បុគ្គលិកទាំងឯកជន ទាំងរដ្ឋ ជួបគ្រោះថ្នាក់ការងារ មិនអស់ថ្លៃពេទ្យមួយរៀល ព្រមទាំងឧបត្ថម្ភកប់ក្ដោង
ប.ស.ស បានស្នើដល់បណ្ដាក្រុមហ៊ុន រោងចក្រ សហគ្រាស ពោលគ្រប់វិស័យទាំងឯកជន ទាំងសាធារណៈ ឱ្យចុះឈ្មោះជាសមាជិក ប.ស.ស ពេលដែលបុគ្គលិក កម្មករ កម្មការិនី ជួបគ្រោះថ្នាក់ការងារ នឹងទទួលបានការព្យាបាលដោយមិនយកប្រាក់កម្រៃគ្រាន់តែមានប័ណ្ណសមាជិក ហើយទទួលបានការ ឧបត្ថម្ភជាច្រើនទៀត ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ ប.ស.ស ។
បើអ្នកបានចុះឈ្មោះក្នុងបញ្ជីសមាជិកបេឡាជាតិរបបសន្តិសុខសង្គម ឬហៅកាត់ថា ប.ស.ស. អ្នកនឹងទទួលបានរបបធានារ៉ាប់រងគ្រោះថ្នាក់ការងារដែលមានអត្ថប្រយោជន៏ដូចខាងក្រោម៖
- សេវាសង្គ្រោះបន្ទាន់ សេវាព្យាបាលនិងថែទាំ និងប្រាក់ឧបត្ថម្ភដល់អ្នកថែទាំ
- ប្រាក់ឧបត្ថម្ភ ៧០% នៃប្រាក់ឈ្នួលមធ្យមជាប់ភាគទានប្រចាំថ្ងៃ ពេលដែលអ្នកឈឺមិនអាចទៅធ្វើការបាន និងឧបករណ៍ជំនួយផ្សេងៗប្រសិនរបួស ឬពិការ។
- គ្រួសារអ្នកអាចទទួលបានប្រាក់ឧបត្ថម្ភ ប្រសិនអ្នកមានគ្រោះថ្នាក់ដល់ជីវិត
(លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)
អត្ថបទ ៖ រាជ