កុំបាក់ទឹកចិត្តអី មនុស្សម្នាក់ៗតែងជោគជ័យក្នុងជីវិតតាមពេលវេលារៀងៗខ្លួន
អ្នកខ្លះរៀនចប់នៅអាយុ ២២ ឆ្នាំ តែត្រូវចាំរហូតដល់ ៥ ឆ្នាំទម្រាំបានការងារល្អមួយ
អ្នកខ្លះក្លាយជាអ្នកជំនួញដ៏ឆ្នើមម្នាក់ ក្នុងវ័យត្រឹម ២៥ ឆ្នាំ តែត្រឹមអាយុ ៥០ ឆ្នាំបែរជាស្លាប់បាត់
ចំណែក មនុស្សមួយចំនួនទៀត ក្លាយជាអ្នកគ្រប់គ្រងនៅអាយុ ៥០ ឆ្នាំ ហើយបន្តរស់នៅដល់អាយុ ៩០ ឆ្នាំដោយសុខភាពល្អរឹងមាំ។
អ្នកខ្លះទៀត នៅលីវតែលតោលម្នាក់ឯង ខណៈគេផ្សេងបានរៀបការមានគ្រួសារអស់
លោកប្រធានាធិបតី Obama បញ្ចប់ជីវិតធ្វើនយោបាយក្នុងវ័យ ៥៥ ឆ្នាំ
ហើយលោក Donald Trump ទើបចាប់ផ្ដើមបន្តក្នុងវ័យ ៧០ ឆ្នាំទៅហើយ
មនុស្សយើងគ្រប់គ្នាលើភពផែនដីនេះ គឺធ្វើការងារតាមតំបន់ពេលវេលារៀងខ្លួន
មនុស្សនៅជុំវិញខ្លួនអ្នក អ្នកខ្លះអាចទៅមុខលឿនមុនអ្នក ហើយអ្នកខ្លះទៀតអាចនៅពីក្រោយអ្នក ប៉ុន្តែត្រូវចាំថា មនុស្សគ្រប់គ្នាដើរលើផ្លូវជីវិតរបស់ពួកគេតាមពេលវេលារៀងៗខ្លួន ។
កុំមើលងាយ ឬ ពេបជ្រាយគេ
គេដើរលើផ្លូវជីវិតរបស់គេ យើងដើរតាមរបៀបយើង
ជីវិតនេះបង្កើតឡើងសម្រាប់ឱ្យមនុស្សរាល់គ្នារង់ចាំពេលវេលាត្រឹមត្រូវណាមួយដើម្បីសម្រេចគោលដៅរបស់ខ្លួន ។ អ៊ីចឹងហើយ បន្ធូរអារម្មណ៍ទៅ ! អ្នកមិនយឺត ហើយក៏មិនលឿនជាងគេដែរ ៕
ប្រភព៖ HeySuccess.com