រដ្ឋមន្ត្រីវ័យក្មេងម៉ាឡេស៊ី៖ បុគ្គលិកហាត់ការ ត្រូវតែទទួលបានប្រាក់ខែ ក្រៅពីស្វែងរកបទពិសោធ
លោក Syed Saddiq Syed Abdul Rahman រដ្ឋមន្ត្រីក្រសួងអប់រំ របស់ប្រទេសម៉ាឡេស៊ីបានបង្ហោះ សារនៅមួយលើបណ្ដាញសង្គមថា លោកបដិសេធទាំងស្រុង ចំពោះអ្នកដែលនិយាយបុគ្គលិកហាត់ការ មិនចាំបាច់ទទួលបានប្រាក់ឈ្នួល ត្រឹមស្វែងរកបទពិសោធន៍គឺគ្រប់គ្រាន់ហើយ ។
រដ្ឋមន្ត្រីវ័យ ២៨ ឆ្នាំរូបនេះបានមានប្រសាសន៍យ៉ាងដូច្នេះថា បទពិសោធន៍មិនមិនមានប្រាក់ខែ! សូមស្រមៃគិត អំពីជោគវាសនារបស់បុរសវ័យក្មេងម្នាក់ ដែលមកស្រុកកំណើយ ហើយមានឱកាសនៅក្រុមហ៊ុនដ៏មានកិត្យានុភាពមួយនៅក្នុងទីក្រុង ប៉ុន្តែដោយសារតែមិនបានបង់ប្រាក់ ចុងក្រោយត្រូវបាត់បង់ឱកាសនេះ។ តើអ្នកណានឹងរ៉ាប់រងថ្លៃបរិភោគ និង ការធ្វើដំណើរ? តើពួកគេអាចនៅយ៉ាងម៉េចប្រសិនបើពួកគេមិនទទួលបានប្រាក់ឈ្នួលទាល់តែសោះ ?
ហេតុដូច្នេះហើយ ទើបរដ្ឋមន្ត្រីរូបនេះសម្រេចសរសេរលិខិតមួយផ្ញើទៅគ្រប់ក្រសួងទាំងអស់ ដើម្បីឱ្យប្រាកដថា បុគ្គលិកហាត់ការ ត្រូវតែទទួលបានប្រាក់ឈ្នួល ។ គណៈរដ្ឋមន្ត្រីបានយល់ព្រម ហើយមិនអាចពន្យាពេលការសម្រេចចិត្តតទៅទៀតបានទេ ។ លោក Syed Saddiq Syed Abdul Rahman ថែមទាំងបញ្ជាក់ថា ប្រសិនបើមានបុគ្គលិកហាត់ការណាម្នាក់ មិនទទួលបានប្រាក់ឈ្នួល សូមរាយការណ៍ទៅកាន់លោកជាបន្ទាន់ ៕
អត្ថបទ ៖ ថោ ច័ន្ទឬទ្ធិ