Connect with us

ជីវិត & ការងារ

បង្ហាញមុខថ្នាក់ដឹកនាំ ៣ រូប កំពុងសកម្មខ្លាំង និង លេចធ្លោបំផុត អាចឆក់យកបេះដូងប្រជាជនខ្មែរ

on

Advertisement

​ថ្នាក់ដឹកនាំ​ជា​មន្ត្រី​សំ​ខាន់​ៗ​ ​ដែល​ជា​ដៃ​ ​ជា​ជើង​ ​របស់​រាជរដ្ឋាភិបាល​ ​គឺជា​ចំណែក​មួយ​ដ៏​សំខាន់​បំផុត​ក្នុង​ការ​រុញច្រាន​ប្រទេសជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​ ​ពិសេស​គឺ​ការ​ផ្ដល់​នូវ​សេវា​ ​នូវ​ភាព​កក់ក្ដៅ​ ​ក្នុងនាម​ជាម​ន្ត្រី​ទៅកាន់​ប្រជាពលរដ្ឋ ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ ​។​ ​ថ្ងៃនេះ​ ​«​ប្រជាប្រិយ​»​ ​សូម​បង្ហាញមុខ​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ ​៣​ ​រូប​កំពុង​លេចធ្លោ​ ​និង ​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ប្រជាជន​ ​៖​ ​

​១​.​ ​ឯកឧត្ដម ស៊ុន​ ​ចាន់​ថុល​ ​

ទេស​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង ដឹកជញ្ជូន ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ ​ចាត់ទុកថា​ ​ជារ​ដ្ឋ​មន្ត្រី​មួយ​រូប​ ​ដែល​តែងតែ​ដើរ​ទាន់សម័យ​បច្ចេកវិទ្យា​ ​ចេះ​ទាញ​យក​បច្ចេកវិទ្យា​ទំនើប​ ​មក​បម្រើ​ឱ្យ​ការងារ​កាន់តែ​រលូន​ ​ផ្ដល់​ភាព​ងាយស្រួល​ ​លឿន​រហ័ស​ទាន់ចិត្ត​ ​។​ ​ចាប់តាំងពី​ក្លាយជា​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ​និង​ ​ដឹកជញ្ជូន​ ​​ឯកឧត្ដម​ ​ស៊ុន​ ​ចាន់​ថុល​ ​បាន​ធ្វើ​កំណែទម្រង់​ជាច្រើន​ដូចជា​ ​ការ​ធ្វើ​ប័ណ្ណបើកបរ​ ​ប័ណ្ណ​សម្គាល់​យានយន្ត​ ​ការប្រឡងយក​ប័ណ្ណបើកបរ​ ​ទៅជា​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម​ ​ការ​ជួសជុល​ផ្លូវដែក​ ​ផ្លូវថ្នល់​ ​និង​ ​សមិទ្ធផល​ជាច្រើន​ទៀត​ត្រឹម​រយៈពេល​ខ្លី​ប៉ុន​ណោះ​ ​។​ ​

ក្រៅពី​ជារ​ដ្ឋ​មន្ត្រី​ជឿនលឿន​តាមសម័យ​បច្ចេកវិទ្យា​ ​ឯកឧត្ដម​ ​ស៊ុន​ ​ចាន់​ថុល​ ​ក៏​ចាត់ទុកជា​មន្ត្រី​មុខ​ដែក​ ​ដែល​អនុវត្ត​ការងារ​ច្បាស់លាស់​ ​និង​ ​តឹងរ៉ឹង​បំផុត​ ​។​ ​មួយ​រយៈ​ចុងក្រោយ​នេះ​ ​លោក​តែង​ជិះកង់​ដឹកនាំ​មន្ត្រី​ចុះ​ត្រួតពិនិត្យ​មើល​គុណភាព​ផ្លូវជាតិ​នានា​ ​ទូទាំង​ប្រទេស​ ​ហើយ​លោក​បានឱ្យ​ក្រុមហ៊ុន​ទទួលខុសត្រូវ​ធ្វើ​ផ្លូវ​ ​ធ្វើការ​សាងសង់​ឡើងវិញ​ ​ទៅលើ​ផ្លូវ​ជាច្រើន​ខ្សែ​ជាក់ស្ដែង​ដូចជា​ផ្លូវជាតិ​ ​លេខ៣​ ​លេខ​ ​៧​ ​ជាដើម​ ​។​ ​បន្ទាប់ពី​លោក​រក​ឃើញថា​ ​ធ្វើ​មិន​ត្រឹមត្រូវ​ទៅ តាម​បច្ចេកទេស​ ​មិន​អាច​ទទួលយក​បាន​ ​ពិសេស​ថែមទាំង​ដក​មន្ត្រី​ ​៦​ ​រូប​ចេញពី​តំណែង​ ​ក្រោយ​មន្ត្រី​ទាំងនោះ​ខ្វះ​ការទទួលខុសត្រូវ​លើ​ការងារ​ ​។​ ​

