មកស្គាល់ទីក្រុងទាំង ១៥ ទោះរកលុយបានមួយឆ្នាំ ១០ ម៉ឺនដុល្លារក៏ចាយមិនគ្រាន់
នៅក្នុងទីក្រុងភាគច្រើនរបស់សហរដ្ឋអាមេរិក ការរកចំណូលបាន ១០ ម៉ឺនដុល្លារក្នុងមួយឆ្នាំ អាចចាត់ទុកថាជាសញ្ញាជោគជ័យ ប៉ុន្តែនៅតាមទីក្រុងជាច្រើនទៀត ស្ថិតនៅឆ្នេរសមុទ្រខាងលិច អ្នកដែលរកលុយបាន ១០ ម៉ឺនដុល្លារក្នុងមួយឆ្នាំ ហាក់គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលឡើយ ។
ទិន្នន័យថ្មីពី GOBankingRates បានបង្ហាញឱ្យឃើញ ទីក្រុងអាមេរិកដែលត្រូវចំណាយលុយច្រើនបំផុតសម្រាប់ការរស់នៅប្រចាំថ្ងៃ ។ ខាងក្រោមនេះគឺជាទីក្រុងទាំង ១៥ ទោះរកបានមួយឆ្នាំ ១០ ម៉ឺនដុល្លារក៏ចាយមិនគ្រាន់ដែរ ៖
១៥) ទីក្រុង Hayward, រដ្ឋ California
- ចំណាយប្រចាំឆ្នាំជាមធ្យមសម្រាប់ការរស់នៅ៖ ១១២ ៩៣៣ ដុល្លារ
- តម្លៃជួលផ្ទះជាមធ្យម៖ ២ ៧៦៤ ដុល្លារ
១៤) ទីក្រុង Arlington, រដ្ឋ Virginia
- ចំណាយប្រចាំឆ្នាំជាមធ្យមសម្រាប់ការរស់នៅ៖ ១១៦ ៩៤៧ ដុល្លារ
- តម្លៃជួលផ្ទះជាមធ្យម៖ ២ ២៣៩ ដុល្លារ
១៣) ទីក្រុង Los Angeles, រដ្ឋCalifornia
- ចំណាយប្រចាំឆ្នាំជាមធ្យមសម្រាប់ការរស់នៅ៖ ១១៨ ៦៥០ ដុល្លារ
- តម្លៃជួលផ្ទះជាមធ្យម៖ ២ ៧៧១ ដុល្លារ
១២) ទីក្រុង Honolulu, រដ្ឋ Hawaii
- ចំណាយប្រចាំឆ្នាំជាមធ្យមសម្រាប់ការរស់នៅ៖ ១២២ ២៩៨ ដុល្លារ
- តម្លៃជួលផ្ទះជាមធ្យម៖ ២ ៤០៥ ដុល្លារ
១១) ទីក្រុង Oakland, រដ្ឋ California
- ចំណាយប្រចាំឆ្នាំជាមធ្យមសម្រាប់ការរស់នៅ៖ ១២២ ៣៥៩ ដុល្លារ
- តម្លៃជួលផ្ទះជាមធ្យម៖ ២ ៩៤២ ដុល្លារ
១០) ទីក្រុង Seattle, រដ្ឋ Washington
- ចំណាយប្រចាំឆ្នាំជាមធ្យមសម្រាប់ការរស់នៅ៖ ១២៤ ០៦២ ដុល្លារ
- តម្លៃជួលផ្ទះជាមធ្យម៖ ២ ២៣៨ ដុល្លារ
៩) ទីក្រុង Huntington Beach, រដ្ឋ California
- ចំណាយប្រចាំឆ្នាំជាមធ្យមសម្រាប់ការរស់នៅ៖ ១២៥ ៤៦១ ដុល្លារ
- តម្លៃជួលផ្ទះជាមធ្យម៖ ២ ៧៥៤ ដុល្លារ
៨) ទីក្រុង New York City, រដ្ឋ New York
- ចំណាយប្រចាំឆ្នាំជាមធ្យមសម្រាប់ការរស់នៅ៖ ១២៧ ២៨៥ ដុល្លារ
- តម្លៃជួលផ្ទះជាមធ្យម៖ ២ ៣២៩ ដុល្លារ
៧) ទីក្រុង Irvine, រដ្ឋ California
- ចំណាយប្រចាំឆ្នាំជាមធ្យមសម្រាប់ការរស់នៅ៖ ១២៨ ៦២៣ ដុល្លារ
- តម្លៃជួលផ្ទះជាមធ្យម៖ ២ ៩០៣ ដុល្លារ
៦) ទីក្រុង Glendale, រដ្ឋ California
- ចំណាយប្រចាំឆ្នាំជាមធ្យមសម្រាប់ការរស់នៅ៖ ១៣៤ ៥៨៣ ដុល្លារ
- តម្លៃជួលផ្ទះជាមធ្យម៖ ២ ៦៩៩ ដុល្លារ
៥) ទីក្រុង Bellevue, រដ្ឋ Washington
- ចំណាយប្រចាំឆ្នាំជាមធ្យមសម្រាប់ការរស់នៅ៖ ១៤០ ៩០៨ ដុល្លារ
- តម្លៃជួលផ្ទះជាមធ្យម៖ ២ ៤២១ ដុល្លារ
៤) ទីក្រុង Fremont, រដ្ឋ California
- ចំណាយប្រចាំឆ្នាំជាមធ្យមសម្រាប់ការរស់នៅ៖ ១៥៤ ៤០៩ ដុល្លារ
- តម្លៃជួលផ្ទះជាមធ្យម៖ ៣ ០២៧ ដុល្លារ
៣) ទីក្រុង San Jose, រដ្ឋ California
- ចំណាយប្រចាំឆ្នាំជាមធ្យមសម្រាប់ការរស់នៅ៖ ១៥៨ ១១៩ ដុល្លារ
- តម្លៃជួលផ្ទះជាមធ្យម៖ ៣ ១៤២ ដុល្លារ
២) ទីក្រុង San Francisco, រដ្ឋ California
- ចំណាយប្រចាំឆ្នាំជាមធ្យមសម្រាប់ការរស់នៅ៖ ១៨៥ ៣០៣ ដុល្លារ
- តម្លៃជួលផ្ទះជាមធ្យម៖ ៤ ២៧២ ដុល្លារ
១) ទីក្រុង Sunnyvale, រដ្ឋ California
- ចំណាយប្រចាំឆ្នាំជាមធ្យមសម្រាប់ការរស់នៅ៖ ២៣៨ ៣៣៣ ដុល្លារ
- តម្លៃជួលផ្ទះជាមធ្យម៖ ៣ ៥៥១ ដុល្លារ
ប្រភព ៖ BI