តើបងប្អូនយល់ដូចម្តេចដែរ ពេលឃើញរូបភាពទាំងនេះ ?
ឃើញរូបភាពទាំងនេះ ពិតជាមានការអាណិតអាសូរដល់ពួកគាត់ជាខ្លាំង ដោយសារតែជីវភាពក្រីក្រ ពួកគាត់បានឃ្លាតឆ្ងាយពីស្រុកកំណើត ពីក្រុមគ្រួសារ ប្រពន្ធ កូនទៅធ្វើការងារនៅប្រទេសថៃដើម្បីរកប្រាក់ចំណូលផ្ញើមកចិញ្ចឹមក្រុមគ្រួសារនៅឯស្រុកកំណើត ។
រូបភាពទាំងប៉ុន្មានសន្លឹកនេះ បានបង្ហាញថា ពួកគាត់សម្រាកពីការងារនៅពេលរសៀល បន្ទាប់ពីបំពេញការងារនឿយហត់មួយព្រឹកធំមកនោះ ។ នៅលើគណនីហ្វេសប៊ុកឈ្មោះ Vanny Seven បានធ្វើការបង្ហោះរូបភាព ជាមួយការសរសេរសារថា « នេះហើយជីវិតពលករខ្មែរ ដែលធ្វើការសំណង់នៅប្រទេសថៃ ម្នាក់ៗខំតស៊ូដើម្បីក្រុមគ្រួសារ ឪពុកម្ដាយ និង កូនប្រពន្ធ ទម្រាំតែបានប្រាក់ខែផ្ញើទៅឯស្រុកកំណើតត្រូវឆ្លងឧបសគ្គជាច្រើន ដូចជាធ្វើការហាលក្តៅ ហាលភ្លៀង ផ្សងនឹងគ្រោះថ្នាក់គ្រប់បែបយ៉ាង ហើយដេកផ្ទាល់នឹងដី ។ អ្នកខ្លះទៀតក៏ត្រូវប៉ូលីសថៃចាប់ដាក់គុកច្រវ៉ាក់ជាដើម។ល។ តែទោះជាយ៉ាងណា ក៏ពួកគាត់នៅតែតស៊ូជានិច្ចដើម្បីក្រពះ និង ក្រុមគ្រួសាររបស់ពួកគាត់ »៕
ដោយ៖ ចំណូល