មានសង្សារស្រីចរិតដូច ៩ ចំណុចនេះ ចូលដណ្ដឹងធ្វើប្រពន្ធមិនខុសទេ
ស្នេហាជារឿងមួយដែលពិបាកយល់ តែប្រសិនបើម្នាក់ៗអាចយល់ពីគ្នាបានទៅវិញទៅមកនោះ ពួកគេនឹងអាចសាងស្នេហាដ៏អស្ចារ្យជាមួយគ្នា ។ កន្លងមក យើងធ្លាប់ឃើញព័ត៌មានជាច្រើនដែលលើកឡើងថា មិត្តប្រុសល្អ មានលក្ខណៈសម្បត្តិយ៉ាងណា តែពេលនេះ សូមក្រឡេកមកវិញថា តើមិត្តស្រីល្អ គួរតែមានលក្ខណៈសម្បត្តិបែបណាវិញ ។
មុននឹងឈានចូលដល់ការបកស្រាយអំពីរឿងនេះ សូមក្រើនរំឭកបន្តិចថា ក្នុងការដែលធ្វើជាមិត្តស្រីល្អសម្រាប់នរណាម្នាក់ ទង្វើរបស់អ្នកគួរតែជាទង្វើដែលធ្វើចេញពីចិត្ត មិនមែនលក្ខណៈបង្ខំចិត្តនោះទេ ។ ខាងក្រោមនេះ ជាលក្ខណៈសម្បត្តិតូចៗមួយចំនួន ដែលមិត្តស្រីល្អគួរមាន ៖
១/ ក្រៅពីមានឈ្មោះថាមិត្តស្រី នាងតែងតែដើរតួជាមិត្តដ៏ល្អបំផុតរបស់មិត្តប្រុសរបស់នាង
២/ ប្រសិនបើមានបញ្ហាលើរឿងស្នេហាលើចំណុចអ្វីមួយ នាងតែងតែលើកយកមកពិភាក្សារជាមួយមិត្តប្រុស ដើម្បីរកដំណោះស្រាយដ៏ល្អមួយ
៣/ នាងតែងតែទុកពេលវេលាផ្ទាល់ខ្លួនខ្លះ សម្រាប់មិត្តប្រុសដើម្បីឱ្យគេមានពេលប្រាស្រ័យទាក់ទងជាមួយមិត្តភក្ដិ គ្រួសារ ដោយមិនចង្អៀតចង្អល់ពេក
៤/ តែងតែស្រឡាញ់ យកចិត្តទុកដាក់ចំពោះមនុស្សដែលនៅជុំវិញខ្លួន របស់មិត្តប្រុស
៥/ តែងតែនៅក្បែរ មើលថែ យកចិត្តទុកដាក់ បារម្ហពីសុខភាពរបស់មិត្តប្រុស
៦/ ជឿទុកចិត្តលើមិត្តប្រុស និង តែងតែស្តាប់នូវអ្វីដែលគាត់ចង់និយាយ
៧/ ចេះលើកទឹកចិត្តពេលមិត្តប្រុសមានបញ្ហា និង តែងតែសរសើររាល់ការជោគជ័យរបស់មិត្តប្រុស ទោះបីជោគជ័យនោះមិនធំដុំក្តី
៨/ មិនប្រចណ្ឌហួសហេតុពេក
៩/ មិនទម្លាប់ប្រើពាក្យសម្ដី អាកប្បកិរិយា ដាក់សម្ពាធដល់មិត្តប្រុស ៕
ដោយ៖ រិទ្ធី