តុលាការសម្រេចរឹបអូសរថយន្តម្ចាស់សាលាសុវណ្ណភូមិ ក្រោយគេចវេសមិនដោះស្រាយលុយ ១០ ម៉ឺនដុល្លារ សងថ្លៃព្យាបាលកុមាររបួសភ្នែក

Share This

នៅព្រឹកថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥ នេះ អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ បានចុះអនុវត្តដីការឹបអូសបណ្តោះអាសន្នរថយន្តរបស់កូនបំណុល ដែលជាម្ចាស់សាលារៀនសុវណ្ណភូមិ ឧកញ៉ា ជា ធីឡាយ ដោយបានរឹបអូសរថយន្តម៉ាក ESCALADE ស្លាកលេខ ភ្នំពេញ 2CE-8927 ជុំវិញការធ្វេសប្រហែសរបស់គ្រូបង្រៀន បណ្ដាលឱ្យក្មេងប្រុសម្នាក់រងរបួសភ្នែកធ្ងន់ធ្ងរកំលុងពេលសិក្សា ហើយគេចវេះមិនដោះស្រាយថ្លៃព្យាបាលភ្នែកក្មេងរងរបួសនោះ។

បើតាមប្រភពព័ត៌មានបានឱ្យដឹងថា ការអនុវត្តដីការឹបអូសនេះ ធ្វើឡើងក្រោមការសម្របសម្រួលនីតិវិធីពី លោក ខាំ សុខមករា​ អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌដូនពេញ ដោយរឹបអូសយករថយន្តមួយគ្រឿងម៉ាក ESCALADE ទៅរក្សាទុកជាបណ្ដោះអាសន្ននៅតុលាការភ្នំពេញ។ ការអនុវត្តដីការឹបអូសដោយបង្ខំនេះ គឺយោងទៅតាមសាលក្រមរបស់ចៅក្រមជំនុំជម្រះ លោកស្រី​ ឈុន ដាវី ចុះថ្ងៃទី ៣ ខែកក្កដា កន្លងទៅ ដោយបានបង្គាប់ឱ្យលោក ឧកញ៉ា ជា ធីឡាយ ម្ចាស់សាលាសុវណ្ណភូមិ បង់សំណងខូចខាត និង ជំងឺចិត្តសរុបចំនួន ១០ ម៉ឺនដុល្លារអាមេរិក ឱ្យទៅលោកស្រី សន កញ្ញា ជាម្តាយរបស់កុមារា ញ៉ឹប ចេស្ដា ដែលត្រូវរបួសភ្នែក។

បើតាមការបង្ហោះរបស់ក្រុមគ្រួសារក្មេងរងគ្រោះ ឈ្មោះ ញ៉ឹប រតនា ដែលប្រើគណនីហ្វេសប៊ុក Nhep Rattana បានសរសេរឱ្យដឹងផងដែរជុំវិញករណីរឹបអូសរថយន្តនេះថា ៖ «នៅព្រឹកថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២៥ អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ បានចុះអនុវត្តដីការឹបអូសបណ្តោះអាសន្នរថយន្តរបស់កូនបំណុលដែលជាម្ចាស់សាលារៀនសុវណ្ណភូមិ ឧកញ៉ា ជា ធីឡាយ ដោយបានរឹបអូសរថយន្តម៉ាក ESCALADE ស្លាកលេខ ភ្នំពេញ 2CE-8927។ បន្ទាប់ពីអាជ្ញាសាលាចុះទៅដល់ ខាងកូនបំណុលមិនព្រមសហការទេ ខាងអាជ្ញាសាលាបានសម្រេចជួលរថយន្តសម្រាប់ស្ទូចរថយន្តយកទៅរក្សាទុកនៅតុលាការ តែដោយមានខាងមេធាវីតំណាងអោយ (ឧកញ៉ា ជា ធីឡាយ) មកសុំចរចាជាមួយខាងអជ្ញាសាលា ពួកគេសុំបើកបរយករថយន្តដែលត្រូវរឹបអូសនោះដោយស្ម័គ្រចិត្តទៅខ្លួនឯងដើម្បីយកទៅរក្សាទុកនៅសាលាដំបូងរាជធានីភ្នំពេញ។ យើងខ្ញុំរង់ចាំមើលថាតើខាងសាលារៀនសុវណ្ណភូមិ នៅតែបន្តគេចវេសពីការទទួលខុសត្រូវក្នុងករណីមួយនេះបន្តទៀត ឬ យ៉ាងណា?»។

សូមរំឭកផងដែរថា កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ គណនីស្រ្តីឈ្មោះ សន កញ្ញា ជាអាណាព្យាបាលកុមារា ញ៉ឹប ចេស្ដា បានបង្ហោះសាររកភាពស្អាតស្អំ និង យុត្តិធម៌ជូនកូនប្រុសរបស់ខ្លួនទាំងក្តីឈឺចាប់ ដែលរបួសភ្នែកដោយសារខ្មៅដៃ បង្កឡើងដោយកុមារាម្នាក់ទៀត រៀននៅសាលាសុវណ្ណភូមិ​ សាខាចម្ការដូងទី ១ ជាមួយគ្នា តែពេលនោះគ្រូបន្ទុកថ្នាក់ទាំងពីរនាក់ពុំបានយកកុមារឈ្មោះ ញ៉ឹប ចេស្ដា ទៅបន្ទប់សង្គ្រោះបឋមទេ បែរជានាំយកកុមាររងគ្រោះចេញមកខាងមុខសាលា រង់ចាំអាណាព្យាបាលមកទទួលទៅវិញ ទើបបណ្ដាលឱ្យស្ថានភាពរបួសកាន់តែធ្ងន់ធ្ងរ។ លោកស្រី សន កញ្ញា បានប្រាប់សារព័ត៌មានក្នុងស្រុកឱ្យដឹងថា លោកស្រីបានជម្នះការលំបាកជាច្រើនទាំងការសង្គ្រោះកូន តាំងពីពេលកើតហេតុ និង ការពិនិត្យព្យាបាលជាបន្តបន្ទាប់។

