សាទរផង! កងទ័ពជានារីខ្មែរវ័យក្មេង កំពុងហ្វឹកហាត់នៅជប៉ុន ឡើងភ្នំទឹកកកខ្ពស់បំផុតដោយជោគជ័យ
លី ច័ន្ទសុជាតា គឺជាយុវតីខ្មែរវ័យក្មេងកំពុងហ្វឹកហាត់បម្រើក្នុងជួរកងទ័ពនៅឯប្រទេសជប៉ុន បាននាំទឹងជាតិខ្មែរទៅដល់កំពូលភ្នំហ្វឺជី ជាភ្នំទឹកកកកំពស់ ៣ ០០០ ម៉ែត្រ ដោយជោគជ័យ ។
តាមទំព័រហ្វេសប៊ុកពលករខ្មែនៅជប៉ុនឱ្យដឹងថា កូនខ្មែររូបនេះជាអតីតសិស្សសាលាសន្ធរម៉ុក រាជធានីភ្នំពេញ ហើយបានបន្តការសិក្សានៅឯប្រទេសជប៉ុនក្នុងនាមជាសិក្ខាកាមកំពុងហ្វឹកហាត់ក្នុងជួរកងទ័ព ។ សុជាតា បានធ្វើដំណើរឡើងទៅកាន់ភ្នំទឹកកកនេះ ជាមួយនឹងកងទ័ពជប៉ុនផ្សេងទៀត ដោយត្រូវឆ្លងកាត់នូវឧបសគ្គជាច្រើន ត្រូវឆ្លងកាត់ព្យុះភ្លៀង ទម្រាំបានជោគជ័យ និង នាំយកទង់ជាតិខ្មែរ ទៅដល់កំពូលភ្នំដ៏ខ្ពស់នេះ ៕
អត្ថបទ ៖ ថោ ច័ន្ទឬទ្ធិ