Connect with us

ជីវិត & ការងារ

ចេញរកស៊ី ៧ ឆ្នាំ បិទអាជីវកម្ម ៦ គេថាមកពីកូនចង្រៃ តែគាត់ឆ្លើយវិញមានតម្លៃជាងមាស

on

Advertisement

​ទម្រាំ​ក្លាយជា​សហគ្រិន​ជោគជ័យ​មួយ​រូប​លើ​ការ​ធ្វើអាជីវកម្ម​ ​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ​ ​ត្រូវ​ឆ្លងកាត់​ការ​លំបាក​សព្វគ្រប់​បែប​យ៉ាង​ ​ទាំង​កម្លាំងកាយ​ ​និង​ ​កម្លាំងចិត្ត​ ​ពេលខ្លះ​សឹងតែ​ចង់​បោះបង់ចោល​ ​។​ ​តាមរយៈ​គណនី​ហ្វេ​សប៊ុ​ក​មួយ​មានឈ្មោះ​ថា​ ​Seririth​ ​បាន​ចែករំលែក​ពី​បទពិសោធ​នៃ​ការ​រកស៊ី​ដ៏​ឈឺចាប់​របស់​លោក​ ​ដែល​ហាក់ដូចជា​ចៃដន្យ​ខ្លាំង​ជាមួយ​ការ​ចាប់កំណើត​កូនប្រុស​ទាំង ២ របស់​លោក​ ​ឲ្យតែ​កូន​របស់​លោក​កើតមក​​គឺ​អាជីវកម្ម​របស់​លោក​បរាជ័យ​ ​រហូត​មាន​មនុស្ស​ខ្លះ​និយាយ​ថា​​កូនលោក​ចង្រៃ​ ​ប៉ុន្តែ​បុរស​វ័យ​កណ្ដាល​រូប​នេះ​បាន​ឆ្លើយតប​ទៅវិញ​មានតម្លៃ​ជាងមាស​ ​។​ ​

​ចង់​ដឹង​ថា​សហគ្រិន​កម្ពុជា​រូប​នេះ​ ​ឆ្លើយតប​ ​និង​ ​ចែករំលែក​បទពិសោធន៍​យ៉ាងណា​នោះ​ ​សូម​ទៅ​អាន​ទាំងអស់គ្នា​ ​៖​ ​

