បង្ហាញមុខកំពូលកូនសិស្ស ម្ចាស់សំណេរ «កុំចាប់លោកគ្រូដាក់ក្នុងក្អម» កាមឹបៗគួរឱ្យស្រឡាញ់ខ្លាំង
ចម្លើយរបស់កូនសិស្សម្នាក់ ដែលគ្រូតម្រូវឱ្យយកពាក្យក្នុងក្រឡោន មកបំពេញចន្លោះ ដែលខុសទាំងអស់គ្មានត្រូវមួយនោះ កំពុងតែធ្វើឱ្យគ្រប់គ្នាមានការផ្ទុះសំណើចជាខ្លាំង ។ ពីព្រោះថា ការយកពាក្យ ទាំងនោះទៅបំពេញខុសអត្ថន័យដើម ទៅជាអត្ថន័យផ្សេងៗគួរឱ្យកំប្លែងសើចចុកពោះទៅវិញ ។ ពិសេសសំណេរ «កុំចាប់លោកគ្រូដាក់ក្នុងក្អម» នរណាក៏សើចមិនជាប់ដែរ ។ ឥឡូវនេះស្រាប់តែ បណ្ដាផេកជាច្រើននៅលើបណ្ដាញសង្គមបានបង្ហាញរូបពិតម្ចាស់សំណេរនោះ ជាកុមារាម្នាក់មាន មុខមាត់គួរឱ្យស្រឡាញ់ខ្លាំងណាស់ ៕
អត្ថបទ ៖ ថោ ច័ន្ទឬទ្ធិ
រូបភាព ៖ និស្សិតត្រូល