នេះហើយទឹកចិត្តឪពុក! ស៊ូជិះម៉ូតូកញ្ចាស់ ទៅដឹកម៉ូតូថ្មីទើបទិញ ព្រោះរំភើបឃើញកូនប្រឡងជាប់
រូបភាពជាច្រើនសន្លឹកកំពុងត្រូវបានអ្នកប្រើបណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជា ចែករំលែកព្រោងព្រាតពីទឹកចិត្តឪពុកម្នាក់ជិះម៉ូតូចាស់មួយគ្រឿងដើម្បីទៅដឹកម៉ូតូថ្មី ដែលទិញជូនកូន ព្រោះរំភើបនឹងលទ្ធផលដែលកូនប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៩ នេះ ។
នេះបង្ហាញពីទឹកចិត្ត ក្ដីស្រឡាញ់ ដែលនាមជាឪពុកស្រឡាញ់កូនខ្លាំងជាងអ្វីៗទាំងអស់ ទោះមានមាសពេជ្រទាំងក្រឡ ក៏មិនអាចមកប្ដូរ ឬ មកប្រៀបជាមួយកូនបណ្ដូលចិត្តបានឡើយ ។ ដូចលោកឪពុកម្នាក់នេះ ស៊ូប្រើរបស់កញ្ចាស់ សុខចិត្តឱ្យកូនបានម៉ូតូថ្មីជិះនឹងគេ ៕