សង្កេតមើល៍! អ្នកកើតខែកញ្ញា រឿងវិន័យគឺលេខ ១ បើស្នេហាវិញអាចនឹងគិតច្រើន តែបើមានហើយគឺឱ្យតម្លៃស្នេហាណាស់
អ្នកកើតក្នុងខែផ្សេងៗអាចថាល្មមៗ ឬ ជាមធ្យមទេ តែបើអ្នកកើតក្នុងខែកញ្ញនេះវិញ រឿងវិន័យគឺលេខ ១ ទាំងច្បាស់លាស់ និង ដិតដល់។ ក្រៅពីរឿងវិន័យ ចំពោះរឿងស្នេហាក៏ត្រូវតែមានតាមលក្ខណៈដែលចង់បានទៀត។
ជាការពិតណាស់ អ្នកកើតក្នុងខែកញ្ញាមិនត្រឹមតែមានវិន័យខ្ពស់នោះទេ ថែមទាំងជាមនុស្សដែលចុះចំណោមគេបានល្អណាស់ មិនថាអ្នកតូចអ្នកធំណាទេ ពួកគេអាចសម្របខ្លួនបានយ៉ាងល្អ ហើយក៏ជាមនុស្សមានការប្រុងប្រយ័ត្នច្រើនដូចគ្នាទាំងរឿងការងារ ស្នេហា និង ការរាប់អាន ជាដើម។
ប្រសិនបើមានពេលវេលាសួរថា អ្នកកើតក្នុងខែកញ្ញាចូលចិត្តធ្វើអ្វី? នោះគឺចម្លើយអាចចេញមកបែបនេះ ដោយពួកគេតែងចំណាយពេលទៅធ្វើរឿងដែលពួកគេសប្បាយចិត្ត ហើយពេញចិត្តនឹងរឿងវា ពេលខ្លះអាចថាលែងចង់ពាក់ព័ន្ធនឹងសង្គមខាងក្រៅទៀតក៏មានដែរ។
យ៉ាងណាមិញ បើមនុស្សដែលកើតក្នុងខែកញ្ញាចង់មានស្នេហា ពួកគេនឹងក្លាយទៅជាមនុស្សម្នាក់ដែលគិតច្រើន ជាពិសេសដៃគូដែលនឹងចូលមកអាចថាត្រូវមានលក្ខណៈសម្បត្តិតាមដែលពួកគេចង់បាន តែអ្នកដែលនឹងចូលមកក៏មិនចាំបាច់ភ័យខ្លាចថាអ្នកកើតក្នុងខែកញ្ញាមិនច្បាស់លាស់នោះឡើយ ព្រោះអ្នកកើតក្នុងខែមួយនេះគឺជាមនុស្សដែលឱ្យតម្លៃទៅលើរឿងស្នេហាណាស់៕