អបអរខួប ៣០ ឆ្នាំ នៃវត្តមាន Dumex Dugro ទឹកដោះគោម្សៅលេខ ១ ដែលអ្នកម្តាយរាប់លាននាក់ជឿទុកចិត្តនៅកម្ពុជា!

Share This

Dumex Dugro គឺជាផលិតផលរបស់ក្រុមហ៊ុន Danone ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភឈានមុខគេពីប្រទេសបារាំង។ ថ្ងៃនេះជាថ្ងៃដ៏ពិសេសដែលយើងបានរួមបញ្ចូលនូវព្រឹត្តិការណ៍ ២ សំខាន់ៗ គឺការប្រារព្ធទិវាជាតិដែកពិភពលោក ក៏ដូចជា ខួបគម្រប់ ៣០ ឆ្នាំ នៃវត្តមានរបស់ផលិតផល Dumex Dugro នៅប្រទេសកម្ពុជា តាំងពីឆ្នាំ ១៩៩៥។

ក្នុងនោះផងដែរ យើងមានអ្នករួមដំណើររាប់រយនាក់ រួមមានគណៈប្រតិភូ តំណាងក្រសួងអប់រំ យុវជន និង កីឡា តំណាងដៃគូចែកចាយប្រចាំប្រទេស ដៃគូរអាជីវកម្ម និង ថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកក្រុមហ៊ុន Danone គ្រប់ជាន់ថ្នាក់ បានដង្ហែជាក្បួន ដើម្បីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកម្តាយកម្ពុជាគ្រប់រូប ដែលបានគាំទ្រ និង ជឿទុកចិត្តលើ Dumex Dugro ក្នុងរយៈពេល​ ៣០ ឆ្នាំកន្លងមក។ នេះបង្ហាញយ៉ាងច្បាស់ថា Dumex Dugro បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយគាំទ្រដល់កុមារកម្ពុជាជាច្រើនជំនាន់។

ស្របតាមការបេ្តជ្ញាក្នុងការធ្វើឲ្យប្រសើរឡើងនូវសុខភាពរបស់កុមារ ក្រុមហ៊ុន Danone កម្ពុជា មានសេចក្ដីសោមន្សរីករាយ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ជាមួយក្រសួងអប់រំ យុវជន និង កីឡា ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការនៃក្រសួងអប់រំ យុវជន និង កីឡា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា និង លោក Maarten VAN LEEUWEN នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា និង មីយ៉ាន់ម៉ា ដែលនេះជាឆ្នាំទី ២ នៃកិច្ចសហប្រតិបត្តិការ ក្នុងយុទ្ធនាការរួមគ្នាកាត់បន្ថយអត្រាភាពស្លេកស្លាំងដោយសារកង្វះជាតិដែកលើកុមារ ដោយហេតុថា ភាពស្លេកស្លាំងដោយសារកង្វះជាតិដែកលើកុមារ នៅតែជាកង្វល់សុខភាពដ៏ធំមួយ ដែលអាចមានផលប៉ះពាល់មួយចំនួនដូចជា ឧស្សាហ៍ឈឺ ខ្សោយបញ្ញា ការអភិវឌ្ឍខួរក្បាលយឺតយ៉ាវ ។ល។

នាឱកាសនេះ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី បានមានប្រសាសន៍ថា ៖ “ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយ Danone កាលពីឆ្នាំកន្លងទៅ ដែលបានជះឥទ្ធិពលវិជ្ជមាន តាមរយៈការអប់រំផ្នែកអាហារូបត្ថម្ភដ៏ត្រឹមត្រូវដល់កុមារ និង សិស្សនុសិស្សរាប់ពាន់នាក់។ អនុស្សរណៈយោគយល់ឆ្នាំថ្មីនេះ នឹងបន្តផ្តោតលើកិច្ចខិតខំប្រឹងប្រែង ក្នុងការចូលរួមកាត់បន្ថយអត្រាភាពស្លេកស្លាំងដោយសារកង្វះជាតិដែកលើកុមារ ដើម្បីធានាបាននូវសុខភាពល្អប្រសើរ ដើម្បីមានលទ្ធផលសិក្សាល្អ។ ក្រសួងសូមថ្លែងអំណរគុណដល់ Danone ដែលតែងតែជាដៃគូមួយប្រកបដោយទំនុកចិត្ត និង មានឆន្ទៈច្បាស់លាស់ក្នុងការបន្តគាំទ្រ នូវយុទ្ធនាការអប់រំ ព្រមទាំងផ្តល់ជូននូវផលិតផលអាហារូបត្ថម្ភដ៏ល្អ សម្រាប់សិស្សនុសិស្ស”

តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវបណ្ឌិត សូមធ្វើការអបអរសាទរ ខួប ៣០ ឆ្នាំ ក្នុងការគាំទ្រចិញ្ចឹមបីបាច់កុមារកម្ពុជា និង ដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងអនាគតរបស់កុមារកម្ពុជា ប្រកបដោយសុខភាពល្អ។

