ត្រូវប៉ុន្មានភាគរយ? ចរិតអ្នកកើតខែកក្កដា ចូលចិត្តជួយគេទោះនាំទុក្ខដល់ខ្លួនក៏នៅតែជួយ ឯស្នេហាវិញចូលចិត្តឱ្យគេថ្នាក់ថ្នម
កន្លងមក «ប្រជាប្រិយ» បានស្រាវជ្រាវ និង ចងក្រងជាអត្ថបទ ដែលនិយាយពីអត្តចរិត និស្ស័យ ព្រមទាំងបុគ្គលិកលក្ខណៈរបស់អ្នកកើតខែនីមួយៗមួយចំនួនរួចមកហើយ ថ្ងៃនេះយើងសូមលើកយកពីខែកក្កដាមកនិយាយម្ដង។
ចំពោះអ្នកកើតក្នុងខែកក្កដាជាមនុស្សងាយទន់ចិត្ត ទោះមើលទៅខាងក្រៅដូចជាមនុស្សរឹងមាំក៏ដោយ តែខាងក្នុងងាយប៉ះទង្គិចលឿន ហើយក៏ជាមនុស្សចូលចិត្តជួយយកអាសាអ្នកដទៃ ទាំងពេលខ្លះទោះអាចធ្វើឱ្យប៉ះពាល់ដល់ខ្លួនក៏នៅតែខំជួយដល់គេដដែល។
ដោយឡែក បើនិយាយពីអត្តចរិតក្នុងរឿងស្នេហាវិញ អ្នកកើតចំខែកក្កដា តែងចង់បានទំនាក់ទំនងបែបផ្អែមល្ហែម ព្រោះជាមនុស្សត្រូវការភាពកក់ក្ដៅ និង ការថ្នាក់ថ្នមពីដៃគូគួរសមដែរ។ ម្យ៉ាងទៀត អ្នកកើតក្នុងខែកក្កដា អាចនឹងងាយលង់ស្រឡាញ់គេ តែក៏រើសច្រើនដែរ ហើយបើមានស្នេហាម្ដងៗ គឺរយៈពេលយូរៗណាស់៕