ដូនតាយើងអស្ចារ្យណាស់! បង្កើតល្បែងប្រជាប្រិយខ្មែរ ក្រៅពីលេងសប្បាយរីករាយ នៅជួយដល់សុខភាពទៀត  

Share This

ល្បែងប្រជាប្រិយខ្មែរមានច្រើនយ៉ាងណាស់ រាប់តាំងពី បោះអង្គញ់ ចោលឈូង វាយក្អម ចាប់កូនខ្លែង ដណ្តើមស្លឹកឈើ លោតបាវ លាក់កន្សែង ទាញព្រ័ត្រ និង ពង្រាត់កូនក្រមុំជាដើម។ ល្បែងប្រជាប្រិយ ប្រជាប្រុសស្រី ក្មេងចាស់ កំលោះក្រមុំ ច្រើនតែលេងនៅរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ល្បែងនេះតែងបង្កភាពរីករាយ និង បង្កើតជាអនុស្សាវរីយ៍ពោរពេញទៅដោយស្នាមញញឹម។ ឆ្លៀតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ «ប្រជាប្រិយ» សូមលើកពីហេតុផលសំខាន់ ៥ យ៉ាង ដែលយើងគប្បីចូលរួមលេងល្បែងប្រជាប្រិយនៅរដូវចូលឆ្នាំនេះ។

១. រក្សានូវវប្បធម៌ដ៏ថ្លៃថ្លា ៖ ការលេងល្បែងប្រជាប្រិយខ្មែរនឹងជួយរក្សានូវវប្បធម៌ និងប្រពៃណីដែលជាកេរមរតកពីដូនតា ដែលសំខាន់ទៀតនោះ ការលេងល្បែងប្រជាប្រិយខ្មែរ គឺជាការចូលរួមរក្សា និង បន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយផងដែរ។

២. បង្កើតសហគមន៍ដ៏រឹងមាំ ៖ ល្បែងប្រជាប្រិយអាចនាំឱ្យមនុស្សបានមកជួបជុំ បានស្គាល់ បានបង្កើតទំនាក់ទំនង និង ចងចំណងមិត្តភាពគ្នាកាន់តែរឹងមាំ។ ជាក់ស្តែង ពេលលេងម្តងៗ យើងតែប្រមូលផ្តុំគ្នាចម្រុះមិនថា ក្រុមគ្រួសារ មិត្តភក្តិ អ្នកជិតខាង និង អ្នកស្គាល់គ្នាថ្មីៗជាដើម។

៣. អបអរអត្តសញ្ញាណ ៖ ការចូលរួមលេងល្បែងប្រជាប្រិយខ្មែរ គឺជាវិធីមួយដើម្បីអបអរអត្តសញ្ញាណ និង មោទកភាពរបស់ខ្មែរ។ វាក៏ពង្រឹងការប្រកាន់ខ្ជាប់នៃភាពជាកម្មសិទ្ធិ និងសាមគ្គីភាពដើម្បីវប្បធម៌។

៤. បង្កើនបរិយាកាសរីករាយ និង ការកម្សាន្ត ៖ ល្បែងប្រជាប្រិយតែងផ្តល់នូវភាពសប្បាយរីករាយ សំណើច និង ការកម្សាន្តទៅកាន់អ្នកលេង  ហើយល្បែងនេះក៏បង្កើនបរិយាកាសរដូវបុណ្យចូលឆ្នាំខ្មែរឱ្យកាន់តែមានភាពអធិកអធម អ៊ូអរ និង រីករាយសាទរគ្រប់ទីកន្លែង។​

