ឆ្លងឆ្នាំនេះតស់! នៅបាត់ដំបងមានកន្លែងលេងទឹកនៅក្រោមស្ពាន មានទឹកថ្លាហូររិញៗ គួរឱ្យចង់កម្សាន្ត

Share This

ខេត្តបាត់ដំបង ត្រូវបានគេស្គាល់ថាជាខេត្តដែលមានសក្តានុពលទេសចរច្រើនអនេក និង មានកន្លែងកម្សាន្តល្បីៗមិនចាញ់ខេត្តដទៃឡើយ រួមមានទាំងតំបន់ទេសចរធម្មជាតិ និង កែច្នៃដ៏សម្បូរបែប ជាមេដែកទាក់ទាញភ្ញៀវទេសចរឱ្យចូលទស្សនាកម្សាន្តទឹកដីដ៏មនោរម្យនេះឥតដាច់។

ថ្ងៃនេះ យើងសូមលើកយកនូវកន្លែងលម្ហែកម្សាន្តមួយស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបងនេះ ដោយសារនៅទីនោះមានទឹកហូរក្រោមស្ពានតិចៗ គួរឱ្យចង់កម្សាន្តស័ក្តិសមសម្រាប់លេងកម្សាន្តជួបជុំបែបលក្ខណៈគ្រួសារ ដោយនៅទីនោះមានឈ្មោះថា «ស្ពានយោលចង្ហូរថ្ម»

ស្ពានយោលចង្ហូរថ្ម មានទីតាំងស្ថិតនៅក្នុងភូមិសសរពក ឃុំកន្ទឺ ១ ស្រុកបាណន់ ខេត្តបាត់ដំបង មានចម្ងាយប្រមាណ ២៨ គីឡូម៉ែត្រ គិតពីសាលាខេត្តបាត់ដំបង និង មានចម្ងាយត្រឹមតែ ៨ គីឡូម៉ែត្រប៉ុណ្ណោះពីប្រាសាទបាណន់ ដែលនៅទីនោះមានទឹកថ្លាឈ្វេងហូរតិចៗ មានសភាពរាក់ល្មមលេងកម្សាន្ត ផ្ដល់នូវភាពងាយស្រួលក្នុងការលេងទឹកប្រកបដោយក្ដីសប្បាយរីករាយ។

មិនត្រឹមតែប៉ុណ្ណោះ ស្ពានយោលចង្ហូរថ្ម ដែលមានចម្ងាយប្រមាណ ៨ គីឡូម៉ែត្រប៉ុណ្ណោះ ពីប្រាសាទបាណន់នេះ ក៏មានលក់ម្ហូបអាហារ ភេសជ្ជៈ និង ក្រចុះអង្គុយលេងលម្ហែកាយផងដែរ៕

ប្រភព និង រូបភាព ៖ មន្ទីរទេសចរណ៍

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

មាស ម៉ូលីណា សម្រស់ស្អាតខ្ញង់ដូចជំនាន់ប្រកួត Freshie Girl ទាំងពេលនេះកូនៗធំៗទន្ទឹមខ្លួន

កុំទ្រាំទៀតតស់ណាត់គ្នាទៅ! សួនផ្កាមួយនៅបាត់ដំបង កំពុងផ្ទុះល្បីថតរូបស្អាតខ្លាំង សំបុត្រចូលតែ ៥ ពាន់ ថតរូបមួយសេរី

មិនសារភាពពីទំនាក់ទំនងច្បាស់ តែតារាស្រី យ៉ា សុផាន់ម៉ៃ និង ប្រុសស្អាត Lee Xing ត្រសងទៅត្រសងមកដូចសង្សារ

បានពាក់ដឹងតែគេឯងស្រែកវ៉ាវ! រ៉ូបម៉ូដថ្មី ស្ទីលហ្វេហ្សិន ទំនោរពេញនិយមសម្រាប់ចូលរួមកម្មវិធីឆ្នាំ ២០២៥​

បុរសម្នាក់ង៉ិកង៉ក់អត់និយាយរកប្រពន្ធ ២០ ឆ្នាំ ព្រោះអន់ចិត្តនឹងប្រពន្ធស្រឡាញ់កូនជាងប្ដី

ក្តុកក្តួល! មន្ត្រីជំនាញអង្គការ CMAC ២ រូប ពលីជីវិតក្នុងឧបទ្ទវហេតុផ្ទុះមីនតោន នៅខេត្តឧត្តរមានជ័យ

​ឆ្នាំ ២០២៥ ហើយ! តស់មកដឹងពីមុខរបរកំពុងមានតម្រូវការទីផ្សារខ្ពស់ទាំង ២០ សម្រាប់យុវជននៅកម្ពុជា

ព័ត៌មានបន្ថែម

សៀមរាបកាន់តែឡូយ! ឥលូវមានឡានក្រុងអត់ដំបូលបើកដឹកភ្ញៀវមើលទេសភាពថ្ងៃលិចជុំវិញក្រុង ស្រួលកប់ស៊េរី

កុំទ្រាំទៀតតស់ណាត់គ្នាទៅ! សួនផ្កាមួយនៅបាត់ដំបង កំពុងផ្ទុះល្បីថតរូបស្អាតខ្លាំង សំបុត្រចូលតែ ៥ ពាន់ ថតរូបមួយសេរី

ឆ្លងឆ្នាំចង់ស្វីតទល់មេឃ អាចទៅស្កាយបារ ៦ កន្លែងនេះ ធានាដឹងតែអ៊េម កម្មវិធីរាប់ថយក្រោយអស្ចារ្យបំផុត

យប់ឆ្លងឆ្នាំចង់ Chill Chill មិនបាច់ដើរឆ្ងាយ ៥ កន្លែងនេះ បរិយាកាសមួយអ៊េម ថតដាក់ Story មួយឆ្ងាញ់

តស់! សៅរ៍-អាទិត្យអត់ដឹងទៅណា អាចណាត់គ្នាចូលទស្សនាព្រះបរមរាជវាំងបាន អស់ម្នាក់តែ ១០០០ រៀលទេ

ទៅបាត់ដំបងកុំរំលង ត្រឹមស្រុកបាណន់មួយមានទីតាំងដើរលេងស្អាតៗមិនចេះតិច រាប់ត្រួសៗជិត ១០ កន្លែង

អុំទូកកុំដេកផ្ទះអី អាចណាត់គ្នាជិះរថភ្លើងទៅដើរលេងតាមខេត្តបាន អស់លុយតិចហើយបានមើលទេសភាពតាមផ្លូវទៀត

បុណ្យអុំទូកចង់ទៅជិតៗភ្នំពេញ! កន្លែងកម្សាន្ត ៤ នៅតាកែវ ទេសភាពស្អាត អាហារឆ្ងាញ់ ទៅវិលល្ងាចក៏បាន

ស្វែងរកព័ត៌មាន​ ឬវីដេអូ