគួរឱ្យឈឺក្បាល ៥ យ៉ាងរបស់ស្រីៗ មកនិយាយហើយ ​

សីហា ៧, ២០២១

​ស្រី​ៗ​ចង់​ដឹង​ណាស់​មែនទេ​ ​ពេល​បុ​រសៗ​នៅ​ជុំគ្នា​ ​លើកយក​រឿង​អី​មក​និយាយ​ខ្លះ​?​ ​រឿង​មួយ​ចំ​នួន​ប្រុស​ៗ​មិន​ហ៊ាន​និយាយចំ​មុខ​គូស្នេហ៍​ ​ឬ​ ​នារី​ ​ដែលគេ​ចាប់អារម្មណ៍​ឡើយ​ ​តែបើ​បាន​នៅជា​មួយ​មិត្តភក្ដិ​ស្និទ្ធស្នាល​គេ​តែង​យក​មក​និយាយ​កម្រ​ខាន​ណាស់​ ​។​ ​រឿង​ទាំងនោះ​មាន​ដូចជា​ ​៖​ ​

​១​.​ ​ស្រី​ៗ​ពិបាក​លួង​ណាស់​ ​

​ពួកគេ​តែង​លើក​ពី​ចំណុច​នេះ​របស់​ស្រី​ៗ​មក​និយាយ​ ​ព្រោះ​បុរស​ ​១០០​ ​នាក់​ស្ទើរតែ​ ​១០០​ ​តែង​ជួប​បញ្ហា​នេះ​ ​។​ ​ធម្មជាតិ​របស់​មនុស្ស​ស្រី​ ​គឺ​ចង់ឱ្យ​លួង​ ​ចង់បាន​ពាក្យ​ផ្អែមល្ហែម​ ​ចូលចិត្ត​ធ្វើ​ងក់​ងរ​ ​ឱ្យ​គេ​តាម​ទ្រ​ជាប្រចាំ​ ​។​ ​អ្វី​ដែល​សំខាន់​នោះ​ ​គឺ​លួង​មិន​ងាយ​ត្រូវ​ ​មិនដឹង​ថា​នាង​ចង់បាន​អី​ឱ្យ​ប្រាកដ​ ​។​ ​ដោយសារតែ​រឿង​នេះ​បាន​ធ្វើ​ឱ្យ​បុរស​មួយចំនួន​ឈឺក្បាល​ជា​ខ្លាំង​ ​ទើប​គេ​មក​ពិភាក្សា​គ្នា​ ​ដើម្បី​ផ្លាស់ប្ដូរ​គំនិត​យោបល់​ ​។​ ​

​២​.​ ​ចិត្ត​ផ្លាស់ប្ដូរ​លឿន​ដូច​ផ្លេក​បន្ទរ​ ​

​ចំណែក​ឯ​រឿង​នេះ​វិញ​ក៏​ធ្វើ​ឱ្យ​ភាគី​ខាង​បុរស​ពិបាក​នឹង​ស្វែងយល់​បំផុត​ ​អំពី​ចិត្ត​របស់​នាង​ ​។​ ​ជួនកាល​នៅ​សុ​ខៗ​មិនដឹង​ថា​នាង​ត្រូវ​អ្នកណា​ផ្លុំត្រចៀក​មក​ ​ឬ​ ​ក៏​កើត​អី​មិនដឹង​ស្រាប់តែ​ខឹង​ភ្លាម​ ​ទាំង​មិនដឹង​រឿង​ ​ហើយ​ពេល​ខ្លះ​ៗ​ខឹង​សុ​ខៗ​ស្រាប់តែ​មក​សើច​ក​ក្អាក់​កក្អាយ​មួយភ្លែត​ក៏​មាន​ ​។​ ​ពេលខ្លះ​ទៀត​បម្រុង​ថា​ ​នឹង​ទៅដើរ​លេង​ជាមួយគ្នា​ ​ស្រាប់តែ​នាង​អន់ចិត្ត​អី​បន្តិច​ ​បែរជា​លែង​ទៅវិញ​ភ្លាម​ ​។​ ​

