Connect with us

ជីវិត & ការងារ

គួរឱ្យសរសើរនារីពិកាពីកំណើតម្នាក់ ខំតស៊ូក្នុងឆាកជីវិតមិនត្រូវការជំនួយពីអ្នកដទៃ (វីដេអូ)

on

Advertisement

មាន​មនុស្ស​កាយសម្បទាមិន​គ្រប់គ្រាន់​មួយចំនួនធំ​នៅលើ​លោក​យើង​នេះ ទោះជា​លំបាក​ប៉ុនណា​ក៏​ពួកគេ​នៅតែ​ចេះ​តស៊ូ​ក្នុង​ឆាកជីវិត ដូចជា​ជួយ​រកប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ជាដើម ហើយ​ក្នុងនោះ​ក៏មាន​មនុស្ស​ពិការ​ខ្លះ​បាន​ក្លាយជា​បុគ្គល​ជោគជ័យ​ផងដែរ ។

​ជាក់ស្ដែង​នាង Sumaiyah Ghazali ជនជាតិ​ម៉ាឡេស៊ី ទោះបីជា​នាង​បាន​ធំធាត់​ឡើងជា​មួយ​ជំងឺ​ម្យ៉ាង​ឈ្មោះ cerebral palsy (​ជា​ជំងឺ​ពាក់ព័ន្ធ​នឹង​ខួរក្បាល ធ្វើឱ្យ​អ្នកជំងឺ​ពិកា​មិនអាច​ធ្វើ​ចលនា​អា​វៈយ​វៈ​ណាមួយ​នៃ​រាងកាយ​ដូចជា​ដៃ និង ​ជើង​ ជាដើម​) ក៏​នាង​នៅតែ​តស៊ូ​រស់​ប្រឈមមុខ​នឹង​បញ្ហា​របស់​នាង និង ​ថែមទាំង​ជំនះ​បញ្ហា​ទាំងនោះ​ទៀតផង ដូចជា​ពេលនេះ​នាង​បាន​ក្លាយជា​បុគ្គលិក​ដឹកជញ្ជូន​របស់​ក្រុមហ៊ុន Grab រយៈពេល ​១ ​ខែ​មកហើយ ។​

​ជាមួយគ្នានេះ នាង Sumaiyah Ghazali ក៏បាន​ធ្វើ​បទសម្ភាស​ជាមួយសារព័ត៌មាន Berita Harian Singapura អំពី​ជីវិត​តស៊ូ​របស់​នាង​ថា នាង​មានការ​លើកទឹកចិត្ត​យ៉ាងខ្លាំង​ក្នុងការ​បំពេញការងារ​របស់​នាង ព្រោះ​វា​ផ្តល់ឱកាស​ដល់​នាង​ដើម្បី​ចូលរួម​ជួយ​គ្រួសារ​ ។ នាង Sumaiyah បាន​លើកឡើងថា ឧបសគ្គ​ដ៏​ធំ​បំផុត​នៃ​ការងារ គឺ​អាកាសធាតុ ដោយ​រាល់ពេល​ដែលមាន​ភ្លៀង​នាង​ត្រូវ​ប្រើ​ឆត្រ ហើយ​នាង​នឹងមាន​ការពិបាក​ទប់ទល់​នឹង​ខ្យល់​ ។​

​រាល់ពេល​ដែល​នាង​ដឹកជញ្ជូន​នាង​នឹង​ប្រើ​ឆ​ត្រ​គោះទ្វារ​អតិថិជន ប្រសិនបើ​នាង​លូកដៃ​មិន​ដល់ ​។ នាង​ក៏​សំណូមពរ​ទៅកាន់​ភ្ញៀវ​ផងដែរ​ថា ដោយហេតុថា​នាង​ជា​មនុស្ស​ពិការ ដូច្នេះ​នាង​អាច​នឹងមាន​ការយឺតយ៉ាវ ប៉ុន្តែ​នាង​នឹង​ប្រឹងប្រែង​ធ្វើឱ្យ​បានល្អ​បំផុត​ ។​​គួរ​បញ្ជាក់ថា ចំពោះ​រឿង​រ៉ាវ​របស់​នាង Sumaiyah Ghazali ដែល​កំពុង​បម្រើ​ការងារ​ជា​អ្នក​ដឹកជញ្ជូន​របស់​ក្រុមហ៊ុន Grab បានធ្វើឱ្យ​មនុស្ស​ជាច្រើន​រំជួលចិត្ត​នឹក​អាណិត ក៏ដូចជា​កោតសរសើរ​ដល់​នាង​យ៉ាងខ្លាំង ៕

សូមទស្សនាវីដេអូខាងក្រោម៖​


ម៉ា​នី​
​ប្រភព​៖ worldofbuzz

អត្ថបទពេញនិយម

តារាចម្រៀងប្រុសថៃរូបសង្ហាម្នាក់ ត្រូវគេបំពានផ្លូវភេទលើឆាក ក្នុងរូបភាពបែបធ្វើឱរ៉ាល់សិច (វីដេអូ)
កប់សារី ! គ្រាន់តែស្បែកជើងពាក់លេងរបស់ គង់ ច័ន្ទស្រីមុំ មួយគូៗតម្លៃខ្ទង់ពាន់ដុល្លារ
ប្រាប់តៗគ្នាផង ! ក្រោយ​ចូលឆ្នាំ​ ​ពេលទៅចាក់សាំងហាមភ្ញាក់រឿងតម្លៃឱ្យសោះ
ក្រសួងអប់រំ ប្រកាសចំណុចសំខាន់ៗជាង ១០ ឱ្យសិស្សការពារខ្លួន ពេលអាកាសធាតុក្តៅខ្លាំង !

មតិរបស់អ្នក

Sponsored
Sponsored