៥. ជួយដល់សុខភាព ៖ ភាគច្រើននៃល្បែងប្រជាប្រិយខ្មែរតែងធ្វើឱ្យរាងកាយមានចលនា និង មានភាពសកម្ម ដែលការសកម្មរាងកាយសប្បាយមិនដឹងហត់នេះហើយ វានឹងជួយដល់សុខភាពដូចជាការធ្វើលំហាត់ប្រាណដូច្នោះដែរ។ ម្យ៉ាងវិញទៀត ល្បែងប្រជាប្រិយក៏ជំរុញដល់ការគិត និង បញ្ញាស្មារតីទៀតផង៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មើលចិត្តគ្នា ៥ ឆ្នាំ! ទីបំផុតអ្នកផលិតមាតិកា ខេមរា ចូលចែចូវគូស្នេហ៍តាមប្រពៃណី រង់ចាំថ្ងៃមង្គលនៅដើមឆ្នាំ ២០២៦

ខកចិត្តរឿងស្នេហាច្រើនលើកពេក ស្រ្តីម្នាក់សម្រេចជះលុយដាក់រូបខ្លួនឯងលើផ្ទាំងប៉ាណូ ប្រកាសរកបុរសម្នាក់ធ្វើប្ដី

នៅតែស្ងាត់ឈឹង! គឹម លក្ខិណា បន្តភាពស្ងប់ស្ងាត់ គ្មានអ្នកដឹងពីបច្ចុប្បន្នភាពនៃជីវិត សូម្បីអ្នកសិល្បៈក៏គ្មានអ្នកដឹង

បុរសចិត្តព្រះ តាមទាន់ប្រពន្ធលួចមានសហាយ តែសុខចិត្តប្រគល់ប្រពន្ធឱ្យសហាយទាំងទឹកភ្នែក ជាថ្នូរនឹងគោមួយក្បាល

ឆន សុវណ្ណារាជ ប្រកាសឈប់ច្រៀងចម្រៀងរបស់ខ្លួនប៉ុន្មានបទនេះ ព្រោះជាបទយកតាមលំនាំចម្រៀងចោរសៀម

ព័ត៌មានបន្ថែម

សង្កេតមើលផង! បើផ្ទះមានលក្ខណៈបែបនេះឆាប់រកវិធីកែខៃ ព្រោះអាចទាក់ទាញវិញ្ញាណមកនៅ ទោះជំនាងផ្ទះពូកែក៏ជួយអត់បានដែរ

នៅផ្ទះចំណាយច្រើនពេក ប្តីប្រពន្ធមួយគូនាំកូនដើរលេងក្រៅប្រទេស កាត់បន្ថយចំណាយហើយបានស្គាល់ពិភពលោកទៀត

មិនបាច់ទៅដល់ក្រិច! ហាងកាហ្វេថ្មីចែសមួយទើបបើកនៅសៀមរាប មានប្លង់ថតរូបស្អាតៗ ដូចលើកោះ Santorini ពិតៗ

កុំចេះតែទម្លាក់លេខទម្លាក់ទីតាំង! មុនទិញអីវ៉ាន់អនឡាញ ត្រូវមើល ៤ ចំណុចនេះសិន ប្រយ័ត្នគេបោក

អ្នកមានបញ្ហាឆ្អឹងត្រគាកកុំទុកយូរ! ចាប់ពីខានស្អែក នៅពេទ្យគៀនឃ្លាំង មានគ្រូពេទ្យមកពីអង់គ្លេស ផ្ដល់ជូនការព្យាបាល ៣ មុខនេះ

ផ្ទះណាបានជាកូនប្រសាសំណាងហើយ! អ្នកផលិតមាតិកាជនបទ ២ រូប ពូកែច្នៃម្ហូបទំនងៗ មានចិត្តល្អតែងធ្វើម្ហូបចែកក្មេងតូចៗ

មិនចង់កើតជំងឺទឹកនោមផ្អែម កាត់ជើងចោល ពិបាកហូបចុក នេះជារឿងងាយៗ ៤ ចំណុច គួរអនុវត្តធ្វើជាប្រចាំ

ឆ្នេរមួយកន្លែងនៅថៃ ទឹកសមុទ្រប្រែជាខ្មៅដូចប្រេង អ្នកទេសចរខ្ពើមលែងហ៊ានចុះលេង

ស្វែងរកព័ត៌មាន​ ឬវីដេអូ