ត្រៀមប៊ិចត្រៀមបន្ទាត់! ជ្រើសរើសកូនខ្មែរ ជាង ១ ពាន់នាក់ ធ្វើគ្រូបង្រៀនកម្រិតឧត្តមទូទាំងប្រទេស
ក្រសួងអប់រំយុវជននិងកីឡា នៅរសៀលថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២១ នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រឡងជ្រើសរើស និង បណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិតឧត្តម តាមប្រព័ន្ធ « បរិញ្ញា+១ » និង « បរិញ្ញា+២ » ក្នុងឆ្នាំសិក្សា ២០២១-២០២២ ។
ក្នុងនោះក្រសួងបានបញ្ជាក់ផងដែរថា សម្រាប់ចំនួនជ្រើសរើសគឺ គ្រូបង្រៀនកម្រិតឧត្ដមចំនួន ១០០០ នាក់ តាមប្រព័ន្ធបណ្ដុះបណ្ដាល “បរិញ្ញា+១” និង ចំនួន ១០០ នាក់ តាមប្រព័ន្ធបណ្ដុះបណ្ដាល “បរិញ្ញា+២” ដែលសម័យប្រឡងនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២១ ខាងមុខនេះ ។
គួរឱ្យដឹងផងដែរថា ក្រសួងផុតកំណត់ទទួលពាក្យប្រឡងនៅថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២១ ខណៈដែលបេក្ខជន អាចដាក់ពាក្យបាន នៅតាមមន្ទីរអប់រំរាជធានី-ខេត្ត ដែលសាមីខ្លួនបានជ្រើសរើស ។ ដោយឡែកសម្រាប់បេក្ខជននៅតាមអង្គភាពនានា ក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា និងរាជធានីភ្នំពេញ ត្រូវដាក់នៅវិទ្យាស្ថានជាតិអប់រំ ឬ តាមប្រព័ន្ធអេឡិចត្រូនិចត្រូនិច ជាដើម ៕
ដើម្បីឱ្យជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