ICRC បង្ហើបពីស្ថានភាពយោធិនកម្ពុជាទាំង ១៨រូប ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ថៃ គឺមានសុវត្ថិភាព និង មានសុខភាពល្អទាំងអស់គ្នា

Share This

នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ និង ជាប្រធានក្រុមការងារបញ្ជាការដ្ឋានសមរភូមិព័ត៌មានក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដឹកនាំដោយលោក Jurg Montani ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមប្រចាំភូមិភាគ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ។

នៅក្នុងជំនួបនេះផងដែរ លោក Jurg Montani ក៏បានចែករំលែកនូវព័ត៌មានអំពីការចុះសួរសុខទុក្ខជាលើកទី ៣ នាយទាហានទាំង ១៨ រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតនៅក្រោមការឃុំគ្រងរបស់យោធាថៃ ក្រោយការចាប់ខ្លួនកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥។ ចំពោះការចុះសួរសុខទុក្ខលើកទី ៣ ពីសំណាក់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិនោះ បានបញ្ជាក់ថាទាហានយើងទាំង ១៨ រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃ គឺមានសុវត្ថិភាព និង មានសុខភាពល្អទាំងអស់គ្នា។

ជាមួយគ្នានេះ លោកក៏បានបញ្ជាក់បន្ថែមថា លោកបានប្រគល់ជូនលិខិតដំណឹងគ្រួសាររបស់យុទ្ធជនទាំង ១៨ រូប សម្រាប់ជូនដល់ក្រុមគ្រួសាររបស់ពួកគាត់ជាលើកទី ២ តាមរយៈការសម្របសម្រួលរបស់កាកបាទក្រហមកម្ពុជា។

សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃដោះលែងកងកម្លាំងរបស់យើងទាំង ១៨ នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និង ដោយសុខសុវត្ថិភាព។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និង កងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕

ប្រភព ៖ ក្រសួងព័ត៌មាន 

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

វៀតណាម ទម្លាក់កូរ៉េខាងត្បូង ក្លាយជាប្រទេសមានប្រជាជនទទួលទានមីកញ្ចប់ច្រើនជាងគេបំផុតក្នុងពិភពលោក

សន្សំលុយទុកទិញ! ក្រុមហ៊ុនមួយនៅចិន កំពុងផលិតថ្នាំគ្រាប់អាចជួយមនុស្សឱ្យរស់នៅបានដល់ ១៥០ ឆ្នាំ

លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ស្លុ.តសឹងទឹកភ្នែក ក្រោយឃើញការសរសេរអក្សរខ្មែរខុសបែបបទ អានដាំក្បាលចុះក្រោម លើស្លាកយីហោហាង

អ្នកភ្នំពេញបានសាកនៅ? បន្ទប់ Rage Room ចាយម្នាក់ជាង ១០ ដុល្លារ ចូលបញ្ចេញកំហឹង ស្ត្រេសម៉ាសប្បាយ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង

មិនលាក់បាំង! បវរកញ្ញា ស៊ីដនី ម៉ារិទ្ធ បង្ហាញចំណងស្នេហ៍យ៉ាងផ្អែមល្ហែមនឹងបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ មុខមាត់សង្ហាណាស់

ព័ត៌មានបន្ថែម

វៀតណាម ទម្លាក់កូរ៉េខាងត្បូង ក្លាយជាប្រទេសមានប្រជាជនទទួលទានមីកញ្ចប់ច្រើនជាងគេបំផុតក្នុងពិភពលោក

សន្សំលុយទុកទិញ! ក្រុមហ៊ុនមួយនៅចិន កំពុងផលិតថ្នាំគ្រាប់អាចជួយមនុស្សឱ្យរស់នៅបានដល់ ១៥០ ឆ្នាំ

លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ស្លុ.តសឹងទឹកភ្នែក ក្រោយឃើញការសរសេរអក្សរខ្មែរខុសបែបបទ អានដាំក្បាលចុះក្រោម លើស្លាកយីហោហាង

អ្នកភ្នំពេញបានសាកនៅ? បន្ទប់ Rage Room ចាយម្នាក់ជាង ១០ ដុល្លារ ចូលបញ្ចេញកំហឹង ស្ត្រេសម៉ាសប្បាយ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង

ខែថ្មីហេងៗ! មកដឹងរាសីឆ្នាំទាំង ១២ ប្រចាំខែ «វិច្ឆិកា» មានឆ្នាំខ្លះរាសីឡើងខ្ពស់ ឯឆ្នាំខ្លះរាសីចុះ គួរប្រយ័ត្នលើរឿងមួយចំនួន

ទឹកទន្លេចៅផ្រះយ៉ា ហក់ឡើងមិនឈប់ឈរ សហគមន៍ចំនួន ១១ នៅក្រុងបាងកក កំពុងប្រឈមនឹងហានិភ័យទឹកជំនន់

សំខាន់! ក្រសួងការពារជាតិ អំពាវនាវឱ្យបងប្អូនតាមដានប្រភពព័ត៌មានច្បាស់លាស់ទាំង ១២ នេះ ទើបអាចជឿទុកចិត្តបាន

ពុ-ទ្ធោ! នៅឥណ្ឌា ឡានឈប់ចាំស្តុប សុខៗក៏ផ្ទុះមួយទំហឹងយ៉ាងសន្ធោសន្ធៅ ឆក់យកជី-វិ-តមនុស្សមិនដឹងអី អស់ ១៣ នាក់

ស្វែងរកព័ត៌មាន​ ឬវីដេអូ