អ្នកកើតចំថ្ងៃទាំង ៤ នេះ សុទ្ធតែមានបុណ្យ អ្នកណាប៉ងអាក្រក់ដាក់ក៏គេចផុត ព្រោះរាសីខ្ពស់ មានទេវតាតាមឃុំគ្រង
ក្នុងចំណោមថ្ងៃកំណើតទាំង ៧ ក្នុងនោះមានអ្នកកើតក្នុងថ្ងៃចំនួន ៤ ដែលមានរាសីខ្ពស់ ជាមនុស្សរឹងមាំ មិនងាយស្រុតចុះនោះទេ ទោះជាមានរឿង ឬបញ្ហាអ្វីក៏ដោយ ក៏អាចដោះស្រាយ និងឆ្លងកាត់បានទៅដោយរលូន ព្រោះតែមនុស្សពួកនេះ សុទ្ធតែមានទេវតា អមនុស្ស ឬគ្រូបាធ្យាយខ្លាំងក្លា ដែលជួយទម្រង់ទិសជីវិតនៅពីក្រោយជានិច្ច។ ថ្ងៃទាំង ៤ នោះ មានដូចជា ៖
១. ថ្ងៃអាទិត្យ
អ្នកកើតថ្ងៃអាទិត្យ ជាមនុស្សអង់អាចណាស់ គឺមានភាពរឹងប៉ឹងមកពីខាងក្នុង មានភាពជាអ្នកដឹកនាំ និងស្រឡាញ់សេរីភាព ប៉ុន្តែអភ័ព្វត្រង់មិនសូវមានអ្នកទំនុកបម្រុង ឬអ្នកជួយសង្រ្គោះនៅពេលជួបទុក្ខ។ យ៉ាងណាក៏ដោយ កុំអស់សង្ឃឹមរឿងគ្មាននរណានៅជិតឱ្យសោះ ព្រោះអ្នកមានវត្ថុស័ក្តសិទ្ធចាំជួយថែរក្សា នាំផ្លូវឱ្យរួចផុតពីបញ្ហាជីវិតជានិច្ច ចូរចាត់ទុករឿងទាំងនោះជាមេរៀនជីវិត ហើយប្រើជីវិតរស់នៅដោយក្តីមេត្តាចុះ។
២. ថ្ងៃអង្គារ៍
អ្នកកើតថ្ងៃអង្គារ មានទេវតា វត្ថុស័ក្តសិទ្ធស្រឡាញ់ឃុំគ្រង ព្រោះតែជាមនុស្សដែលចូលចិត្តលះបង់ខ្លួនឯងឱ្យទៅអ្នកដទៃ ជាមនុស្សដែលមានចិត្តបរិសុទ្ធក្លាហាន ក្នុងការប្រឈមជាមួយនឹងការពិតមិនគេចកែ។ មនុស្សកើតថ្ងៃនេះ ក៏មានញ្ញាណអាចឱ្យដឹងពីហេតុការណ៍ណាមួយចំនួនជាមុនផងដែរ នេះក៏ព្រោះតែមានទេវតាលោកជួយក្រើនរំឮកដាស់តឿនសតិ ឱ្យដើរលើផ្លូវត្រូវជានិច្ច។
៣. ថ្ងៃព្រហស្បត្តិ៍
អ្នកកើតថ្ងៃព្រហស្បត្តិ៍ មានទេវតាស្រឡាញ់ចាំជួយឱបក្រសោប ព្រោះតែជាមនុស្សដែលមេត្តាចិត្តយ៉ាងខ្លាំងក្លា។ មនុស្សកើតថ្ងៃនេះ ជាអ្នកដែលចូលចិត្តអាណិតមេត្តាអ្នកដទៃ មានចិត្តបុណ្យករុណា តែងចង់ជួយសង្រ្គោះមនុស្សជុំវិញខ្លួន។ លើសពីនេះ អ្នកកើតថ្ងៃព្រហស្បត្តិ៍ ជាមនុស្សដែលប្រកាន់នូវសច្ចៈ និងចូលចិត្តបង្រៀនចែករំលែកបញ្ញារបស់ខ្លួនឱ្យទៅអ្នកដទៃជានិច្ច។
៤. ថ្ងៃសៅរ៍
មនុស្សកើតថ្ងៃសៅរ៍ ជាមនុស្សឈឺច្រើន អាចប្រទះហេតុការណ៍មិនល្អញឹកញាប់ ជួនកាលក៏ប៊ិះនឹងអស់ជីវិត ប៉ុន្តែក៏មានមានទេវតាចាំជួយបញ្ចៀសគ្រោះឱ្យជានិច្ច។ មនុស្សកើតថ្ងៃនេះ ចូរមានមេត្តាចិត្ត រក្សានូវភាពត្រឹមត្រូវជាដរាប ព្រោះជាតិនេះ អ្នកមានភារកិច្ចមកសន្សំបុណ្យកុសលធ្វើសេចក្តីល្អ បើសិនជាប្រហែសធ្វើអំពើអាក្រក់ នោះកម្មនឹងស្នងមួយជាពីរ ហើយទេវតាក៏លែងនៅខាងអ្នកដែរ៕