​កូនប្រុស​ទី​ ​១​ ​របស់ខ្ញុំ​ ​កើត​បាន​មួយឆ្នាំ​
​ក្រុមហ៊ុន​ទស្សនាវដ្ដី​របស់ខ្ញុំ​ត្រូវ​បាន​បិទ​
​ចំណែក​ឯ​កូនប្រុស​ទី២​ ​វិញ​កើត​ចំ​ថ្ងៃ​ដែល​
​ខ្ញុំ​ ​និង​ភរិយា​របស់ខ្ញុំ​បិទ​ហាង​ ​Cosmetic​ ​តែម្ដង​
​កំពុង​ដែល​ជប់លៀង​លាគ្នា​ថ្ងៃ​ចុងក្រោយ​ ​
​កំពុងតែ​ជល់​កែវ​លាគ្នា​ជាមួយនឹង​បុគ្គលិក​
​ភរិយា​ខ្ញុំ​ចាប់ផ្ដើម​ឈឺពោះ​ ​និង​សម្រាល​នៅ​យប់​នោះ​តែម្ដង​។​
​មនុស្ស​មួយចំនួន​ប្រហែលជា​គិតថា​
​អ្វី​ៗ​អាចម​ក​ពី​កូន​ ​មក​ពី​កូន​នាំ​ស៊យ​ ​នាំ​ចង្រៃ​
​តែ​សម្រាប់​ខ្ញុំ​ ​ខ្ញុំ​ដឹង​ច្បាស់​ណាស់​ថា​ ​
​នរណា​គឺជា​មនុស្ស​ចង្រៃ​ពិតប្រាកដ​
​ហើយ​ម្នាក់​នោះ​គឺ​ ​ខ្ញុំ​ខ្លួនឯង​នេះ​ហើយ​។​
​ខ្ញុំ​រកស៊ី​ដោយ​គ្មាន​សមត្ថភាព​អ្វី​ទាំងអស់​
​ក្រៅពី​ជំនឿ​ជឿជាក់​លើ​ខ្លួនឯង​។​
​ខ្ញុំ​ជឿជាក់​ថា​ ​ខ្ញុំ​អាច​ធ្វើ​បាន​ ​ខ្ញុំ​នឹង​ជោគជ័យ​
​កិច្ចការ​ប៉ុ​ណ្ណឹ​ងៗ​ ​គេ​ធ្វើ​បាន​ ​ខ្ញុំ​ក៏​ធ្វើ​បាន​។​
​ប៉ុន្ដែ​ខ្ញុំ​មិនដែល​នឹកស្មាន​ទាល់តែសោះ​ថា​
​ភាព​ជឿជាក់​មួយ​នេះ​ ​បាន​បំផ្លាញ​ជីវិត​របស់ខ្ញុំ​។​
​ខ្ញុំ​ជឿជាក់​លើ​ខ្លួនឯង​ខ្លាំងពេក​
​រហូត​គិតថា​ ​ខ្ញុំ​មិន​ត្រូវការ​អ្វី​ផ្សេងទៀត​ឡើយ​។​
​ការពិត​ ​ភាព​ជឿជាក់​ ​គ្រាន់តែ​ជា​ខែល​ការពារ​បញ្ហា​នានា​ ​
​ក្នុង​ការ​រកស៊ី​ប៉ុណ្ណោះ​ ​វា​មិនមែន​ជា​អាវុធ​ពិតប្រាកដ​ ​
​ដើម្បី​ជោគជ័យ​ឡើយ​។​
​សមត្ថភាព​លក់​ឲ្យ​ដាច់​ ​លក់​ឲ្យ​ចេញ​ ​លក់​ឲ្យ​ចំណេញ​
​ទើប​ជា​អ្វី​ដែល​ខ្ញុំ​ត្រូវការ​។​
​ខ្ញុំ​បាន​ប្រើ​ពេល​ ​៧​ ​ឆ្នាំ​ ​និង​បាន​បិទ​ក្រុមហ៊ុន​និង​អាជីវកម្ម​ចំនួន​ ​៦​ ​
​ទម្រាំតែ​ខ្ញុំ​អាច​មាន​អាវុធ​មួយ​នេះ​នៅក្នុង​ដៃ​។​
​ហើយ​នៅពេល​នេះ​ ​ខ្ញុំ​លែង​ជា​មនុស្ស​ចង្រៃ​ម្នាក់ទៀត​ហើយ​។​
​អ្វី​ដែល​ខ្ញុំ​ចង់​ចែករំលែក​នៅពេល​នេះ​គឺ​
​នៅពេល​ដែល​យើង​រកស៊ី​បរាជ័យ​
​សូមកុំ​រកមើល​នរណា​ ​ដើម្បី​បន្ទោស​
​តែ​សូម​រកមើល​បញ្ហា​ ​ដែល​ធ្វើឲ្យ​យើង​បរាជ័យ​
​ថា​តើ​វា​ជា​អ្វី​ ​ឲ្យ​ពិតប្រាកដ​
​បន្ទាប់មក​ចាប់ផ្តើម​ម្ដងទៀត​ឲ្យ​ឆ្លាត​ជាង​មុន​ ​ឲ្យ​ពូកែ​ជាង​មុន​។​
​មនុស្ស​ដែល​បរាជ័យ​ខ្លួនឯង​ ​ហើយ​បន្ទោស​អ្នក​ដ៏​ទៃ​
​ទើប​ជា​មនុស្ស​ចង្រៃ​ពិតប្រាកដ​។​

​បទពិសោធន៍​ជីវិត​ពី​ខ្ញុំ​ ​សេ​រី​រិទ្ធ​

អត្ថបទ ៖ រាជ

អត្ថបទពេញនិយម

លោកជំទាវ យឹម ឆៃលីន ស្រ្តីខ្មែរទី ១ ដែលផ្តល់កិត្តិយសដើរលើកម្រាលព្រំក្រហមជាមួយកំពូលតារាល្បីលើពិភពលោក ក្នុងកម្មវិធី Cannes Film Festival
បាត់មុខរាប់ឆ្នាំ​ ​អ៊ិ​ន​ ​វល​ក្ខ័​ទេពី​ ​នៅតែ​ស្អាតមិនចាញ់ពីដើម ពេលទើបចូលសិល្បៈ​ ​!​
រំភើបខ្លាំងណាស់ បុរសម្នាក់បែកពីម្តាយជិត ៣០ឆ្នាំ ទើបតែរកឃើញ (វីដេអូ)
តំបន់ទេសចរណ៍ធម្មជាតិតម្លៃ ៥០០ លានដុល្លារ នឹងមានវត្តមាននៅខេត្តកំពង់ស្ពឺ

មតិរបស់អ្នក

Sponsored
Sponsored