លោកស្រីសង្ឃឹមថា ឧកញ៉ា ជា ធីឡាយ នឹងទទួលយកការសម្រេចរបស់តុលាការទៅអនុវត្តដោយស្ម័គ្រចិត្ត ឱ្យសក្តិសមនឹងកិត្តិយស និង សេចក្ដីថ្លៃថ្នូររបស់លោក ចៀសវាងបន្តអូនបន្លាយកាន់តែយូរ។ លោកស្រី បញ្ជាក់ថា ខ្លួននឹងរង់ចាំមើលថាតើខាងសាលារៀនសុវណ្ណភូមិ នៅបន្តគេចវេះពីការទទួលខុសត្រូវបន្តទៀតឬទេ៕

ប្រភព ៖ SBM News

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

(វីដេអូ) ចូលកងប្រកួតប៉ុន្មានថ្ងៃ! អ្នកគាំទ្រសរសើរ ដេត ស្រីនាឌ ពូកែទំនាក់ទំនង ឆ្លៀតនាំក្រុមការងារវៀតណាមរាំលេងចង្វាក់ខ្មែរសប្បាយៗ

(វីដេអូ) សំងំរស់នៅអាមេរិកច្រើនឆ្នាំ លើកទី ១ ឃើញមុខកូនប្រុសបង្កើតរបស់ឯកឧត្តម ព្រហ្ម ម៉ាញ ដែលជាកូនប្រសា យាយយ៉យ

សោកស្ដាយ! Influencer ល្បីខំប្រឹងញ៉ាំមួយថ្ងៃ ១ ម៉ឺនកាឡូរី ដើម្បីឱ្យបានឡើងទម្ងន់ ព្រោះចង់បើកវគ្គបង្រៀនសម្រក សុខៗគាំ./ងបេះដូងបាត់បង់ជី.វិ.ត

ក្តៅៗ! ឱសថការីដែលគ្មានក្រមសីលធម៌ លក់ថ្នាំខុសថ្លៃតែ ៥០០៛ មិនព្រមលក់ ត្រូវផ្អាកអាជ្ញាប័ណ្ណ ១ ឆ្នាំ ជាមួយខសន្យាទទួលកំហុស ៣ ចំណុច

វង្វេងប្រវត្តិសាស្រ្ត! ថៃ ស្លៀកពាក់ជាព្រះនាងឥន្ទ្រទេវី សម្តែងនៅមុខប្រាសាទភីម៉ៃ ហើយអះអាងថាជាស្តេចរបស់ខ្លួន

ព័ត៌មានបន្ថែម

សោកស្ដាយ! Influencer ល្បីខំប្រឹងញ៉ាំមួយថ្ងៃ ១ ម៉ឺនកាឡូរី ដើម្បីឱ្យបានឡើងទម្ងន់ ព្រោះចង់បើកវគ្គបង្រៀនសម្រក សុខៗគាំ./ងបេះដូងបាត់បង់ជី.វិ.ត

ក្តៅៗ! ឱសថការីដែលគ្មានក្រមសីលធម៌ លក់ថ្នាំខុសថ្លៃតែ ៥០០៛ មិនព្រមលក់ ត្រូវផ្អាកអាជ្ញាប័ណ្ណ ១ ឆ្នាំ ជាមួយខសន្យាទទួលកំហុស ៣ ចំណុច

វង្វេងប្រវត្តិសាស្រ្ត! ថៃ ស្លៀកពាក់ជាព្រះនាងឥន្ទ្រទេវី សម្តែងនៅមុខប្រាសាទភីម៉ៃ ហើយអះអាងថាជាស្តេចរបស់ខ្លួន

ក្ដៅៗ រដ្ឋាភិបាលប្រកាសស្វែងរកអ្នកផ្ទុកមេរោគអេដស៍ជាង ៤០០០ នាក់ដែលមិនដឹងស្ថានភាព ឱ្យមកតេស្តឈាមដើម្បីទទួលការព្យាបាលទាន់ពេល

ការតាំងពិព័រណ៍ «រស់រាន» ជុំទីមួយ​​នៅមជ្ឈមណ្ឌលបុប្ផាណា បាន​ឈានដល់ការ​បិទបញ្ចប់ ក្រោយ​ពី​បានទាក់ទាញអ្នកទស្សនា​ជាង ២ ០០០ នាក់

ប៉ូលិសបញ្ជាក់ពីមូលហេតុ ករណីភ្លើងឆេះភោជនីយដ្ឋាន «ឡោងទីហ្វាង» ពេលនេះគ្រប់គ្រងបានទាំងស្រុង ដោយប្រើទឹកអស់ ៤ ឡាន

បើអ្នកជិតខាងជាប់ផ្ទះ ដំស្វាន ជួសជុល ហើយខ្លាចចំទិសឆុងដល់ផ្ទះយើង គ្រូចិនសែ ម៉ុង ណែនាំវិធីងាយៗនេះ អាចជួយបង្ការឆុងបាន

ប្រិមប្រិយណាស់! នៅក្រចេះ ប្រទះឃើញកូនផ្សោតថ្មី អាយុប្រហែល ១ ថ្ងៃ អើតក្បាលប៉ឹមៗលើផ្ទៃទឹក ជាមួយមេ និងផ្សោតធំៗ

ស្វែងរកព័ត៌មាន​ ឬវីដេអូ