​២​.​ ឧត្ដមសេនីយ៍ឯក ​ស​ ​ថេត​ ​

យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​តាម​ក្លឹប​ធំៗ​ ​យ៉ាង​កក្រើក​នៅ​រាជធានី​ភ្នំពេញ​ ​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​សាទរ​ជា​ខ្លាំង​ ​ពីព្រោះ​មិនធ្លាប់​មាន​មន្ត្រី​ណា​ហ៊ាន​ចេញមុខ​បង្ក្រាប​យ៉ាង​គគ្រឹក​គ​គ្រេ​ង​បែបនេះ​ឡើយ​ ​។​ ​អ្នក​ដែល​នៅ​ពីក្រោយ​ប្រតិបត្តិ​ការ​ដ៏​សំខាន់​បំផុត​នេះ​ ​គឺ​ឯកឧត្ដម​ ​ឧត្ដមសេនីយ៍ឯក​ ​ស​ ​ថេត​ ​ស្នងការ​រង​នគរបាល​ជាតិ​ ​និង​ ​ជា​អគ្គស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ​។​ ​កេរ​ឈ្មោះ​ឧត្ដមសេនីយ៍​ឯ​ក ស​ ​ថេត​ ​បាន​ល្បី​ខ្ទរខ្ទារ​ក្នុងរយៈពេល​ត្រឹម​មួយ​ប៉​ព្រិច​ភ្នែក​ ​ក្រោយ​លោក​បាន​ចេញ​ប្រតិបត្តិ​ការ​ ​និង​ ​ដឹកនាំ​ ​កម្លាំង​ធ្វើសកម្មភាព​ជាច្រើន​គួរ​ឱ្យ​កត់សម្គាល់​ ​។​

​​

បើ​និយាយ​ពី​ក្នុង​អង្គភាព​វិញ​លោក​បាន​កែប្រែ​នគរបាល​ ​កងកម្លាំង​ឱ្យ​ចេះ​គោរពវិន័យ​ ​ចេះ​ទទួលខុសត្រូវ​លើ​តួនាទី​ភារកិច្ច​ ​លោក​យកចិត្ត​ទុកដាក់​សូម្បីតែ​កាត់សក់​របស់​មន្ត្រី​នគរបាល​ឡើង​ទៅ​ ​។​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​លោក​បាន​ដាក់ចេញ​គោល​កា​រណ៍​ថ្មី​ៗ​ ​និង​ ​ទទួលការ​សាទរ​កាន់តែ​ខ្លាំង​ដូចជា​ ​ហាម​មិន​ឱ្យ​មន្ត្រី​ទៅ​ការពារ​ ​ឬ​ ​យាម​នៅ​តាម​ក្លឹប​ ​ខារ៉ាអូខេ​ ​កាស៊ីណូ​ ​និង​ ​បើកឡាន​សារ៉ែន​ ​ហែរ​ហម​ ​ការពារ​អ្នកធំ​ជាដើម​ ​។​ ​ក្រៅពី​នេះ​លោក​បាន​បង្កើត​ក្រុមការងារ​ចល័ត​ ​ចុះ​ជួយ​សម្រួល​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​ភ្នំពេញ​ ​និង​ ​ដោះស្រាយ​បញ្ហា​បន្ទាន់​ៗ​ទាន់​ហេតុការណ៍​ ​។​ ​

