Connect with us

ជីវិត & ការងារ

ទម្លាយ​ហេតុផល​ ​៥​ ​យ៉ាង​ ​ដែលនិស្សិត​ខ្មែរ​មួយចំនួន​ធំ​ចង់​ចូល​ក្របខណ្ឌ​រដ្ឋ ​ទោះ​បាន​លុយ​តិច​

on

Advertisement

​មាន​យុវជន​កម្ពុជា​មិន​តិច​ឡើយ​ដាក់ពាក្យ​ប្រឡង​ចូល​ក្របខណ្ឌ​រដ្ឋ​រាប់​ម៉ឺន​នាក់​ក្នុង​ ​១ ឆ្នាំ​ៗ​ ​។​ ​តើមាន​ហេតុផល​អ្វីខ្លះ ​ទើប​យុវជន​ខ្មែរ​មួយចំនួន​ធំ​ចង់​ធ្វើការ​រដ្ឋ​ខ្លាំង​ម្ល៉េះ​ ​?​ ​ទោះ​ដឹង​ហើយ​ថា​មានតែ​ការងារ​ឯកជន​ទេ​ទើប​ទទួល​បាន​ប្រាក់ខែ​ខ្ពស់​ ​។​ ​ដូច្នេះ​សូម​មក​ស្ដាប់ការ​លើកឡើង​ពី​យុវជន​មួយចំនួន​ ​ជុំវិញ​បញ្ហា​នេះ​ដូច​ខាងក្រោម​ ​៖​ ​

​១​.​ ​មាន​ប្រាក់​សោធន​និវត្តន៍​ទុក​គ្រាន់​ចិញ្ចឹមជីវិត​ពេល​ចាស់​ទៅ​

​លោក​ សម្បត្តិ​ ​សត្យា​ ​ជាម​ន្ត្រី​រាជការ​មួយ​រូប​លើកឡើង​ថា​ ​នេះ​ជា​លក្ខណៈ​ពិសេស​មួយ​ដែល​ម្នា​ក់ៗ​ចង់​ចូល​បម្រើការ​ងារ​ក្នុង​វិស័យ​សាធារណៈ​ ​ព្រោះ​ពេល​ចាស់​ទៅ​មិន​ភ័យ​ដាច់ពោះ​ស្លាប់​មាន​ប្រាក់ឧបត្ថម្ភ​ពីរ​ដ្ឋ​បន្តិចបន្តួច​ទុក​គ្រាន់​ចិញ្ចឹមជីវិត​ ​ពេល​ខ្លួន​អស់​សមត្ថភាព​នឹង​រកស៊ី​ ​ឬ​ ​បំពេញការងារ​អ្វី​លែង​បាន​តទៅទៀត​ ​។​ ​លោក​បន្ត​ថា​ ​ប្រសិនបើ​ដល់​វ័យ​មួយ​អស់កម្លាំង​ ​និង​ ​ថាមពល​ប្រាជ្ញា​ស្មារតី​ដើម្បីនឹង​រក​ប្រាក់ចំណូល​ ​ហើយ​ថែមទាំង​គ្មាន​របររកស៊ី​នោះ​គឺ​ប្រាកដជា​លំបាក​ខ្លួន​ហើយ​ ​ព្រោះ​មិន​អាច​រំពឹង​កូន​ឲ្យ​មក​ផ្គត់ផ្គង់​សព្វគ្រប់​បាន​ឡើយ​ ​។​ ​

រូបភាព ៖ ក្រសួងបរិស្ថាន

​២​.​ ​ការងារ​រដ្ឋ​មាន​ស្ថិរភាព​មិន​ព្រួយបារម្ភ​ក្ស័យធន​ ​

​មកដល់​ចំណុច​នេះ​បុរស​វ័យ​ ​៣០​ ​ក្រាស​ដដែល​នេះ​បន្ត​ថា​ ​ការងារ​រដ្ឋ​ជា​ប្រភេទ​ការងារ​ដែល​មិន​ប្រកួតប្រជែង​ស្វែងរក​ប្រាក់ចំណេញ​ដូច​វិស័យ​ឯកជន​ឡើយ​ ​ដោយមាន​ការធានា​ពី​រាជរដ្ឋាភិបាល ​។​ ​ដូច្នេះ​ការ​បំពេញការងារ​រដ្ឋ​ធ្វើឲ្យ​លោក​មានទំនុក​ចិត្ត​មិន​ព្រួយបារម្ភ​ថា​ថ្ងៃណាមួយ​នឹង​ត្រូវ​បិទទ្វារ​ឡើយ​ ​។​ ​ត្រង់នេះ​លោក​ ​សត្យា​ ​ថា​មិនមែន​មានន័យថា​ឲ្យតែ​ការងារ​ឯកជន​សុទ្ធតែ​គ្មាន​ស្ថិរភាព​នោះ​ទេ​ ​គឺ​វា​អាស្រ័យ​ទៅលើ​ប្រភេទ​ក្រុមហ៊ុន​ ​ឬ​ ​ប្រភេទ​សេវាកម្ម​ដែល​កំពុង​ឈរជើង​លើ​ទីផ្សារ​ទាំងនោះ​រឹងមាំ​ប៉ុនណា​ ​?​ ​ដោយឡែក​ចំពោះ​ការងារ​រដ្ឋ​វិញ​អ្នក​បំពេញការងារ​ពុំ​ដែល​មាន​អារម្មណ៍​ខ្លាច​ដួល​ ​ឬ​ ​ក្ស័យធន​ឡើយ​ ​។​ ​

