UN អរគុណវីរនារីទ័ពមួកខៀវកម្ពុជា ស៊ូឃ្លាតពីគ្រួសារទាំងក្ដីអាល័យ ព្រោះរក្សាសន្តិភាពពិភពលោក
ជារឿងគួរឱ្យរំភើបចិត្តបំផុត នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០១៩ នេះអង្គការសហប្រជាជាតិ (UN) បានបង្ហោះរូបកងទ័ពមួកខៀវជានារីរបស់កម្ពុជា ដើម្បីជាការអរគុណដល់វីរកងព័ពកម្ពុជា ទាំងស្ត្រី និង បុរស ដែលបានលះបង់យ៉ាងធំធេងស៊ូឃ្លាតឆ្ងាយពីគ្រួសារ ដើម្បីរក្សានូវសន្តិភាពពិភពលោក ។
អង្គការសហប្រជាជាតិបានសរសេរនៅលើផ្ទាំងរូបភាពយ៉ាងដូច្នេះថា ៖ «ស្រ្តី និងបុស ដ៏ក្លាហាន មកពីប្រទេសកម្ពុជា បានចាកចេញពីក្រុមគ្រួសាររបស់ខ្លួន ហើយកំពុងបម្រើដើម្បីសន្តិភាព ជាមួយបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅជុំវិញពិភពលោក។ យើងអរគុណពួកគេសម្រាប់ការចូលរួម និងការលះបង់របស់ពួកគេ» ៕
អត្ថបទ ៖ រាជ