​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ ​លោក​ឧត្ដមសេនីយ៍ឯក​ ​ស​ ​ថេត​ ​បាន​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដោយ​ផ្ទាល់​តែម្ដង​ ​ដោយធ្វើ​ការ​ចុះ​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​ពាក់មួក​សុវត្ថិភាព​ ​និង​ ​ដាក់​គោល​ការណ៍ថា​ ​មិន​ផាកពិន័យ​នោះ​ទេ​ ​តែ​មាន​លក្ខខណ្ឌ​មួយ​ថា​ ​ទាល់តែ​ពលរដ្ឋ​ដែល​គ្មាន​មួក​នោះ​ ​ទៅ​រក​មួក​សុវត្ថិភាព​មក​ពាក់​ឱ្យ​បាន​សិន​ ​ទើប​ប្រគល់​យាន្ត​ជំនិះ​ឱ្យ​វិញ​ ​។​ ​

​៣​.​ ​ឯកឧត្ដម គួច​ ​ចំរើន​ ​

ជា​ប្រវត្តិសាស្ត្រ​មិនធ្លាប់​កើតមាន​នៅ​ប្រទេស​កម្ព​ជា​ ​គឺ​ការផ្លាស់ប្ដូរ​មុខ​ ​តំណែង​ ​និង​ ​ទីកន្លែង​បំពេញ​ការ​ងារ​ភ្លាម​ៗ​របស់​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា​ ​ក្នុង​មួយ​ប៉​ព្រិច​ភ្នែក​ ​។​ ​ឯកឧត្ដម​ ​គួច​ ​ចំរើន​ ​បាន​ផ្លាស់ប្ដូរ​ពីអ​ភិបាល​ខេត្ត​កំពង់ចាម​ ​ទៅ​ធ្វើជា​អភិបាលខេត្ត​ព្រះ​សី​ហនុ​ភ្លាម​ៗ​ ​បន្ទាប់ពី​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ​ ​ស្ថិត​ក្នុង​ភាព​វឹកវរ​មាន​គ្រោះអាសន្ន​ ​។​ ​ការ​ចាកចេញ​ពី​ទឹក​ដី​កំពង់ចាម​ ​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​នេះ​ ​ដែល​ធ្លាប់​ជ្រក​ក្រោមម្លប់​សុខ​របស់​លោក​ ​មានការ​អាឡោះអាល័យ​ជា​ខ្លាំង​ ​ចំពោះ​ថ្នាក់ដឹកនាំ​ប្រកបដោយ​ព្រហ្មវិហារ​ធម៌​រូប​នេះ​ ​។​ ​

ការ​ចូលកាន់​តំណែង​ ​ក្នុងនាម​ជា​អភិបាលខេត្ត​ថ្មី​ ​នៃ​ទឹកដី​ព្រះសីហនុ​ ​គឺបាន​ផ្ដល់​នូវ​ស្នាមញញឹម​ ​និង​ ​ក្ដី​សង្ឃឹម​ថ្មី​មួយទៀត​ដល់​ប្រជាជន​ដែល​កំពុង​រស់នៅ​ពោរពេញ​ក្ដី​បារម្ភ​ ​បាន​ស្រាក​ស្រាន្ត​ក្នុងចិត្ត​ខ្លះ​ ​។​ ​ជា​ការពិត​គេ​ថា​អ្នក​ខ្លាំង​ទៅដល់​ទីណា​នៅតែ​ខ្លាំង​ ​ឯកឧត្ដម​ ​គួច​ ​ចំរើន​ ​បាន​បញ្ចេញ​អស់​នូវ​សមត្ថភាព​គ្មាន​លាក់​ ​និង​ ​ដាក់​ផែនការ​អនុ​វត្ត​បន្ទាន់​ៗ​ដូច​ផ្លេកបន្ទោរ​ ​និង​ ​ធ្វើ​ឱ្យ​ខេត្ត​ព្រះសីហនុ​ផ្លាស់ប្ដូរ​មក​ប្រសើរ​ឡើងវិញ​ ​ក្នុងរយៈពេល​ដ៏​ខ្លី​ ​។​ ​