​៣​.​ ​ស្ដេច​ពូកែ​សង្ស័យ​ ​

​និយាយ​ពី​រឿង​សង្ស័យ​វិញ​គឺ​ជំនាញ​របស់​នាង​តែម្ដង​ ​ស្អី​ដែ​លប្រុសៗ​គិតស្មាន​មិនដល់​ ​និង​ ​ទាំង​មិនដឹង​ថា​ខ្លួន​បាន​ធ្វើ​ឱ្យ​នាង​សង្ស័យ​ផង​ ​ស្រាប់តែ​នាង​ទៅ​លួច​អន់ចិត្ត​ ​ពិបាកចិត្ត​តែម្នាក់ឯង​ ​។​ ​រឿង​នេះ​ប្រុស​ណា​ក៏​ចង់​ទាល់​តម្រិះ​ដែរ​ ​ពីព្រោះ​ថា​ពេលខ្លះ​មិនដឹង​ថា​គួរ​ធ្វើ​ម៉េច​ទើប​បញ្ជាក់​ថា​ខ្លួន​គ្មាន​ស្អី​ទេ​ ​មិនបាច់​នាង​មក​សង្ស័យ​អី​ដល់​ម្ល៉ឹង​ឡើយ​ ​។

​

​៤​.​ ​ចិត្ត​ផ្សេង​មាត់​ផ្សឹង​មិន​និយាយ​អី​ឱ្យ​ចំៗ​ទេ​ ​

​បើ​និយាយ​ពី​រឿង​នេះ​វិញ​កាន់តែ​ធ្វើ​ឱ្យ​ប្រុស​ចង់​ឡប់​ខួរ​តែម្ដង​ ​ព្រោះថា​នាង​ចង់ឱ្យ​ខាង​ប្រុស​មើលធ្លុះ​ដល់ចិត្ត​នាង​ ​មិនបាច់​សួរ​ថា​នាង​កើត​អី​ ​នាង​ចង់បាន​អី​ ​ប្រសិនបើ​នាង​ប្រែប្រួល​ទឹកមុខ​ ​ប្រែប្រួល​ពាក្យសម្ដី​មានន័យថា​ ​នាង​កំ​ពងុង​បង្ហាញថា​ត្រូវការ​អ្វីមួយ​ ​ឬ​ ​អន់ចិត្ត​ពី​អ្វីមួយ​ហើយ​ ​។​ ​សួរ​ថា​ប្រុស​ៗ​នឹងជា​អ្វី​ ​?​ ​មិនមែន​ជា​ទេវតា​ទេ​ ​បើ​គេ​ពូកែ​មើល​ចិ​ត្ត​ស្រី​ៗ​ដូច​នាង​រំពឹង​ខ្ពស់​ពី​គេ​ ​ម្ល៉េះ​គេ​ក្លាយជា​គ្រូទាយ​ហើយ​ ​។​

​៥​.​ ​ពូកែ​ ​Drama​ ​លេខមួយ​លើ​ហ្វេ​សប៊ុ​ក​ ​

​មិនដឹង​ថា​មួយ​ថ្ងៃ​ៗ​នាង​ស៊ែ​ ​Quote​ ​ស្នេហា​ ​ឬ​ ​សរសេរ​ ​Status​ ​បញ្ឆិតបញ្ឆៀង​ប៉ុន្មាន​ដង​ទេ​ ​។​ ​ស្រី​ៗ​ខ្លះ​មាន​សង្សារ​យ៉ាង​ល្អ​អស់ពី​ចិត្ត​ក៏​នៅតែ​មិនព្រម​ឈប់​បង្ហោះ​អី​សេ​ធៗ​ដែរ​ ​មិនដឹង​ក្នុង​ខ្លួន​ចេះតែ​យ៉ាងម៉េច​ទេ​ ​។​ ​ចំ​ណេ​ក​ឯ​ប្រុស​ៗ​វិញ​ពេល​ឃើញ​នាង​ស៊ែ​រ​ ​ឬ​ ​សរសេរ​អី​បញ្ឆិតបញ្ឆៀង​ ​គឺ​ដឹង​តែ​គិត​ទៀតហើយ​ថា​ ​មិនដឹង​ធ្វើ​អី​ឱ្យ​នាង​មិន​សប្បាយចិត្ត​ ​ឬ​ ​នាង​កើតអ្វី​ទៀតហើយ​ទេ​ ​៕

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
បច្ចេកវិទ្យា

ទិន្នន័យនៃការលក់រថយន្តប្រភេទ MPV, Maxus G50 កំពុងកើនឡើង មុនថ្ងៃទិវាបុណ្យឪពុក

ឧសភា ១៩, ២០២២
អត្ថបទក្រុមហ៊ុន

ខមហ្វត ផ្ដល់ក្លិនក្រអូបជាងទឹកអប់ ដល់កម្មវិធីហ្វេសិនដ៏ធំ ក្នុងព្រះរាជាណាចក្រកម្ពុជា

ឧសភា ១៧, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់