(វីដេអូ) តែងខ្លួនជាស្រីលេងកំប្លែងឱ្យគេសើច តែជីវិតពិត ទីកូ កម្សត់ខ្លាំង តស៊ូដើម្បីជីវភាពចិញ្ចឹមប្រពន្ធកូនយ៉ាងរឹងមាំ

Share This

មហាជននិយមចូលចិត្តទស្សនារឿងកំប្លែងខ្លីៗលើបណ្ដាញសង្គម ច្បាស់ជាបានស្គាល់ហើយពី នាយ ទីកូ ដែលជាតារាកំប្លែងស្ងួតដ៏មានប្រជាប្រិយភាពមួយរូប ឆក់បានការស្រឡាញ់ចូលចិត្តខ្លាំងតាមរយៈទេពកោសល្យនៃការលេងកំប្លុកកំប្លែងរបស់លោក ដើរតួជាមនុស្សចាស់ ជាតួកូនក្មេងញិរញក់ ជាពិសេសគឺតុបតែងខ្លួនសម្ដែងជាមនុស្សស្រីសមខ្លាំង។

ចំពោះស្នាដៃសម្ដែងកំប្លែងរបស់ នាយ ទីកូ កន្លងមកទទួលបានការសរសើរខ្លាំង ដែលរាល់វីដេអូនៃសាច់រឿងកំប្លែងរបស់លោក រួមជាមួយតារាកំប្លែងប្រុសស្រីល្បីៗផ្សេងទៀត តែងធ្វើឱ្យមហាជនបានទស្សនាហើយ ផ្ទុះសំណើចសើចសប្បាយ។

ជាមួយនឹងភាពល្បីល្បាញដោយសាទេពកោសល្យ និង សមត្ថភាពនៃការសម្ដែងកំប្លែងបានគ្រប់ទម្រង់នេះដែរ នាយ ទីកូ ពីមួយឆ្នាំទៅមួយឆ្នាំកាន់តែក្ដោបបានការងារសិល្បៈច្រើន រួមទាំងការងារច្រៀងភ្លេងការ និង កាត់សក់ក្នុងពិធីមង្គលទៀតផង ជាពិសេសមួយរយៈក្រោយ ទីកូ លេចមុខក្នុងកម្មវិធីល្បីៗជាច្រើនលើកញ្ចក់ទូរទស្សន៍ ព្រមទាំងថតវីដេអូផ្សាយឱ្យផលិតផលក្នុងស្រុកផងដែរ។

ដោយឡែក អ្វីកាន់តែចាប់អារម្មណ៍ទៀតនោះ ដោយធ្លាប់ឃើញតារាកំប្លែងរូបនេះ សម្ដែងកំប្លុកកំប្លែងធ្វើឱ្យគេសើចសប្បាយគ្រប់គ្នា ប៉ុន្តែថ្មីៗកន្លងទៅនេះ នីកូ បានចូលរួមធ្វើកិច្ចសម្ភាសក្នុងកម្មវិធី «អ្នកជិតខាង» ដែលបានទម្លាយរឿងរ៉ាវជីវិតឯកជនជាច្រើនមានទាំងកំសត់ ទាំងលំបាកខ្លាំង ទាក់ទងនឹងជីវិតគ្រួសាររបស់លោក និង បានឱ្យដឹងថារូបលោកមានប្រពន្ធ និង កូន ២ នាក់ហើយ។

ក្នុងនោះ អ្វីដែលធ្វើឱ្យមហាជនរំជួលចិត្តតាម ខណៈលោករៀបរាប់ទាំងទឹកភ្នែកពីជីវិតដ៏កំសត់ ធ្លាប់តស៊ូខ្លាំងមុនចូលសិល្បៈ មានជីវភាពក្រលំបាក ស៊ូដើរទូលនំអាកោរលក់ សុខចិត្តធ្វើគ្រប់បែបយ៉ាងដើម្បីតែចិញ្ចឹមប្រពន្ធកូនឱ្យបានរស់ស្រួល ធ្លាប់ក្រលំបាករហូតបាត់បង់កូនដំបូង ដែលព្រោះតែគ្មានលទ្ធភាពឱ្យពេទ្យជួយទាន់ពេល ទើបធ្វើឱ្យកូនដំបូងរបស់លោកស្លាប់ក្នុងពោះប្រពន្ធទៀតផង៕

សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

នៅស្វាយរៀង! សិស្សសាលាបឋម ១៨ នាក់ ត្រូវឪម៉ាល់ទិចពេលកំពុងរៀន ពេលនេះកំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក

រលកបោកគ្រាំៗ! ទឹកទន្លេចៅផ្រះយ៉ា​ ហក់ឡើងយ៉ាងគំហុក ពលរដ្ឋនាំគ្នាយកបាវខ្សាច់ទប់ ដើម្បីកុំឱ្យលិចក្រុងបាងកក

ឆ្លើយសំណួររអាក់រអួលត្រូវមហាជនរិះគន់ តែ ខន សូរិយា MWC 2026 សន្យា ២ ខែក្រោយអ្វីគ្រប់យ៉ាងនឹងឥតខ្ចោះ

ធនាគារ វីង ទទួលពានរង្វាន់ជាប្រតិបត្តិករឆ្នើមចំពោះការផ្តល់សេវារក្សាសុវត្ថិភាព

សោកស្ដាយ! តារាសម្ដែងជើងចាស់ តួអង្គ អារក្ខទឹក រឿង «ដំណើរឆ្ពោះទៅលោកខាងលិច» បានទទួលមរណ-ភាពក្នុងវ័យ ៧៨ ឆ្នាំ

ព័ត៌មានបន្ថែម

ឆ្លើយសំណួររអាក់រអួលត្រូវមហាជនរិះគន់ តែ ខន សូរិយា MWC 2026 សន្យា ២ ខែក្រោយអ្វីគ្រប់យ៉ាងនឹងឥតខ្ចោះ

សោកស្ដាយ! តារាសម្ដែងជើងចាស់ តួអង្គ អារក្ខទឹក រឿង «ដំណើរឆ្ពោះទៅលោកខាងលិច» បានទទួលមរណ-ភាពក្នុងវ័យ ៧៨ ឆ្នាំ

ម្តាយ ហ្វីយ៉ាតា ពន្យល់អ្នកគាំទ្រច្បាស់ៗ ជុំវិញផេក Miss Universe Cambodia ស្ងប់ស្ងាត់ មិនបង្ហោះសកម្មភាពប្រកួតផ្សេងៗរបស់កូនស្រី

HyunA ប្រញាប់ប្រញាល់ចេញមុខបង្ហោះសារវែងទាំងយប់ ប្រាប់ពីបញ្ហាផ្ទាល់ខ្លួន បន្ទាប់ពីដួលសន្លប់ភ្លាមៗទាំងកំពុងច្រៀងលើឆាក

បើកឆាកមុនគេ! អ្នកជំនួញអនឡាញ ចែយៀក ហូតលុយផ្ទាល់ខ្លួន ៥ ០០០ ដុល្លារ Vote ឱ្យ ហ្វីយ៉ាតា កំពុងប្រកួត MU នៅថៃ

ក្ដីសុខពេញទី! ឆាឆា និង មិត្តប្រុស រើសពេលាល្អភ្ជាប់ពាក្យ ចំថ្ងៃឡើងផ្ទះថ្មី ក្រោមការដឹងឮពីចាស់ទុំទាំងសងខាង

(វីដេអូ) ទៅដល់ណាក៏មិនភ្លេចផ្សាយពីវប្បធម៌ខ្មែរ! ទេព បូព្រឹក្ស តែងមុខលាបខ្លួនសទ្រង់គ្រឿងជានារីរបាំព្រះរាជទ្រព្យទម្រង់ ១០០ ឆ្នាំ ថតលើទឹកដីអង្គរ

(វីដេអូ) កូនល្បីដល់កម្រិតនេះ តាមពិតពីដំបូង យាយយ៉យ មិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈទេ ព្រោះហេតុផលមួយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