ឯកឧត្ដម​ ​បាន​ចុះ​រុះរើ​សំណង់​អនាធិបតេយ្យ​ ​គ្មាន​ច្បាប់​ ​ខុស​បច្ចេកទេស​ដោយ​គ្មាន​ញញើត​ ​លោក​បាន​ដឹកនាំ​ប្រជាជន​ធ្វើ​យុទ្ធនាការ​សំអាត​បរិស្ថាន​ធំ​បំផុត​មិនធ្លាប់​មាន​ ​ការ​ជួសជុល​ផ្លូវថ្នល់​ដែល​រង​ការខូចខាត​ស្ទើរ​ទូទាំង​ខេត្ត​ ​។​ ​ក្រៅពី​នេះ​ឯកឧត្ដម​ ​ថែមទាំង​ស្នើរ​ឱ្យ​មានការ​បើក​ស្ថាន​កុងស៊ុល​ចិនមួយ​ប្រចាំ​ខេត្ត​ ​ដើម្បី​ទុក​ដោះស្រាយ​បញ្ហា​ជាមួយ​ជនជាតិ​ចិន​ទៀតផង​ ​។​ ​ខេត្ត​ព្រះសីហនុ​ ​ធ្លាប់​មាន​កេរ​ឈ្មោះ​ល្បីល្បាញ​ ​បងប្អូន​ខ្មែរ​និយម​ចូលចិត្ត​ទៅលេង​សមុទ្រ​ ​និង​ ​ទទួលទាន​គ្រឿង​សមុទ្រ​ស្រស់​ៗ​ ​នឹង​វិល​មករ​ក​ភាព​ប្រក្រតី​វិញ​ជាក់ជា​មិនខាន​ ​ក្រោម​ការដឹកនាំ​របស់​ឯកឧត្ដម​ ​គួច​ ​ចំរើន​ ​៕​ ​

អត្ថបទ ៖ ថោ ច័ន្ទឬទ្ធិ

អត្ថបទដោយ​៖ Chanreth

ជីវិត & ការងារ

អត្ថបទពេញនិយម

អ្នកណា​ថា​ ​សុគន្ធ​ ​និសា​ ​មិន​ចង់បាន​កូន​ តាមពិត​ដោយសារ​មូលហេតុ​បែបនេះ​​ ​
នារីទេសចរថៃ មកទស្សនាតំបន់អង្គរលើកទី១ក្នុងជីវិត ពេលទៅវិញបង្ហោះសារមួយយ៉ាងភ្ញាក់ផ្អើល
នាំកូន នាំចៅទៅមើលទៅ! ពិព័រណ៍យន្តហោះពិតៗគ្រប់ប្រភេទ ចូលមើលដោយសេរី នៅពោធិ៍ចិនតុង
ថាតារាល្បីៗទាំងនេះទៅមុខស្អាត-សង្ហា ដល់បានកូនៗមក កាន់តែគួរឱ្យក្នាញ់

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន1 day ago

តោះ​ទស្សន៍ទាយ​គ្រាប់​បាល់​ ​ក្នុង​ការប្រកួត​យប់​នេះ​ដើម្បី​លើក​ទឹក​ចិត្ត​ក្រុមជម្រើសជាតិ​កម្ពុជា​ ​ហើយ​អាច​មានឱកាស​ឈ្នះ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​នដ៏​កា​លី​ប​ស្រស់​ស្អាត​ ​ ​

