ខ្លាំងៗម្ល៉េះ! រកឃើញ ជើងខ្លាំងនិទ្ទេស A ឆ្នាំនេះភាគច្រើនអ្នកភ្នំពេញ និង ៨ ខេត្តនេះ
តាយរយៈលិខិតដែលក្រសួងអប់រំយុវជន និង កីឡា បានបង្ហោះចំនួននិទ្ទេស A ចំនួន ៤៤៣ នាក់ ក្នុងនោះភ្នំពេញមានបេក្ខជនដែលជាប់និទ្ទេស A ១៤១ នាក់ ។ បន្ទាប់មកមានខេត្តផ្សេងៗទៀតដែលជាប់និទ្ទេស A ច្រើនបន្ទាប់ដូចជា ខេត្តសៀមរាប ៣៨, បាត់ដំបង ៣២, តាកែវ ២៩, កំពង់ចាម ២៧, ព្រៃវែង ២៧, បន្ទាយមានជ័យ ២៥, កណ្ដាល ២៣, កំពត ២៣ នាក់ ។
ដោយឡែកមានខេត្តផ្សេងទៀតដូចជា ៖ ត្បូងឃ្មុំ ១៥ នាក់, កំពង់ធំ ១៤នាក់, ព្រះសីហនុ ១៣ នាក់, ស្វាយរៀង ៨ នាក់, ពោធិ៍សាត់ ៧នាក់, កំពង់ឆ្នាំង ៦នាក់, កំពង់ស្ពឺ ៦នាក់, ក្រចេះ ៤នាក់, រតនគិរី ២នាក់, កោះកុង ១នាក់, មណ្ឌលគីរី ១នាក់ និង ឧត្ដរមានជ័យ ១ នាក់ ៕