មនុស្សភាគច្រើនមិនខ្វល់ពីអ្វីដែលអ្នកនិយាយទេ ពួកគេច្រើនតែខ្វល់ពីលទ្ធផលដែលអ្នកបានធ្វើ
លោក Mark Zuckerberg ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាម្ចាស់ក្រុមហ៊ុនបណ្តាញសង្គមដ៏ធំ Facebook ហើយក្រៅពីនាមមួយនេះ លោកក៏ត្រូវបានគេស្គាល់ថាជាមហាសេដ្ឋីវ័យក្មេងផងដែរ ។
ដោយសារតែភាពជោគជ័យក្នុងឆាកជីវិតរបស់លោក សម្តីរបស់លោក Mark តែងត្រូវបានគេកត់ចំណាំ ហើយខាងក្រោមនេះជាពាក្យស្លោកខ្លះៗ ដែលលោក Mark តែងប្រកាន់ខ្ជាប់ក្នុងឆាកជីវិតជោគជ័យមួយនេះ ។ អ្នកក៏អាចគិតគូរលើពាក្យស្លោកទាំងនេះដែរ ហើយយ៉ាងហោចណាស់ វាក៏អាចជួយលើកទឹកចិត្តអ្នកបានខ្លះដែរ ។
១/ ធ្វើអ្វីឱ្យលឿន ទោះខុសក៏ដោយ ព្រោះប្រសិនបើអ្នកមិនបានខុសអ្វីទេ អ្នកមិនទាន់ធ្វើអ្វីមួយនោះលឿនទេ
២/ សំណួរដែលខ្ញុំតែងសួរខ្លួនឯងរាល់ថ្ងៃគឺ «តើខ្ញុំពិតជាបានធ្វើអ្វីដែលសំខាន់ដាច់គេហើយឬនៅ ?»
៣/ ហានិភ័យដែលធ្ងន់ធ្ងរបំផុតគឺមិនបានប្រឡូកក្នុងហានិភ័យទាល់តែសោះ
៤/ ត្រូវធ្វើអ្វីដែលអ្នកពិតជាស្រឡាញ់ និង ជក់ចិត្តក្នុងការធ្វើវា
៥/ មនុស្សភាគច្រើនមិនខ្វល់ពីអ្វីដែលអ្នកនិយាយទេ ពួកគេច្រើនតែខ្វល់ពីលទ្ធផលដែលអ្នកបានធ្វើ
៦/ ត្រូវចាំថា យើងមិនមែនបង្កើតសេវាកម្ម ដើម្បីបង្កើតលុយទេ ។ យើងបង្កើតលុយ ដើម្បីធ្វើឱ្យសេវាកម្មកាន់តែប្រសើរជាងមុន
៧/ ការបង្កើតអាជីវកម្ម និង ការបង្កើតបេសកកម្ម ត្រូវដើរលើផ្លូវតែមួយ
៨/ ទោះបីជាអ្នកបរាជ័យលើរឿងអ្វីមួយ ក៏វាជួយឱ្យអ្នកទទួលបានបទពិសោធខ្លះៗមកវិញដែរ ហើយវាប្រសើរជាងមិនបានធ្វើអ្វីសោះដែរ ៕
ដោយ៖ រិទ្ធី
ប្រភព ៖ Inc