ម្តាយខ្លាំង ជួយឱ្យកូនស្រីសំណព្វចិត្ត ទទួលបាន ៩ ចំណុចនេះ!
ម្តាយគ្រប់រូប តែងតែចង់ឃើញកូនធំដឹងក្តី ប្រកបដោយចំណេះដឹង ការអប់រំ សីលធម៌ សុជីវធម៌ ជាកូនល្អ មិនល្អ សិស្សល្អ និង ជាពលរដ្ឋមួយរូបដ៏ពេញលក្ខណៈ នៅថ្ងៃអនាគត។ កត្តាគ្រួសារជាកត្តាមួយដ៏ចម្បងក្រៅពីការសិក្សារៀនសូត្រនៅសាលា ជាពិសេសម្តាយជាអ្នកដើរតួនាទីយ៉ាងសំខាន់។ យ៉ាងណាមិញ ម្តាយជាគំរូ ដែលកូនស្រីគ្រប់រូប តែងតែយកតម្រាប់តាម ហើយបើមានម្តាយខ្លាំងហើយ កូនស្រីនឹងទទួលបានចំណុចល្អៗ ដូចខាងក្រោម៖
១. នៅពេលដែលអ្នកមានម្តាយខ្លាំង អ្នកនឹងមិនត្រូវការបុរសណាម្នាក់ ដើម្បីស្វែងរកសុភមង្គលឱ្យអ្នកឡើយ ។ សេចក្តីស្នេហា មិនមែនជាអ្វីដែលកំណត់នូវភាពជោគជ័យក្នុងជីវិតរបស់អ្នកនោះទេ ។
២. នៅពេលដែលអ្នកមានម្តាយខ្លាំង អ្នកនឹងរៀនស្វែងរកទំនុកចិត្តក្នុងការបង្ហាញនូវអ្វីដែលអ្នកមាន ភាពជាខ្លួនឯង រៀនធ្វើអ្វីៗដោយខ្លួនឯង ដូចអ្វីដែលម្តាយអ្នកបានធ្វើ ព្រោះអ្នកចង់ឱ្យគាត់មានមោទនភាពចំពោះអ្នក។
៣. នៅពេលដែលអ្នកមានម្តាយខ្លាំង អ្នកគោរពខ្លួនឯង ហើយក៏មិនឱ្យនរណាម្នាក់មកមើលងាយ ឬ គៀបសង្កត់អ្នកឡើយ។
៤. នៅពេលដែលអ្នកមានម្តាយខ្លាំង អ្នកស្គាល់អ្វីទៅជាសេចក្តីស្រលាញ់ អ្វីខុស អ្វីត្រូវ ហើយមនុស្សប្រភេទណាដែលគួររាប់អាន និង មនុស្សប្រភេទណាមិនគួររាប់អាន ។
៥. នៅពេលដែលអ្នកមានម្តាយខ្លាំង អ្នកឆ្លាតគ្រប់គ្រាន់ក្នុងការឃើញថា ការយំមិនមែនជាការបង្ហាញភាពទន់ខ្សោយ។ អ្នកយល់ច្បាស់ថា អ្នកដែលក្លាហានបំផុត គង់មានការបរាជ័យដូចគ្នា។
៦. នៅពេលដែលអ្នកមានម្តាយខ្លាំង អ្នកមិនដែលចុះចាញ់ អ្នកព្យាយាមតស៊ូ ធ្វើរឿង ដែលអ្នកចង់បានរហូតបានជោគជ័យ ដោយគិតថា ការបរាជ័យគ្រាន់តែជាបទពិសោធន៍ ។
៧. នៅពេលដែលអ្នកមានម្តាយខ្លាំង អ្នកនឹងស្គាល់ពីតម្លៃខ្លួនឯងច្បាស់ ដោយសារអ្នកតែងតែទទួលបានការបង្រៀនពីម្តាយថា អ្នកជាមនុស្សសំខាន់ ហើយពិសេសបំផុត។
៨. នៅពេលដែលអ្នកមានម្តាយខ្លាំង អ្នកនឹងមិនមានអារម្មណ៍ថា ឯការ ព្រោះគ្រប់ពេលដែលអ្នកដួល អ្នកនឹងមានអ្នកចាំកាន់ដៃអ្នកឱ្យក្រោកឈរ ហើយលើកទឹកចិត្តដើម្បីបន្តទៅមុខ។
៩. នៅពេលដែលអ្នកមានម្តាយខ្លាំង អ្នកមានមិត្តល្អបំផុត ដែលនៅក្បែរអ្នកគ្រប់ពេល និង ជួយអ្នកបានទាន់ពេលវេលា។
១០. នៅពេលដែលអ្នកមានម្តាយខ្លាំង គាត់គឺ ជាអ្នកជម្រុញទឹកចិត្ត ជាគំរូ ដែលធ្វើឱ្យអ្នកធំពេញវ័យ ក្លាយជាស្រ្តីម្នាក់ ដែលរឹងមាំដូចគ្នា។
ដូច្នេះស្រ្តីជាម្តាយគ្រប់រូប គួរតែបង្រៀនកូននូវចំណុច ដែលបានលើកឡើងខាងលើនេះ ដើម្បីឱ្យពួកគេក្លាយជាមនុស្សស្រីដ៏រឹងមាំម្នាក់។
ប្រភព៖ Holly Riordan