ស្រីៗបើមាន ៦ យ៉ាងនេះ នឹងក្លាយជាមនុស្សខ្ពង់ខ្ពស់គេឱ្យតម្លៃបំផុតក្នុងសង្គម
តម្លៃរបស់មនុស្សស្រីម្នាក់ៗមិនមែនសំដៅតែទៅលើមាសប្រាក់ ទ្រព្យសម្បត្តិស្ដុកស្ដម្ភ ឬ មកពីគ្រួសារដែលមានត្រកូលអ្នកមានខ្ពង់ខ្ពស់នោះទេ ប៉ុន្ដែចរិយាថ្លៃថ្នូរ ចេះគោរព និង ឱ្យតម្លៃមនុស្សនៅជុំវិញខ្លួនទៅវិញទេ ដែលលើកតំកើនតម្លៃរបស់ស្ត្រី ហើយបើពួកគេមានចំណុច ៦ យ៉ាងនេះទៀតនោះ នឹងត្រូវបានមជ្ឈដ្ឋានជុំវិញឱ្យតម្លៃ មានគេស្រឡាញ់ចូលចិត្តច្រើនបំផុតនៅក្នុងសង្គម ។
១. មានការងារច្បាស់លាស់
បើអ្នកមានការងារល្អ និង ពិតប្រាកដ នោះអ្នកនឹងមានចំណូលច្បាស់លាស់ និង រស់នៅមិនពឹងផ្អែកលើលុយរបស់អ្នកដទៃ ហើយអ្នកណាក៏មិនអាចមើលងាយអ្នកបានដែរ ។
២. ជាមនុស្សឯករាជ្យលើខ្លួនឯង
អ្នកត្រូវតែហ៊ានសម្រេចចិត្តធ្វើអ្វីមួយដោយខ្លួនឯង និង មានទំនួលខុសត្រូវខ្ពស់លើអ្វីដែលអ្នកបានធ្វើ ។
៣. មិនប្រើជីវិតញាំញីតែលើរឿងស្នេហា
បើអ្នកចំណាយពេលវេលាទៅលើការឈឺចាប់ ឬខូចចិត្តលើរឿងស្នេហាខ្លាំងពេក នោះអ្នកប្រាកដជាគ្មានពេលវេលាទៅគិតរឿងផ្សេងដើម្បីឱ្យជីវិតជោគជ័យនោះទេ ហើយអ្នកជុំវិញខ្លួនក៏លែងឱ្យតម្លៃអ្នកតទៅទៀតដែរ ។
៤. មានគោលដៅអនាគតច្បាស់លាស់
ចំណុចនេះសំខាន់ណាស់ ព្រោះបើអ្នកមិនកំណត់គោលដៅជីវិតច្បាស់លាស់ទេ នោះជីវិតរបស់អ្នកនឹងរញ៉េរញ៉ៃគ្មានគោលដៅសម្រាប់ដើរច្បាស់លាស់ ។
៥. ហ្មត់ចត់ និង ម៉ឺងម៉ាត់
បើអ្នកជាមនុស្សនិយាយបាតដៃខ្នងដៃ ត្រលប់ចុះត្រលប់ឡើងមិនយកជាការច្បាស់លាស់ នោះគ្មានអ្នកណាគោរព និង ឱ្យតម្លៃអ្នកឡើយ អ្នកត្រូវតែប្រាកដប្រជាក្នុងការធ្វើអ្វីមួយតាមផែនការឱ្យបានជោគជ័យ ។
៦. ចេះគោរព និង ផ្ដល់តម្លៃចំពោះអ្នកដទៃ
មិនថាស្ត្រី ឬ បុរសទេ បើសិនជាអ្នកចង់ឱ្យគ្រប់គ្នាគោរព និង ឱ្យតម្លៃលើរូបអ្នក នោះអ្នកគប្បីផ្ដល់តម្លៃឱ្យអ្នកដទៃជាមុនសិន ៕
ដោយ៖ បេប៊ី