ពិការទាំងដៃទាំងជើង តែទីបំផុត លទ្ធផលចេញមកទទួលជោគជ័យ យ៉ាងត្រចះត្រចង់
ចូលរួមអបអរសាទរបេក្ខជន ទុយ សុខដុង ដែលបានខិតខំប្រឹងប្រែងតស៊ូ រហូតប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយទទួលបាននិទ្ទេស D នៃថ្នាក់វិទ្យាសាស្ត្រសង្គម នាសម័យប្រឡង ១៩ សីហា ២០១៩ ។ នេះបើតាមការបង្ហោះរបស់ក្រសួងអប់រំ យុវជន និង កីឡានៅថ្ងៃទី ១០ ខែកញ្ញា ២០១៩ នេះ ។
សូមជម្រាបថា បេក្ខជន ទុយ សុខដុង បានប្រឡងនៅមណ្ឌលបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ ខេត្តកំពង់ធំ ៕