ប៉ាម៉ាក់មានកូនអាយុ ១៥ ឆ្នាំឡើង អាចនាំទៅធ្វើអត្តសញ្ញាណប័ណ្ណបាន គ្រាន់តែភ្ជាប់ឯកសារ ២ មុខនេះ

Share This

គេសង្កេតឃើញបច្ចុប្បន្ននេះ ការផ្ដល់ជូនសេវាសាធារណៈពីមន្រ្តីរាជការ មិនថាថ្នាក់លើរហូតដល់ថ្នាក់ក្រោមជាតិ កាន់តែផ្ដល់ភាពងាយស្រួល រហ័ស និង ប្រកបដោយវិជ្ជាជីវៈជូនប្រជាពលរដ្ឋ ជាពិសេសគឺការផ្ដល់សេវាសាធារៈនៅតាមឃុំ សង្កាត់ ឬច្រកចេញចូលតែមួយ ក៏កាន់តែដិតដល់ទូលំទូលាយជាងមុនច្រើន។

ជាក់ស្ដែង ការងារផ្ដល់សេវាអត្តសញ្ញាណកម្ម ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ ក៏មានការរហ័សងាយស្រួលជាងមុនដែរ។ លើសពីនេះ បើតាមការលើកឡើងរបស់ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បានឱ្យដឹងថា ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ គឺមិនចាំបាច់ទាល់តែគ្រប់អាយុ ១៨ ឆ្នាំទើបធ្វើបានទេ ប្រជាពលរដ្ឋខ្មែរដែលមានអាយុ ១៥ ឆ្នាំឡើងទៅ គឺអាចទៅថតរូបធ្វើអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរបានហើយ។

តាមប្រសាសន៍របស់ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បានឱ្យដឹងថា លោកប៉ាអ្នកម៉ាក់ ឬ អាណាព្យាបាលដែលមានកូនអាយុ ១៥ ឆ្នាំឡើងទៅ អាចឱ្យសាមីខ្លួនមកថតរូបធ្វើអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរបាន ដោយគ្រាន់តែមានឯកសារ ២ មុខដូចជា ៖

១- សេចក្តីចម្លងសំបុត្រកំណើត និង
២- សៀវភៅស្នាក់ ឬសៀវភៅគ្រួសារ (ច្បាប់ដើម ឬ ចម្លងមានបញ្ជាក់)។

សម្រាប់ទីតាំង ប្រជាពលរដ្ឋអាចទៅស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរបាន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឬ អធិការដ្ឋាននគរបាលខណ្ឌ ឬប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់។ ព័ត៌មានបន្ថែម ឬមានចម្ងល់ផ្សេងៗ សូមទាក់ទងទៅកាន់លេខ ១២៧១ ដើម្បីជួបមន្ត្រីជំនាញ៕

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ស្ងាត់ៗអតីតពិធីការិនី នេត សុចរិយា ទៅរើសឈុតកូនក្រមុំត្រៀមចូលរោងការ តែមិនទាន់ដាច់ចិត្តបង្ហាញមុខអនាគតស្វាមី

ផ្កាកម្របំផុតលើលោក! បុរសម្នាក់ខំតាមរកអស់ ១៣ ឆ្នាំ ទីបំផុតជួបនឹងមុខ លាក់ខ្លួនលើកោះស៊ូម៉ាត្រា

ចិត្តល្អដូចឈ្មោះ! ខន សូរិយា MWC 2026 បង្កើតគម្រោង «ពន្លឺមួយ» ផ្ដោតសំខាន់ជួយដល់អ្នកមានបញ្ហាផ្លូវចិត្ត

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ASUS Zenbook សម្របខ្លួនបានគ្រប់ជ្រុងជ្រោយទៅនឹងទម្លាប់ការងារឆ្នាំ 2025 របស់អ្នកប្រើប្រាស់កម្ពុជា ដើម្បីបោះជំហានទៅឆ្នាំ 2026

ព័ត៌មានបន្ថែម

ផ្កាកម្របំផុតលើលោក! បុរសម្នាក់ខំតាមរកអស់ ១៣ ឆ្នាំ ទីបំផុតជួបនឹងមុខ លាក់ខ្លួនលើកោះស៊ូម៉ាត្រា

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

ក្រុមហ៊ុន PTT ថៃ ប្រឈមនឹងដកខ្លួនពីកម្ពុជា ក្រោយការលក់ធ្លាក់ចុះ ៥០% ទៅ ៦០% ឯនៅវៀតណាមបានបិទការលក់ទាំងស្រុងហើយ

មិនចេះតិច! ភ្ញៀវទេសចរបរទេសជាង ១ ពាន់នាក់ជាប់គាំង គ្មានការអើពើជួយពីរដ្ឋាភិបាលថៃក្នុងគ្រោះទឹកជំនន់នៅហាតយ៉ៃ

ប្រយ័ត្នអស់លុយទទេ! អាជ្ញាធរអគ្គិសនីកម្ពុជា ប្រាប់ពលរដ្ឋកុំចាញ់បោ.កគេជុំវិញការទិញឧបករណ៍អាចជួយឱ្យអស់ភ្លើងតិច

គូពីបុព្វេ! ព្រះអង្គម្ចាស់ក្សត្រិយ៍នៃត្រកូលខត្តិយវង្សខ្មែរ ២ អង្គ បានរៀបអាវាហ​វិវាហមង្គលក្នុងរាជវាំងចតុមុខ ដែលកូនខ្មែរកម្រឃើញ

ឆ្លងឆ្នាំអត់ដឹងទៅណា! នៅភ្នំពេញនឹងមានរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» លើកទី២ ថ្ងៃទី ៣១ ចំកណ្ដាលក្រុងភ្នំពេញ

ស្វែងរកព័ត៌មាន​ ឬវីដេអូ