​កាលពី​ថ្ងៃទី​ ​០៤​ ​ធ្នូ​ ​កន្លងទៅ​ ​ជា​ថ្ងៃ​ប្រវត្តិ​សាស្រ្ត​ដំបូងបង្អស់​ដែល​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បាន​យកជ័យ​ជំនះ​លើ​ក្រុមបាល់ទាត់​ម៉ា​ឡេ​សុី​ ​ដែល​ជួយ​ឱ្យ​កម្ពុជា​បាន​ឡើង​ទៅលេង​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​ ​ដើម្បី​ជា​ការ​កោតសរសើរ​ដល់​ការ​ខិតខំ​ប្រឹ​ត​ប្រែង​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ ​ដែល​មានការ​តាំងចិត្ត​យ៉ាង​មោះមុត​ដើម្បី​ផ្លាស់​ប្តូរ​ទៅ​រក​ភាព​ជោគជ័យ​ ​ក្រុមហ៊ុន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ាក​ ​Realme​ ​ចូលរួម​អបអរ​ក្នុង​ឱកាស​ដ៏​សែន​មានន័យ​នេះ​។ ​​ដូច្នេះ​សូម​បងប្អូន​ជនរួមជាតិ​បន្ត​ចូលរួម​ទស្សនា​ ​លើកទឹកចិត្ត​ ​ដើម្បី​អបអរសាទរ​ដល់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ក្នុង​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ​ក្នុង​ព្រឹត្ត​ការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​ ​30​ ​ដែល​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ ​ត្រូវ​តតាំង​ជាមួយ​ក្រុមបាល់ទាត់​ជម្រើសជាតិ​វៀតណាម​នា​ថ្ងៃទី​ ​០៧​ ​ធ្នូ​...

អត្ថបទក្រុមហ៊ុន2 days ago

​មក​ដល់​ហើយ​ៗ​!​!​!​ ​ទិញ​ផលិតផល​ ​ស៊ុប​ភើ​ឆេ​ហ្វ​ ​បាន​ឆ្ងាញ់មាត់​ ​លេង​ហ្គេម​សប្បាយ​ៗ​ ​បាន​កា​ដូ​ខប់ៗ​

ដូចដែល​បងប្អូន​អ​តិ​ថិន​ជន​បានដឹង​រួចមក​ហើយ​ថា​ ​ស៊ុប​ភើ​ឆេ​ហ្វ​ ​មាន​លក់​ផលិតផល​អាហារ​ជាច្រើន​ ​មាន​ទាំង​ជា​ប្រភេទ​សាច់​ស្រស់​ ​និង​អាហារ​ចម្អិន​ញ៉ាំ​ភ្លាម​ៗ​ ​ព្រមទាំង​អាហារសម្រន់​ជាដើម​ ​។​ ​ពេលនេះ​ស៊ុប​ភើ​ឆេ​ហ្វ​ ​មានកម្ម​វិធី​ប្រូ​ម៉ូ​សិន​ពិសេស​ចុះ​លក់​នៅ​តាម​ទីផ្សារ​នានា​ក្នុង​ប្រទេស​កម្ពុជា​សម្រាប់​អតិថិជន​ដែល​តែងតែ​និយម​ទិញ​រាល់​ផលិតផល​ពី​ស៊ុប​ភើ​ឆេ​ហ្វ​ ​។​ ​ក្នុង​នោះ​បងប្អូន​អាច​ទិញ​អាហារ​ជាច្រើន​ប្រភេទ​ដូចជា​ ​ប្រហិត​ ​សាច់ក្រក​ ​ហតដ​ត​ ​និង​ ​ប៉ាត់​តេ​ក្នុង​តម្លៃ​សមរម្យ​ ​គុណភាព​ល្អ​ ​និង​អាច​ភ្លក់​អាហារ​ដែល​ចំអិន​ដោយ​ផលិត​របស់​យើង​ខ្មុំ​ផង​ដែរ​ ​។​ ​លើស​ពីនេះ​...

អត្ថបទក្រុមហ៊ុន2 days ago

Samsung​ ​Galaxy​ ​Watch​ ​Active​ ​2​ ​ជា​នាឡិកា​សុខភាព​បែប​ ​Sport​ ​ដ៏​វៃឆ្លាត​បំផុត​សម្រាប់​អ្នក​ហាត់​កីឡា​ ​​អ្នក​ស្រឡាញ់​សុខភាព​