​៣​.​ ​មាន​កិត្តិយស​ពិសេស​ដោយឡែក​ ​

​ដោយឡែក​បើ​តាម​ការ​លើកឡើង​ពី​កញ្ញា​ ​កែវ​ ​សុ​មិនា​ ​កំពុង​សិក្សា​ផ្នែក​ច្បាប់​ឆ្នាំទី ៣​ ​ប្រាប់​ថា​ក្រោយ​បញ្ចប់​ការសិក្សា​ខ្លួន​ចង់​ប្រឡង​ចូល​ក្រម​ខណ្ឌ​រដ្ឋ ​ព្រោះ​ការងារ​រដ្ឋ​នឹង​ទទួល​បាន​កិត្តិយស​ពិសេស​ត្រង់ថា​ មានឱកាស​ទទួល​បានការ​ប្រកាស​តំឡើង​ឋានន្តរ​ស័ក្ដិពីរ​ដ្ឋ​មន្ត្រី​ ​ការ​ចេញ​អនុក្រឹត្យ​តែងតាំង​ពី​នាយក​រដ្ឋមន្ត្រី​ ​និង​ ​ទទួល​បានការ​ចេញ​ព្រះរាជ​ក្រឹត្យ​តែងតាំង​ពី​ព្រះមហាក្សត្រ​ ​។​ ​សុ​មិនា​ ​បន្ត​ថា ​កិត្តិយស​នេះ​ត្រូវ​បាន​ប្រជាជន​ខ្មែរ​ឲ្យ​តម្លៃ​ខ្ពស់​តាំងពី​បុរាណ​រហូតមកដល់​បច្ចុប្បន្ន​ ​។​ ​

រូបភាព ៖ ក្រសួងមហាផ្ទៃ 

​៤​.​ ​បាន​បំពេញការងារ​ក្នុង​វិស័យ​សាធារណៈ​ដើម្បី​បម្រើប្រជាជន​ ​

​មកដល់​ចំណុច​នេះ​ ​សុ​មិនា​ ​លើកឡើង​ថា​ ​ការងារ​រដ្ឋ​មាន​លក្ខណៈ​ពិសេស​ម្យ៉ាង​ត្រង់ថា​មិនបាន​បម្រើ​ឲ្យ​ប្រយោជន៍​បុគ្គល​ណាមួយ​ឡើយ​ ​គឺ​បម្រើ​ឲ្យ​សង្គមជាតិ​ ​និង​ ​ប្រជាជន​ ​។​ ​ដូច្នេះ​ប្រសិនបើ​ក្លាយជា​មន្ត្រី​សាធារណៈ​ ​គឺ​ដូចជា​ការចូលរួម​ចំណែក​មួយ​ជួយ​សម្រួល​ដល់​សេវា​សាធារណៈ​របស់​រាជរដ្ឋាភិបាល​ឲ្យបាន​ទៅដល់​ប្រជាពលរដ្ឋ​ខ្មែរ​ ​។​ ​

​៥​.​ ​ទទួល​បាន​អត្ថ​ប្រយោជន៍​ ​និង​ ការ​លើក​ទឹក​ចិ​ត្ត​ផ្សេង​ៗ​

​ចំពោះ​ចំណុច​នេះ​វិញ​ ​លោក​សម្បត្តិ​ ​សត្យា​ ​ប្រាប់​ថា​ ​តាមពិត​ទៅ​ការងារ​ជាម​ន្ត្រី​រាជការ​ពិតជា​មិន​ទទួល​បាន​ប្រាក់បៀវត្ស​ខ្ពស់​មែន​ ​តែ​ក៏​ទទួល​បាន​អត្ថ​ប្រយោជន៍​ផ្សេង​ៗ​ទៀត​ដូចជា​ ​របប​សាំង​ ​ប្រាក់ឧបត្ថម្ភ​ពេល​ចុះ​បេ​សស​កម្ម​តាម​ខេ​ត្ត​ម្ដង​ៗ​បាន​ច្រើន​គួរសម​ដែរ​ ​ទទួល​បានការ​បណ្ដុះ​បណ្ដាល​ផ្សេង​ៗ​ទាំង​ក្នុង​ ​និង​ ​ក្រៅប្រទេស​ ​។​ ​ក្នុង​នោះ​ទទួល​បានការ​បណ្ដុះបណ្ដាល​ពីសា​លា​ភូមិន្ទ​រដ្ឋបាល​ផង​ ​និង​ ​នៅក្នុង​ក្រសួង​ផង​ ​ហើយ​ពេលខ្លះ​បាន​ចេញទៅ​ដល់​ក្រៅប្រទេស​ឯណោះ​ ​៕​ ​

អត្ថបទ ៖ រាជ​

អត្ថបទពេញនិយម

លោកជំទាវ យឹម ឆៃលីន ស្រ្តីខ្មែរទី ១ ដែលផ្តល់កិត្តិយសដើរលើកម្រាលព្រំក្រហមជាមួយកំពូលតារាល្បីលើពិភពលោក ក្នុងកម្មវិធី Cannes Film Festival
បាត់មុខរាប់ឆ្នាំ​ ​អ៊ិ​ន​ ​វល​ក្ខ័​ទេពី​ ​នៅតែ​ស្អាតមិនចាញ់ពីដើម ពេលទើបចូលសិល្បៈ​ ​!​
រំភើបខ្លាំងណាស់ បុរសម្នាក់បែកពីម្តាយជិត ៣០ឆ្នាំ ទើបតែរកឃើញ (វីដេអូ)
តំបន់ទេសចរណ៍ធម្មជាតិតម្លៃ ៥០០ លានដុល្លារ នឹងមានវត្តមាននៅខេត្តកំពង់ស្ពឺ

មតិរបស់អ្នក

Sponsored
Sponsored