ប្តីប្រពន្ធ ៣ ប្រភេទ ដែលមិនមានជោគវាសនាជាមួយគ្នាយូរអង្វែង កាន់តែព្យាយាមកាន់តែវេទនា
ក្នុងជីវិតអាពាហ៍ពិពាហ៍ គ្មានអ្នកណាដែលស្លៀកឈុតកូនកំលោះក្រមុំ រស់នៅសុខដុមហើយចង់បែកបាក់គ្នានោះទេ ច្បាស់ណាស់លើកលែងតែជួបរឿងរ៉ាវធំដុំ ដល់ថ្នាក់ពុំអាចបន្តរួមរស់ជាមួយគ្នាបាន ទើបសម្រេចចិត្តចែកផ្លូវជីវិតដែលធ្លាប់សាងរួមគ្នា។
ថ្ងៃនេះផងដែរ យើងសូមលើកយកគូស្នេហ៍ ៣ ប្រភេទ ដែលប្រឈមនឹងមិនមានជោគវាសនាជាមួយគ្នាយូអង្វែង អាចកាន់តែព្យាយាមកាន់តែវេទនា ដែលមានដូចជា ៖
១. ប្តីប្រពន្ធ ដែលមានជម្លោះម្តាយក្មេក និង កូនប្រសា
មហាជនទូទៅ តែងតែនិយាយថា អាពាហ៍ពិពាហ៍ជារឿងប្តីប្រពន្ធរស់នៅជាមួយគ្នា ឱ្យតែមនុស្សពីរនាក់ស្រឡាញ់គ្នាគឺគ្រប់គ្រាន់ហើយ ប៉ុន្តែជាក់ស្ដែងពេលចូលរួមទំនាក់ទំនងជីវិតគូ គឺពិតជាខុសគ្នាខ្លាំងណាស់។ ប្រសិនបើម្តាយក្មេក និង កូនប្រសាមានជម្លោះច្រើនពេក បុរសដែលជាដៃគូនឹងអស់សង្ឃឹម ព្រោះមិនអាចរកវិធីដោះស្រាយបាន ដោយសារតែបុរសមិនពូកែដោះស្រាយជម្លោះរវាងម្តាយ និង ប្រពន្ធទេ ដែលធ្វើឱ្យគូស្នេហ៍កាន់តែនឿយហត់ ហើយនៅពេលដែលពួកគេទាំងពីរមិនអាចរកសំឡេងរួមគ្នាបាន អាពាហ៍ពិពាហ៍ក៏អាចនឹងបញ្ចប់ទៅបន្តិចម្តងៗ។
២. ប្តីប្រពន្ធ ដែលគ្មានភាពស្មោះត្រង់ អស់ទំនុកចិត្តនឹងគ្នា
ទំនុកចិត្តគឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងនីមួយៗ។ ប្រសិនបើដៃគូយើងបាត់បង់ទំនុកចិត្ត យើងនឹងរស់នៅក្នុងមន្ទិលសង្ស័យ ហើយជម្លោះនឹងកើតមានឡើងជាបន្តបន្ទាប់រហូតបាត់បង់សន្តិភាពផ្លូវចិត្ត។ ជាក់ស្ដែង នៅពេលគូស្នេហ៍លែងមានទំនុកចិត្តហើយ ច្បាស់ណាស់ពួកគេនឹងចាកចេញពីវិថីជីវិតរួមគ្នាក្នុងពេលឆាប់ៗ។
៣ . ប្តីប្រពន្ធ ដែលមានទស្សនៈជីវិតខុសគ្នាខ្លាំងពេក
ក្នុងករណីនេះ ពិតណាស់ មុនពេលរៀបការគឺពួកគេពុំបានសិក្សាលម្អិតទៅលើភាពខុសគ្នារវាងគ្នា តែការដែលចាប់ដៃគ្នាហើយរកឃើញនូវគម្លាតនៃគំនិត និង ការរស់នៅខុសគ្នាឆ្ងាយខ្លាំងពេក អាចនាំមកនូវផលលំបាកខ្លាំងនៅក្នុងទំនាក់ទំនង។ ក្នុងរឿងនេះ ប្រសិនបើដៃគូទាំងពីរសិក្សាពីគ្នាបន្ថែម និង កែប្រែដើម្បីគ្នាជឿជាក់ថានឹងប្រែពីអាក្រក់មកល្អ តែការដែលយល់តែពីចិត្តខ្លួនឯងរៀងៗខ្លួន ពុំព្រមសម្របតាមគ្នា ច្បាស់ណាស់ថាចំណងស្នេហ៍នោះហាក់នឹងរបូតបាត់ម្ដងបន្តិចៗ៕