​ភ្នំពេញ​ថ្ងៃទី​ ​០៦​ ​ខែធ្នូ​ ​ឆ្នាំ២០១៩​ ៖​ ​“​កីឡា​នាំមក​នូវ​សុខភាព​”​ ​ជា​ការពិត​ណាស់​សម្រាប់​លោកអ្នក​ដែល​ចូលចិត្ត​ហាត់​កីឡា​គឺ​បញ្ជាក់​ថា​លោកអ្នក​ស្រឡាញ់​ ​និង ​យកចិត្ត​ទុកដាក់​ក្នុង​ការ​ថែ​ទាំង​សុខភាព​ប្រចាំថ្ងៃ​ ​ប៉ុន្តែ​ជាមួយនឹង​នាឡិកា​ ​Samsung​ ​Galaxy​ ​Watch​ ​Active​ ​2​ ​គឺ​យកចិត្ត​ទុកដាក់​ពី​សុខភាព​របស់​អ្នក​ជាង​អ្វី​ដែល​អ្នក​គិតទៅ​ទៀត​ ។ ​Samsung​ ​Galaxy​ ​Watch​...

អត្ថបទក្រុមហ៊ុន3 days ago

ចាំ​ដល់ណា​ទៀត​ស្មា​ត​ហ្វូ​ន​ថ្មី​របស់​ ​Huawei​ ​តម្លៃ​ ​259 ដុល្លារ​ ​តែ​គុណភាព​វិញ​កប់​ខ្លាំង​!​

​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​នយ​ក្ស​លំដាប់​លេខ២បាន​បញ្ចេញ​អាវុធ​សំងាត់​ថ្មី​មួយទៀត​របស់​ខ្លួន​គឺ​ ​Huawei​ ​Y9s​ ​ដែល​មានតម្លៃ​ត្រឹមតែ​ ​២៥៩ ប៉ុណ្ណោះ​ដើម្បី​វាយលុក​ទីផ្សារ​ស្មា​ត​ហ្វូ​នក​ម្ពុ​ជា​។​ ​Huawei​ ​Y9s​ ​គឺ​ចាប់ផ្ដើម​ទទួល​កា​រកុ​ម៉្មង់​ចាប់ពី​ថ្ងៃនេះ​ទៅ​ ​សម្រាប់​អ្នក​ដែល​បាន​កុម្ម៉ង់​ទុក​នឹង​ទទួល​បាន​ស្មា​ត​ហ្វូ​ននៅ​ថ្ងៃទី​ ​១២.១២.២០១៩​ ​រួម​ជាមួយ​កាដូ​បន្ថែម​កាតាប​ស្ពាយ​ក្រោយ​ ​(​Huawei​ ​Bagpack​)​ ​និង​ស៊ី​មកា​ត​ ​Smart​ ​លេខ​ពិសេស​ផង​ដែរ​។​ ​ដើម្បី​ធ្វើ​កា​រកុ​ម៉្មង​បាន​សូម​ទៅកាន់​ ​Huawei​ ​Concept​...

អត្ថបទក្រុមហ៊ុន3 days ago

realme5 មាន​ជម្រើស​ច្រើន​សម្រាប់​យុវវ័យ​ដែល​ចូលចិត្ត​លេង​ស្ទីល​ឃ្យូ​ត​

ដូចដែល​ប្រិយមិត្ត​ទាំងអស់គ្នា​បាន​ជ្រាប​ហើយ​ថា​ ​ស្មា​ត​ហ្វូ​ន realme​ ​ដែល​ទើប​តែ​សម្ភោ​ធ​ថ្មី​ៗ​កន្លងទៅ​នេះ​ ​ទទួល​បានការ​គាំទ្រ​ ​ឡើងក​ក្រើក​ទីផ្សារ​ជាពិសេស​សំរាប់​អ្នកចូលចិត្ត​បច្ចេកវិទ្យា​ ​ទំនើប​ថ្មី​ៗ​។​ ​ហ្វេ​នដែល​ស្រលាញ់​ស្មា​ត​ហ្វូ​ន​ ​realme ពេញចិត្ត​ពេញ​ថ្លើម​មែនទែន​ទាំង​រូបរាង​នៅ​លើ​តួខ្លួន realme5​/​realme5Pro​ ។​ ​អ្វី​ដែល​បង្ក​អោយ​មាន​ភាព​ចាប់​អា​រម្ម​ណ៌​ខ្លាំង​នោះ​គឺ​ ​ដោយសារតែ​ ​ម៉ូ​ឌែល​ ​realme​ ​5​ ​Pro មាន​លក្ខណៈ​សម្បត្តិ​ល្អ​ ​បន្ទះ​ឈី​ប​ខ្លាំង​...

