ចាំបាច់ទៅរៀនបង់ពេញថ្លៃអី! សាកលវិទ្យាល័យល្បីៗ ប្រកាសផ្ដល់អាហារូបករណ៍រាប់ពាន់កន្លែង
ការបានផ្លាស់ប្តូរឈ្មោះពីសិស្ស មកជានិស្សិត ជាអ្វីដែលសិស្សគ្រប់រូបទន្ទឹងរងចាំ។ ដោយឡែក ក្រោយបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ក៏ដូចជានៅពេលទទូលបានលទ្ធផលមធ្យមសិក្សាទុតិយភូមិរួច សិស្សតែងស្វះស្វែងរក សាកលវិទ្យាល័យនានាដើម្បីបន្តការសិក្សា។ ក្នុងនោះសាកលវិទ្យាល័យណាដែលមានផ្តល់អាហារូបករណ៍គឺច្រើន ជាជម្រើសរបស់ពួកគេ។ ខាងក្រោមនេះជាសាកលវិទ្យាល័យមួយចំនួនដែល បានផ្តល់អាហារូបករណ៍ក្នុងឆ្នាំ២០១៩នេះ៖
១. សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ៖ ផ្តល់អាហារូបករណ៍សម្រាប់តែសិស្សនិទ្ទេសA និង B តែប៉ុណ្ណោះ ។
២. សាកលវិទ្យាល័យកម្ពុជា៖ មានអាហារូបករណ៍សរុបចំនួនដល់ទៅ ៥០០កន្លែង។
៣. សាកលវិទ្យាល័យបៀលប្រាយ៖ អាហារូបករណ៍តាមនិទ្ទេសពីA ដល់ F ដែលមានតម្លៃចាប់ពី ៥% ដល់ ១០០%។
៤. សាលកវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា៖ ផ្ដល់អាហារូបករណ៍ ៥០កន្លែង។
៥. សាកលវិទ្យាល័យជាតិគ្រប់គ្រង៖ ផ្តល់់អាហារូបករណ៍តាមនិទ្ទេសពីAដល់ E ដែលចាប់ពី៥០% ដល់១០០% លើជំនាញ៣។
៦. សាកលវិទ្យាល័យប៊ែលធី៖ ផ្តល់់អាហារូបករណ៍តាមនិទ្ទេសពីAដល់ E ។
៧. សាកលវិទ្យាល័យវេស្ទើន៖ ផ្តល់់អាហារូបករណ៍ពី៥០% ដល់ ១០០% ។
៨. សាកលវិទ្យល័យលីមកុកវីង៖ សម្រាប់សិស្សចុះឈ្មោះចូលរៀន២០០នាក់ដំបូង នឹងទទួលបានទឹកប្រាក់ ៣០៨០ដុល្លា ។
៩. សាកលវិទ្យាល័យមេគង្គកម្ពុជា៖ មានផ្ដល់អាហារូបករណ៍តាមរយៈការប្រលងនៅសាកលវិទ្យាល័យផ្ទាល់ ។
១០. សាកលវិទ្យាល័យអាស៊ីអីរ៉ុប៖ មានផ្តល់អាហារូបករណ៍តាមនិទ្ទេសដោយស្វ័យប្រវត្តិ ពីនិទ្ទេស A ដល់ និទ្ទេស F ចាប់ពី 20% ដល់ 100% ។
១១. វិទ្យាស្ថានសង្គមកិច្ច៖ ផ្តល់អាហារូបករណ៍រហូតដល់១០០% ។
១១. CamEd Business School៖ មានផ្តល់អាហារូបករណ៍សម្រាប់សិស្សនិទ្ទេស A B និង Cលើមុខវិទ្យាគណិតវិទ្យាឬ រូបវិទ្យា ។
១២. វិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ៖ ផ្តល់អាហារូបករណ៍១០០%ជាច្រើនកន្លែង ។
១៣. វិទ្យាស្ថានវ៉ាន់ដា៖ ផ្តល់អាហារូបករណ៍រយៈពេល២ឆ្នាំ តាមនិទ្ទេសពី A ដល់ E ។
ក្រៅពីអាហារូបករណ៍ខាងលើនេះនៅមានអាហារូបករណ៍ទាំង ក្នុងប្រទេសនិងក្រៅប្រទេសជាច្រើនទៀត ដែលនិស្សិតទើបជាប់បាក់ឌុប អាចប្រលងប្រជែងទទួលយកបាន។