ប្រណាំងគ្នាយក A តែម្ដង! ប្រធានថ្នាក់ ៣ នាក់ ក្នុងថ្នាក់តែមួយបាននិទ្ទេស A ទាំង ៣
ការប្រកាសលទ្ធផលមធ្យមសិក្សាទុតិយភូមិ បានចេញរួចរាល់ទូទាំងប្រទេស ដោយក្រសួងអប់រំយុវជននិងកីឡា នាថ្ងៃទី៩ និង ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ។ ចំនួនសិស្សនិទ្ទេសAមានរហូតដល់៤៤៣នាក់ ដែលមានការកើនឡើងជាងឆ្នាំមុនទៅទៀត។ ចំណែកឯនៅរាជធានីភ្នំពេញ សិស្សនិទ្ទេសA សរុបចំនួន១៤១នាក់។ ដោយឡែក វិទ្យាល័យជាស៊ីម សាមគ្គី មានសិស្សទទួលបាននិទ្ទេសA ចំនួន៥នាក់ ដែលអ្វីដែលកាន់តែពិសេសនោះគឺ ក្នុងចំណោម៥នាក់នោះ មាន៣នាក់ជាមិត្តរួមថ្នាក់ ហើយមិនត្រឹមតែប៉ុណ្ណោះ ជាប្រធានថ្នាក់ទាំងបីផងដែរ។ សិស្សទាំងបីមានឈ្មោះ សាន រស្មី, ឆេង តុលា និង ណយ អាតទីស។ សូមចូលរួមអបអរសាទរប្អូនទាំងបីផង។
ប្រភព៖ Dãrk Äquãmãrine