នៅតែរំជួលចិត្ត! ដើម្បីបានលុយចិញ្ចឹមគ្រួសារ Influencer ម្នាក់នៅថៃត្រូវស្ល-ា/ប់ទាំងវ័យ ២១ ឆ្នាំ ក្រោយគេឱ្យលេង challenge ផឹកស្រា

Share This

Influencer ជនជាតិថៃដ៏ល្បីមួយរូបឈ្មោះ Thanakarn Kanthee ដែលគេល្បីឈ្មោះក្រៅហៅថា Bank Leicester បានបាត់បង់ជីវិតទៅហើយកាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅទាំងវ័យត្រឹម ២១ ឆ្នាំ ក្រោយព្រមទទួលលេង challenge ដ៏គ្រោះថ្នាក់មួយពីអ្នកគាំទ្រ។ តាមឱ្យដឹង Influencer រូបនេះជាញឹកញាប់តែងទទួលលេង challenge នានាដើម្បីរកប្រាក់មកផ្គត់ផ្គង់គ្រួសារ។

តាមព័ត៌មានបានឱ្យដឹងថា លោក Thanakarn បានទទួលលេង challenge ដែលតម្រូវឱ្យលោកផឹកស្រា whisky ចំនួន ៣៥០ មីលីលីត្រក្នុងកម្មវិធីជប់លៀងមួយ ហើយបើឈ្នះលោកអាចទទួលបានប្រាក់ចំនួន ៣ ម៉ឺនបាត (ប្រមាណជាង ៨៨០ ដុល្លារ)។

ការទទួលលេង challenge នេះដែរត្រូវបានគេថតវីដេអូបង្ហោះតាមបណ្ដាញសង្គមទៀតផង ដោយវីដេអូនោះបង្ហាញឱ្យឃើញលោក Thanakarn កាន់ស្រា whisky មួយដបអកផឹកខណៈមនុស្សជាច្រើននាំគ្នាស្រែកហ៊ោកញ្ជ្រៀវ។ យ៉ាងណាមិញ មួយសន្ទុះក្រោយមក Thanakarn ក៏ចាប់ផ្ដើមក្អួតហើយក៏ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ តែជាអកុសលលោកត្រូវបានប្រកាសស្លាប់នៅវេលាម៉ោង ៣ និង ៤០ នាទីព្រឹក។

ក្រោយករណីមួយនេះបានចែកចាយ អ្នកលេងតាមបណ្ដាញសង្គមជាច្រើនបាននាំគ្នាសម្ដែងការខឹងសម្បាជាខ្លាំង និង ជម្រុញឱ្យមហាជនទាំងអស់បញ្ឈប់ការលេងល្បែងដ៏គ្រោះថ្នាក់បែបនេះទៀត។

គួរបញ្ជាក់ថា លោក Thanakarn បានកើតធំធាត់នៅតំបន់សំណង់អនាធិបតេយ្យនាក្រុងបាងកកជាមួយលោកយាយ ក្រោយឪពុកម្ដាយរបស់លោកបានលែងលះគ្នាតាំងពីលោកមានអាយុត្រឹម ២ ខែមកម៉្លេះ។ ពេលលោកអាយុបាន ៧ ឆ្នាំ លោកត្រូវដើរលក់ផ្កានៅផ្សារដើម្បីរកប្រាក់ចិញ្ចឹមខ្លួនឯង និង យាយ។ ក្រោយដឹងពីខ្សែជីវិតរបស់ Thanakarn កាន់តែធ្វើឱ្យមហាជនក្នុងស្រុកជាច្រើនអាណិតខ្លោចចិត្តចំពោះរូបលោកជាខ្លាំង៕

ប្រភព៖ Kenh14

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

មាស ម៉ូលីណា សម្រស់ស្អាតខ្ញង់ដូចជំនាន់ប្រកួត Freshie Girl ទាំងពេលនេះកូនៗធំៗទន្ទឹមខ្លួន

