បុគ្គលិកមិនចេះអែបអបមិនមែនខ្មឺតទេ តាមពិតធម្មជាតិពួកគេមានលក្ខណៈពិសេស អ្នកដឹងហើយអាចនឹងច្រណែន
បុគ្គលិកមិនចេះអែបអប មិនមែនមានន័យថា ពួកគេមិនពេញចិត្តឬធ្វើចរិតខ្មឺតនោះទេ គ្រាន់តែធម្មជាតិរបស់ពួកគេ មិនចូលចិត្តប្រើការផ្គាប់ផ្គុនរណេបរណិប ដើម្បីបានប្រយោជន៍ បានមុខមាត់ ដោយផ្តោតតែគុណភាព និង លទ្ធផលប៉ុណ្ណោះ។ នេះជាចំណុចពិសេស ៥ យ៉ាងដែលពួកគេមាន៖
១. មានការគិតឯករាជ្យ៖ ជារឿយៗបុគ្គលិកប្រភេទនេះ តែងគិតអ្វីហ្មត់ចត់ និង ឯករាជ្យ នាំមកនូវទស្សនៈថ្មីៗ និង ដំណោះស្រាយបែបច្នៃប្រតិដ្ឋ ដែលអាចជួយឱ្យក្រុមហ៊ុនរីកចម្រើន។ ពួកគេគ្មានឡើយពាក្យថាសុញគំនិត។
២. ផ្តល់មតិស្មោះត្រង់៖ ជំនួសឱ្យការយល់ចិត តែ តែ ស្ករ ស្ករ តាមគេ តាមឯង គេនឹងផ្តល់នូវមតិរិះគន់ដើម្បីស្ថាបនា ប្រកបដោយភាពស្មោះត្រង់។ មតិរបស់ពួកគេមានប្រយោជន៍ជួយដល់ការបង្កើតការសម្រេចចិត្ត និង ការពារពីកំហុសដែលអាចកើតមានឡើង។
៣. ច្បាស់លាស់៖ ពួកគេផ្តោតទៅលើលទ្ធផល និង គុណភាពការងារខ្ពស់ ជាជាងបានតែនិយាយ ឬអួតពីភាពអស្ចារ្យ។
៤. ពូកែដោះស្រាយបញ្ហា៖ ដោយមិនចេះផ្គាប់ផ្គុនសុំជំនួញច្រើន ពួកគេចូលចិត្តប្រើគំនិត និង វិធីដោះស្រាយដោយខ្លួនឯង។ ពួកគេជាមនុស្សជឿជាក់លើសមត្ថភាពខ្លួនឯង និង មានភាពជាអ្នកដឹកនាំ។
៥. ស្មោះត្រង់រយៈពេលវែង៖ ពួកគេមិនចេះយល់ចិត្ត មិនចេះអែបអប តែពួកគេធ្វើការប្រកាន់ខ្ជាប់ភាពស្មោះត្រង់ ស្មោះត្រង់ជាមួយក្រុមហ៊ុន ស្មោះត្រង់ជាមួយមេ ស្មោះត្រង់ជាមួយគោលដៅ និង បេសកកម្មរបស់ក្រុមហ៊ុន។ ពួកគេនឹងជាផ្នែកមួយបណ្តុះឱ្យបុគ្គលិកទាំងអស់ កាន់ខ្ជាប់វប្បធម៌មានទំនួលខុសត្រូវ ភាពស្មោះត្រង់ និង ភាពត្រឹមត្រូវ៕