អត្ថបទក្រុមហ៊ុន4 days ago

ចាប់​បើក​ហើយ​!​ ​ផ្សារ​ទំនើប​ ​Big​ ​C​ ​បើ​ក​សម្ភោ​ធ​ជា​ផ្លូវការ​នៅ​ថ្ងៃនេះ​!​

ផ្សារ​ទំនើប​ ​Big​ ​C​ ​ជា​ផ្សារ​ទំនើប​ដែល​ឈានមុខ​គេ​មួយ​នៅក្នុង​ប្រទេស​ថៃ​ ​និង​ត្រូវ​បាន​បង្កើត​ឡើង​ជិត៣០ឆ្នាំ​ហើយ​នោះ​ ​ពេលនេះ​មាន​វត្តមាន​នៅ​ក្រុង​ប៉ោយប៉ែត​ ​ខេត្ត​បន្ទាយមានជ័យ​ហើយ​ ​ព្រមទាំង​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃទី០៤​ ​ខែធ្នូ​ ​ឆ្នាំ២០១៩នេះ​។​ ​ ​ផ្សារ​ទំនើប​ ​Big​ ​C​ ​នឹង​បើក​សម្ពោធ​ជា​ផ្លូវការ​ក្រោម​អ​ធីប​តី​ភាព​ ​ឯកឧត្តម​ ​អ៊ូក​ ​សោភ័ណ​ ​ឯកអគ្គ​រាជទូត​វិសាមញ្ញ​ ​និង​ពេញសមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​...

អត្ថបទក្រុមហ៊ុន4 days ago

​វីង​ថែមលុយ​សុទ្ធ​មួយ​ពាន់​លាន​រៀល​ជូន​អតិថិជន​

​ឥលូវ​នេះ​ ​កម្ម​វី​ធី​វីង​ឈ្នះ​ឥត​ល្ហែ​រដូវ​កាល​ទី២​ ​កាន់តែ​អស្ចារ្យ ​និង​ សម្បើម ​ចែក​លុយ​សុទ្ធ​ជូន​អតិថិជន​កម្ពុជា​ទូទាំង​ប្រទេស​នូវ​ទឹកប្រាក់​មួយ​ពាន់​លាន​រៀល​ទូទាំង​ប្រទេស​ ។​ ​លក្ខ​ខណ្ឌ​ងាយ​ៗ​ ​លោកអ្នក​គ្រាន់តែ​ធ្វើ​ប្រតិបត្តិ​ការ​ណាមួយ​តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​នវីង​ ​ឬ​ទូទាត់​វិក្កយបត្រ​តាមរយៈ​ភ្នាក់ងារ​វី​ងនោះ​លោកអ្នក​នឹង​មានឱកាស​ឈ្នះ​រង្វាន់​ ។​ ​ធ្វើ​ប្រតិបត្តិ​ការ​ម្តង​ទទួល​បាន​ឱកាស​ឈ្នះ​រង្វាន់​ម្តង ​។​ ​ធ្វើ​ប្រតិបត្តិ​ការ​កាន់តែ​ច្រើន​ ​មានឱកាស​ឈ្នះ​កាន់តែ​ច្រើន​ ។ ​ឈ្មោះ​អ្នកឈ្នះ​រង្វាន់​នឹង​ត្រូវ​ប្រកាស​នៅក្នុង​កម្ម​វី​ធី​វីង​ឈ្នះ​ឥត​ល្ហែ​រដូវ​កាល​ទី២ ​។​ ​ជា​រៀងរាល់ថ្ងៃ​មាន​អ្នកឈ្នះ​រង្វាន់​ចំនួន ២៥...

