មកស្គាល់យុវតីខ្មែរវ័យក្មេងបំផុត បញ្ចប់ការហ្វឹកហាត់ជាអ្នកបើកយន្តហោះ ដោយជោគជ័យនៅបរទេស
កញ្ញា ចិន្តា អតីតនិស្សិតផ្នែក បដិសណ្ឋារកិច្ច និងទេសចរណ៍ ជាមួយនិងមិត្តរួមថ្នាក់ជាច្រើននាក់បានជាប់ជា បាហុនិកា ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយ បន្ទាប់ពីបញ្ចប់ការសិក្សានៅឯសាកលវិទ្យាល័យន័រតុន ។ ទទួលបានជោគជ័យមួយជំហានហើយ តែ ចិន្តា មិនបានបញ្ឈប់ត្រឹមនេះទេ ចិន្តា បានបន្តការហ្វឹកហាត់ជាពីឡុតនៅឯក្រៅប្រទេស ។ បច្ចុប្បន្ន ចិន្តា បានបញ្ចប់ការហ្វឹកហាត់ និង រៀនសូត្របានជោគជ័យ ហើយក៏បានត្រលប់មកប្រទេសវិញដែរ ចិន្តាកំពុងហ្វឹកហាត់ការងារជាពីឡុត នៅក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយ ។
ចិន្តាបាននិយាយថា “អារម្មណ៍ដែលកាន់ចង្កូតបញ្ជាយានដ៏ធំមួយនេះពិតជាអស្ចារ្យណាស់” ហើយនាងក៏ចង់បង្ហាញឲ្យមហាជនបានដឹងថា “មនុស្សស្រីក៏អាចធ្វើការងារនេះបានដែរ!” ។ ប៉ុន្តែចិន្តា ក៏បានជំរុញទឹកចិត្តឲ្យយុវជន-យុវនារីខ្មែរដែលមានសមត្ថភាព និង លទ្ធភាព គួរពិចារណាជំនាញមួយនេះផង ព្រោះបើប្រៀបធៀបទៅប្រទេសផ្សេងទៀត ចំនួនពីឡុតជំនាញជនជាតិខ្មែរ នៅមានកំណត់នៅឡើយ ៕
ប្រភព ៖ Norton University