កុំទ្រាំទៀតតស់ណាត់គ្នាទៅ! សួនផ្កាមួយនៅបាត់ដំបង កំពុងផ្ទុះល្បីថតរូបស្អាតខ្លាំង សំបុត្រចូលតែ ៥ ពាន់ ថតរូបមួយសេរី

យុទ្ធសាស្រ្តខ្លាំង! បងប្អូនស្រីកម្ពុជាពីររូបសហការគ្នា បង្ហាញមហិច្ចតាចង់បង្កើតរោងចក្រគ្រឿងអលង្ការនាំចេញទៅក្រៅប្រទេស

មិនសារភាពពីទំនាក់ទំនងច្បាស់ តែតារាស្រី យ៉ា សុផាន់ម៉ៃ និង ប្រុសស្អាត Lee Xing ត្រសងទៅត្រសងមកដូចសង្សារ

បានពាក់ដឹងតែគេឯងស្រែកវ៉ាវ! រ៉ូបម៉ូដថ្មី ស្ទីលហ្វេហ្សិន ទំនោរពេញនិយមសម្រាប់ចូលរួមកម្មវិធីឆ្នាំ ២០២៥​

បុរសម្នាក់ង៉ិកង៉ក់អត់និយាយរកប្រពន្ធ ២០ ឆ្នាំ ព្រោះអន់ចិត្តនឹងប្រពន្ធស្រឡាញ់កូនជាងប្ដី

ក្តុកក្តួល! មន្ត្រីជំនាញអង្គការ CMAC ២ រូប ពលីជីវិតក្នុងឧបទ្ទវហេតុផ្ទុះមីនតោន នៅខេត្តឧត្តរមានជ័យ

ព័ត៌មានបន្ថែម

មិនសារភាពពីទំនាក់ទំនងច្បាស់ តែតារាស្រី យ៉ា សុផាន់ម៉ៃ និង ប្រុសស្អាត Lee Xing ត្រសងទៅត្រសងមកដូចសង្សារ

ជំទាវ ចន ច័ន្ទលក្ខិណា ផ្ដាំចំៗទៅអ្នកលក់អនឡាញបំពុលអ្វីបំពុលចុះ តែកុំយករឿងព្រះបាទជ័យវរ្ម័នទី ៧ និង ព្រះនាងឥន្ទ្រទេវីមកបំពុល

រន្ធ./ត់! តារាបូលីវូដដ៏ល្បីម្នាក់ ត្រូវចោរច-ា./ក់ឱ្យរបួសធ្ងន់ធ្ងរ អំឡុងពេល​ចូលលួចក្នុងផ្ទះ

បាត់មុខពីកញ្ចក់ទូរទស្សន៍ ១០ ឆ្នាំ តារាចម្រៀងជើងចាស់ អ៊ឹង ជុងហ៊ាង ទម្លាយមូលហេតុនៅពីក្រោយអស់

(វីដេអូ) បានគ្រូខ្លាំងកាន់តែជឿជាក់! ពេជ្រ វត្តីសារ៉ាឌី បង្ហាត់ការដើរដល់ ហុក សារិតុលា ដោយផ្ទាល់ ត្រៀមដណ្ដើមមកុដ MSC 2025

មហាជនអាណិត! តារាកំប្លែង នាយព្រីង ធ្លាក់ខ្លួនឈឺធ្ងន់ រហូតឈានដល់តំណាក់កាលត្រូវកា./ត់ជើងឆ្វេងចោល

(វីដេអូ) ចេញរយាលមែន តែចម្រៀងមួយបទៗរបស់ មេសា ជំនួយការកំពូលតារារ៉េប វណ្ណដា ផ្ទុះល្បី ឆ្ងុយដូចដូងដុត

(វីដេអូ) សោកស្តាយ! ទើបប្រកាសដំណឹងល្អថ្ងៃមុន ម៉ាក់នី ម្តាយរបស់ ស្រីនា ប្រាប់ពីដំណឹងកូនក្នុងផ្ទៃមិនលូតលាស់

ស្វែងរកព័ត៌មាន​ ឬវីដេអូ