លោក Maarten VAN LEEUWEN បានលើកឡើងថា ៖ “អស់រយៈពេល ៣០ ឆ្នាំមកហើយ ដែល Dumex Dugro បានក្លាយជាផ្នែកមួយក្នុងការជួយគាំទ្រដល់កុមារកម្ពុជា តាមរយៈការនាំមកនូអាហារូបត្ថម្ភដែលមានគុណភាពខ្ពស់ ដើម្បីចិញ្ចឹមបីបាច់កុមារកម្ពុជា ឱ្យលូតលាស់រឹងមាំ មានសុខភាពល្អជាច្រើនជំនាន់។ ឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុនពិតជាមានមោទនភាពចំពោះកិច្ចបន្តសហប្រត្តិបត្តិការជាមួយក្រសួងអប់រំយុវជន និង កីឡា ដើម្បរួមគ្នា បន្តកាត់បន្ថយអត្រាភាពស្លេកស្លាំងដោយសារកង្វះជាតិដែកលើកុមារនៅកម្ពុជា។ នេះគឺជាការបោះជំហានបន្តដ៏សំខាន់មួយ ក្នុងការកសាងធនធានមនុស្សជំនាន់ក្រោយឲ្យមានសុខភាពល្អ និង អាចសម្រចបាននូវក្តីស្រមៃនាពេលអនាគតរបស់ពួកគេ”

ក្រុមហ៊ុន Danone កម្ពុជា និង Dumex Dugro ជាទឹកដោះគោម្សៅលេខ ១ ដែលអ្នកម្តាយរាប់លាននាក់ជឿទុកចិត្ត នឹងបន្តដំណើរជោគជ័យរបស់ខ្លួន ក្នុងការជួយចិញ្ចឹមបីបាច់កូនៗឲ្យមានសុខភាពល្អ និង អាចសម្រចបាននូវក្តីស្រមៃនាពេលអនាគត។

ជូនចំពោះអ្នកម្តាយគ្រប់រូប យើងសូមអរគុណយ៉ាងជ្រាលជ្រៅរាប់លានដង។
ទឹកដោះគោម្សៅ Dumex Dugro ៣០ឆ្នាំនៃទំនុកចិត្ត
ទឹកដោះគោម្សៅ លេខ ១ ដែលអ្នកម្តាយរាប់លាននាក់ជឿទុកចិត្ត!

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

មិនទាន់ផុតគ្រោះទេ! ថ្ងៃនេះ ខ្យល់ពុល PM2.5 នៅបាងកក ស្ថិតក្នុងកម្រិតធ្ងន់ធ្ងរមិនធ្លាប់មាន គ្រាន់តែអ្នកធ្លាក់ខ្លួនឈឺ សរុបជិត ៣ ពាន់នាក់

ប្រជាជននៅហាតយ៉ៃជិត ៤ ម៉ឺននាក់ នាំគ្នាទៅជួបពេទ្យផ្លូវចិត្ត អ្នកខ្លះបាក់ស្បាតនឹងទឹកជំនន់ខ្លាំង អាចប្រឈមការបញ្ច.ប់ជី-វិ-តខ្លួនឯង

ច្បាស់ថ្ងៃហើយ! រ៉េត សារីតា និង ស្វាមី នឹងរៀបចំមង្គលការ ៣ ថ្ងៃ នៅទីតាំងផ្សេងៗគ្នាលើទឹកដីសៀមរាប ក្នុងគោលបំណងធំមួយ

ឡើងកម្ដៅជាថ្មី! បវរកញ្ញា Haiti ចេញបកអា.ក្រា.តស្ថាប័ន MU រឿងបន្ទោសបវរកញ្ញា Jamaica ដដែលៗពីការដើរធ្លាក់ឆាក

កម្ពុជា ស្នើសូម ICRC ក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ បន្តតាមដានសុខទុក្ខវីរកងទ័ពកម្ពុជាទាំង ១៨ រូប និង ជំរុញឱ្យថៃ ដោះលែងយោធិនកម្ពុជាតាមការសន្យា

ព័ត៌មានបន្ថែម

ហេតុអ្វី GAC GN8 គឺជាជម្រើសរថយន្ត MPV ដ៏ល្អបំផុតនៅកម្ពុជា

ធ្លាក់ប៉ះធ្លាក់! ទីបំផុត រកឃើញបេក្ខជនជើងខ្លាំង ២ នាក់ មានសិទ្ធិប្រកួតបន្តក្នុងកម្មវិធី «កម្លាំងគោជល់ – R​ed Bull Power»​

Danone កម្ពុជា បង្កើតប្រវត្តិសាស្រ្តដោយបានឈ្នះពានរង្វាន់ចំនួនបួន បញ្ជាក់ពីឧត្តមភាពនៃនិយោជកឆ្នើម

ធនាគារ វីង និងក្រុមចម្រៀង La Cima Cartel ប្រកាសយុទ្ធនាការថ្មី “ពុះពារ” ដើម្បីបំផុសគំនិតយុវជនខ្មែរជំនាន់ថ្មី

ស្វាគមន៍ការបង្ហាញវត្តមាននៃរថយន្ត New MG HS សេរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជា ជាមួយនឹងការរចនារូបរាងថ្មីទាំងស្រុង និង បន្ថែមនូវលក្ខណៈពិសេសៗជាច្រើនដ៏សម្បូរបែប

ធនាគារ វីង បើកសាខាថ្មីដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅខេត្តរតនគិរី

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប គាំទ្រក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រឹងការអភិវឌ្ឍកម្លាំងពលកម្ម បរិយាបន្នហិរញ្ញវត្ថុ និងជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា

រួមគ្នាកាត់បន្ថយភាពស្លេកស្លាំង ដោយសារកង្វះជាតិដែក តាមរយៈយុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀន «សុខភាពកុមារ និង ជាតិដែក» រដូវកាលទី២

ស្វែងរកព័ត៌មាន​ ឬវីដេអូ