អត្ថបទក្រុមហ៊ុន5 days ago

ទូទឹកកក​ ​Samsung​ ​Side​ ​By​ ​Side​ ​រចនា​ឡើង​សម្រាប់​ជីវិត​ដ៏​ទាន់សម័យ​

​ភ្នំពេញ​ថ្ងៃទី​ ​០៤​ ​ខែធ្នូ​ ​ឆ្នាំ ២០១៩​ ៖​ ​បច្ចុប្បន្ន​នេះ​ការ​ជ្រើសរើស​ទូទឹកកក​ដើម្បី​ប្រើប្រាស់​គឺ​ត្រូវតែ​ជ្រើសរើស​ទូទឹកកក​ណា​ដែល​មិនគ្រាន់​តែ​ជា​ទូទឹកកក​ ប៉ុន្តែ​ថែមទាំង​ជា​ទូទឹកកក​ដែល​មាន​លក្ខណៈ​ពិសេស​ ​និង​ ភាព​វៃឆ្លាត​បំផុត​លើស​ពី​ផលិតផល​ទូទឹកកក​ធម្មតា​ ។ ​ថ្ងៃនេះ​ខ្ញុំ​សូម​ណែនាំ​ទូទឹកកក​ ​Samsung​ ​Side​ ​By​ ​Side​ ​ដែល​ជា​ទូទឹកកក​ដ៏​ទំនើប​ ​ឆ្លាតវៃ​ ​និង ​ស័ក្តិសម​បំផុត​សម្រាប់​គ្រួសារ​ដែល​ទាន់សម័យ​...

អត្ថបទក្រុមហ៊ុន5 days ago

ខ្មែរ​ ​ប៊ែវើ​រី​ជីស​ ​បង្ហាញ​រូបរាង​ថ្មី​របស់​កំប៉ុង​ស្រា​បៀរ​កម្ពុជា​

ភ្នំពេញ​ថ្ងៃទី​ ​០៣​ ​ខែធ្នូ​ ​ឆ្នាំ​ ​២០១៩​៖​ ​លោក​ឧកញ៉ា​ ​លាង​ ​ឃុន​ ​ស្ថាបនិក​ ​និង​ ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ ​ខ្មែរ​ ​ប៊ែវើ​រី​ជីស​ ​បាន​ប្រកាស​ ​និង​ ​បង្ហាញ​ជា​ផ្លូវការ​នូវ​រូបរាង​កំប៉ុង​ថ្មី​ស្រា​បៀរ​កម្ពុជា​ ​នៅក្នុង​សន្និសីទ​ព័ត៌មាន​ថ្ងៃនេះ​ ​ក្រោម​វត្តមាន​ចូលរួម​ពី​ដៃគូ​ចែកចាយ​ ​អ្នកលក់​បន្ត​ ​និង​...

អត្ថបទក្រុមហ៊ុន5 days ago

ក្រុមហ៊ុន​ ​ផ្សារ​ទំនើប​ ​អ៊ី​អន​ម៉ល​ ​រកឃើញ​ជើងឯក​ក្នុង​ការប្រកួត​ផ្តាច់ព្រ័ត្រ​នៃ​ការសម្តែង​លើកកម្ពស់​បម្រើ​សេវាកម្ម​លើក​ទី៤​ ​ប្រចាំឆ្នាំ​ ​២០១៩​ហើយ

​ក្រុមហ៊ុន​ ​ផ្សារ​ទំនើប​ ​អ៊ី​អន​ម៉ល​ ​(​ខេម​បូ​ឌា​)​ ​ខូ​អិល​ធី​ឌី​ ​បាន​ប្រកាស​ជ្រើសរើស​ជើងឯក​ក្នុង​ការប្រកួត​ផ្តាច់ព្រ័ត្រ​នៃ​ការប្រកួត​ សំដែងការ​លើកកម្ពស់​ការបម្រើ​សេវាកម្ម​លើក​ទី០៤​ ​ប្រចាំឆ្នាំ​ ​២០១៩ ​។​ ​ ​នេះ​ជា​លើក​ទី០៤​ហើយ​របស់​ផ្សារ​ទំនើប​ ​អ៊ី​អន​ម៉ល​ ​ភ្នំពេញ​ ​និង ​ជា​លើក​ទី០២ សម្រាប់​ផ្សារ​ទំនើប​ ​អ៊ី​អន​ម៉ល​ ​សែនសុខ​ ​ស៊ី​ធី​...