ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមឡានក្រុង

Share This

កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅព្រលានយន្តហោះប្រទេស​អាល្លឺម៉ង់ ដោយអ្នកដំណើរជនជាតិរ៉ូម៉ានី ២ នាក់ មកយឺតខកជើងហោះហើរ Wizz Air ស្រាប់តែសម្រេចចិត្តរត់ដេញតាមយន្តហោះ ផ្អើលអស់បុគ្គលិក និង អ្នកដំណើរផ្សេងទៀតក្នុងព្រលាន។

ហេតុការណ៍ខាងលើនេះដែរ បានកើតឡើងមុនម៉ោង ៩ កន្លះយប់ (ពេលវេលាក្នុងតំបន់) ខណៈយន្តហោះ Wizz Air កំពុងត្រៀមខ្លួនហោះចេញពីក្រុង Cologne ប្រទេសអាល្លឺម៉ង់ ឆ្ពោះទៅកាន់ទីក្រុង Bucharest ប្រទេសរ៉ូម៉ានី។ ភ្លាមៗនោះ ស្រាប់តែមានបុរស ២ នាក់ ម្នាក់អាយុ ២៨ ឆ្នាំ និង ម្នាក់ទៀតអាយុ ៤៧ ឆ្នាំ បានបំបុកច្រកបង្អួចអាសន្ន គេចពីសន្តិសុខ ចូលទៅលើផ្លូវយន្តហោះ និង បញ្ចេញសកម្មភាពដែលមិនសមគួរ។

ជាក់ស្ដែង តាមរយៈវីដេអូដែលថតបាន និង បង្ហោះលើបណ្ដាញសង្គម បានបង្ហាញឱ្យឃើញបុរស ២ នាក់នោះ កំពុងរត់ទៅរកយន្តហោះ Wizz Air លើកដៃបក់ហៅពីឡុតឱ្យឈប់ និង ថែមព្យាយាមលួងលោមបុគ្គលិកព្រលានឱ្យពួកគេឡើងយន្តហោះទៀតផង។

យ៉ាងណាមិញ អ្វីៗមិនដូចពួកគេរំពឹងទុកឡើយ ដោយបុរស ២ នាក់នោះ ត្រូវបានប៉ូលិសចាប់ខ្លួនភ្លាមៗ និង ចោទពីបទបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពអាកាសចរណ៍ ដែលជាបទឧក្រិដ្ឋធ្ងន់ធ្ងរសម្រាប់ប្រទេសនានា។ តាមព័ត៌មានបានឱ្យដឹងថា បុរស ២ នាក់ខាងលើអាចនឹងមិនដល់ថ្នាក់ជាប់ពន្ធនាគារនោះទេ ប៉ុន្តែអាចប្រឈមនឹងការពិន័យជាសាច់ប្រាក់ក្រាស់ក្រាល ដោយតាមកាសែត Világgazdaság ចំនួនទឹកប្រាក់ដែលពិន័យអាចរហូតដល់ ២៨ ៥០០ អឺរ៉ូ (ជាង ៣ ម៉ឺនដុល្លារ)៕

ទស្សនាវីដេអូនៅទីនេះ

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ធ្លាក់ខ្យល់រងា ផ្លែឈើ ៣៦ មុខជួយបាន ញុំាហើយសុខភាពល្អ ស្បែកភ្លឺថា្ល អារម្មណ៍កក់ក្តៅ

ក្រុមចម្រៀងបុរស 4T ត្រលប់ជាថ្មី ទាំងស្ទីលរាំ និង ការតែងខ្លួនបែប K-pop យុវវ័យកំពុងផ្ទុះការចាប់អារម្មណ៍

ជ្រកក្រោមផលិតកម្មថ្មី ១ ឆ្នាំ រ៉េត ស៊ូហ្សាណា ក្តោបបានឱកាសទៅសម្តែងនៅក្រៅប្រទេសផ្ទួនៗ

(វីដេអូ) ខ្ញីចាស់កាន់តែហឹរ! អ្នកគាំទ្រសរសើរ តារាចម្រៀងរៀមច្បង ម៉ៅ ស៊ីណាត ម្ចាស់បទ «ទឹកភ្នែកជីដូនកាកី» សម្រស់មិនប្រែតាមវ័យសោះ

ប៉ាម៉ាក់អាចសាកបាន! តាមហុងស៊ុយ បើកូនរៀនមិនសូវពូកែ អ្នកគ្រូ ណាលី ណែនាំឱ្យដាក់រុក្ខជាតិម្យ៉ាងនេះ នៅលើតុរៀនកូន

ព័ត៌មានបន្ថែម

ប៉ាម៉ាក់អាចសាកបាន! តាមហុងស៊ុយ បើកូនរៀនមិនសូវពូកែ អ្នកគ្រូ ណាលី ណែនាំឱ្យដាក់រុក្ខជាតិម្យ៉ាងនេះ នៅលើតុរៀនកូន

នៅស្វាយរៀង! យុវតីសិស្សសាលា ៣ នាក់ ជិះម៉ូតូជ្រេចុះជ្រេឡើងលើដងផ្លូវ ត្រូវសមត្ថកិច្ចហៅអប់រំឱ្យលុតជង្គង់សុំទោសឪពុកម្ដាយនៅប៉ុស្ដិ៍

ថៃ ប្រើធម៌ក្ដៅព្រមានកងទ័ពមីយ៉ាន់ម៉ា ក្រោយកង​ទ័ព​មី​យ៉ាន់​ម៉ា​ប៉ះគ្នានឹងក្រុមឧទ្ទាម ហើយគ្រា./ប់ប្លោងចូលដីថៃ

ដំណឹងសំខាន់! អាករលើមុខទំនិញផលិតក្នុងស្រុកច្រើនមុខ ត្រូវចាត់ជាបន្ទុករបស់រដ្ឋ ចាប់ពីថ្ងៃ ១ ធ្នូ ដល់ដាច់ឆ្នាំ ២០២៨

ក្ដៅៗ! បើករកស៊ីបាន ៨ ឆ្នាំនៅកម្ពុជា ពេលនេះយីហោសាច់អាំង BarB​Q Plaza ថៃ បានប្រកាសបិទទ្វារទាំងស្រុងហើយ

សូមសុវត្ថិភាពទាំងម្ដាយ និងកូន! នៅបាត់ដំបង ស្ត្រីទម្ងន់ជិតគ្រប់ខែ ត្រូវឡានបើកប៉ះពីក្រោយ កំពុងសង្គ្រោះបន្ទាន់នៅសៀមរាប

ធ្លាក់ប៉ះធ្លាក់! ទីបំផុត រកឃើញបេក្ខជនជើងខ្លាំង ២ នាក់ មានសិទ្ធិប្រកួតបន្តក្នុងកម្មវិធី «កម្លាំងគោជល់ – R​ed Bull Power»​

អ្នកខ្ជិលងូតទឹកទិញប្រើមួយទៅ! ជប៉ុន បង្កើតម៉ាស៊ីនងូតទឹកស្វ័យប្រវត្តិ គ្រាន់តែដេកស្ងៀមៗ ម៉ាស៊ីននឹងជួយសម្អាតឱ្យគ្រប់កន្លុកកន្លៀត ឯតម្លៃក៏សមរម្យ

ស្វែងរកព័ត៌មាន​ ឬវីដេអូ