ប្រទះឃើញបេក្ខជនប្រឡងបាក់ឌុប ២០១៩ មានឈ្មោះប្លែកៗបំផុត !
ដំណើរការប្រឡងបាក់ឌុប ឆ្នាំ ២០១៩ បានដំណើរទៅដោយរលូនកាលពីថ្ងៃទី ១៩ និង ២០ សីហា កន្លងទៅ ហើយសម្រាប់ការប្រកាសលទ្ធផលដែលប្រព្រឹត្តទៅកាលពីថ្ងៃទៅ ០៩ ខែកញ្ញា និង ថ្ងៃនេះទៀតសោត ក៏មានដំណើរការប្រកបដោយភាពរលូនផងដែរ ។
យ៉ាងណាសម្រាប់សម័យប្រឡងនេះ គេកត់សម្គាល់ឃើញបេក្ខជនមួយចំនួនមានឈ្មោះប្លែកៗ និង ផ្សេងៗគ្នាគួរឱ្យចាប់អារម្មណ៍ ហើយខាងក្រោមនេះគឺជាសម្រង់ឈ្មោះបេក្ខជនប្រឡងបាក់ឌុប ២០១៩ ខ្លះៗ ដែលដកស្រង់ចេញពីបញ្ជីឈ្មោះលទ្ធផលប្រឡងដែលប្រកាសកាលពីថ្មីៗនេះ ៖
១ – ផ្លោក កំសត់
២ – ផ្លោក សារ៉េត
៣ – ពាង បាយ
៤ – ជោម ចយ
៥ – ចាស់ ញាំ
៦ – ដាំ បារាំង
សូមបញ្ជាក់ ការស្រង់ឈ្មោះនេះមិនមែនក្នុងន័យសើចចំអកអ្វីឡើយ ប៉ុន្តែដោយសារតែឃើញមានឈ្មោះប្លែកៗ ទើបយើងស្រង់យកមកបង្ហាញបែបនេះ និង សូមអធ្យាស្រ័យពីសាមីឈ្មោះផងដែរ ៕