ឆ្ងល់អត់? ចេះតែទទួលបានសារប្លែកៗ មានកម្ចីរហ័ស ល្បែងអនឡាញ តើគេស្គាល់លេខយើងតាមណា? តាមពិតគឺបែបនេះ

Share This

ប្រិយមិត្តអ្នកប្រើប្រាស់ទូរស័ព្ទមួយចំនួននៅកម្ពុជា ធ្លាប់បានជួបប្រទះនូវបញ្ហារំខាន ដោយការផ្ញើសារជាភាសាបរទេស ឬ ពាណិជ្ជកម្មកម្ចីរហ័ស ឬ ល្បែងអនឡាញផ្សេងៗជាដើម ទាំងដែលលេខដែលលោកអ្នកប្រើប្រាស់ ពុំធ្លាប់ត្រូវបានគេស្គាល់ និងពុំបានដឹងនោះឡើយថាសារ SMS ទាំងនោះមកពីណា? ហើយពួកគេស្គាល់លេខទូរសព្ទតាមវិធីណា?

ទាក់ទិនទៅនឹងរឿងនេះ នាពេលថ្មីៗនេះ ក្រសួងប្រៃសណីយ៍ ​និង ទូរគមនាគមន៍ បានបញ្ជាក់ថា វាគឺជា Fake BTS មកពីពាក្យពេញគឺ Fake base transceiver station គឺជាឧបករណ៍ផ្សាយស៊ីញ៉ាល់ ឬសេវាទូរសព្ទក្លែងក្លាយ ដោយពុំឆ្លងកាត់បណ្តាញរបស់ប្រតិបត្តិករទូរសព្ទចល័តនោះឡើយ ហើយឧបករណ៍នេះអាចមានសមត្ថភាពកាត់ផ្តាច់សេវាទូរសព្ទដៃ និង ធ្វើឱ្យទូរសព្ទដៃអ្នកប្រើប្រាស់ ចាប់យកស៊ីញ៉ាល់ក្លែងបន្លំ របស់ឧបករណ៍ Fake BTS វិញ។

ឧបករណ៍ Fake BTS វាដំណើរការដោយបង្កើតស៊ីញ៉ាល់ឬសេវាទូរសព្ទដោយខ្លួនឯង ហើយធ្វើការស្កេនរកលេខអត្តសញ្ញាណរបស់ទូរសព្ទចល័ត (Mobile IMSI) បន្ទាប់មកគឺ ផ្តាច់សេវារបស់អ្នកប្រើប្រាស់ពីប្រព័ន្ធរបស់ប្រតិបត្តិករទូរសព្ទចល័ត ដោយបញ្ឆោតឱ្យទូរសព្ទចល័តភ្ជាប់ទៅកាន់ឧបករណ៍ Fake BTS រួចទើបឧបករណ៍នេះ បញ្ជូនសារខ្លីទៅកាន់ទូរសព្ទចល័ត ដោយពុំឆ្លងកាត់បណ្តាញរបស់ប្រតិបត្តិករទូរសព្ទចល័តនោះឡើយ។

Fake BTS ផ្តល់ផលរំខានដូចជា៖

១. រំខានដល់ការប្រើប្រាស់សេវាទូរស័ព្ទចល័ត

២.ការបន្លំផ្ញើសារខ្លី (SMS) ដែលមានផ្ទុកតំណលីង ក្នុងគោលបំណងមានចរិតលក្ខណៈជា SMS Phishing

៣.ងាយរងគ្រោះក្នុងការឆបោក អំពីល្បែងស៊ីសង កម្ចីឯកជនខុសច្បាប់ផ្សេងៗ

៤.ទទួលបានសារខ្លី (SMS) រំខានច្រើន

ជនខិលខូចប្រើប្រាស់ប្រព័ន្ឋនេះ ដើម្បីបន្លំខ្លួនជាស្ថាប័នណាមួយ ឬប្រតិបត្តិករទូរសព្ទចល័ត ឬអាចជាលេខទូរសព្ទទូទៅ តាមរយៈការប្តូរលេខអ្នកផ្ញើ (Sender name modification) រួចផ្ញើសាខ្លីទៅ អ្នកប្រើប្រាស់ ដើម្បីបញ្ឆោតឱ្យចុចតំណភ្ជាប់ណាមួយក្នុងគោលបំណងដូចជាផ្សព្វផ្សាយកម្ចីឯកជន ល្បែងស៊ីសង ឬតំណភ្ជាប់ផ្សេងៗ ដែល អាចអនុញ្ញាតឱ្យជនខិលខូចចូលទៅលួចយកព័ត៌មានផ្សេងៗ និង អាចនាំឱ្យបាត់បង់ផលប្រយោជន៍ណាមួយ៕

មាស ម៉ូលីណា សម្រស់ស្អាតខ្ញង់ដូចជំនាន់ប្រកួត Freshie Girl ទាំងពេលនេះកូនៗធំៗទន្ទឹមខ្លួន

កុំទ្រាំទៀតតស់ណាត់គ្នាទៅ! សួនផ្កាមួយនៅបាត់ដំបង កំពុងផ្ទុះល្បីថតរូបស្អាតខ្លាំង សំបុត្រចូលតែ ៥ ពាន់ ថតរូបមួយសេរី

មិនចាំដល់ចប់បុណ្យ ៧​ ថ្ងៃទាន់ទេ! គ្រាន់តែបូជាសពចប់ភ្លាម ម្តាយ RuthKo ចេញមុខទរម្ចាស់ហាងផ្កាមួយចាស់ដៃ

ចូលឆ្នាំ ២០២៥ អ្នកកើតឆ្នាំមួយនេះឆុង ១០០% មានឆុងហេងឆុងស៊យ បើហេងគឺហេងខ្លាំង តែបើស៊យគឺស៊យងើបមុខមិនរួច

ចែកគ្នាប្រយ័ត្ន! អ្នកប្រើកំសៀវទឹកអគ្គិសនី ឃើញស្រួលដាំមួយភ្លែតពុះឆុរ តែបើប្រើមិនត្រូវក្បួនអាចអាយុខ្លី

(វីដេអូ) ពូកែគ្រប់ជំនាញ! ស្ងាត់ៗ សាន្ត កុសុមៈ ត្រូវគេអញ្ជើញទៅច្រៀងផ្ទាល់ក្នុងកម្មវិធីទូរទស្សន៍មួយនៅចិន

ដាក់ GPS តាមឡានដឹងថាប្ដីលួចស៊ីក្រៅ សុខចិត្តតាមសម្រុះសម្រួល តែប្ដីមិនព្រម ទាញកាំ/ភ្លើ-ងសំឡេះប្ដីចោលគ្មានស្រណោះ

លក់ក្រមាបោះទុនជិត ១០ ម៉ឺនដុល្លារ មាន សូនីតា ចាញ់បោកលុយរាប់ពាន់ រ៉ាប់រងម្នាក់ឯង ប៊ិះនឹងបិទទាំងស្រុង

ព្រះអើយ! ភ្លើងឆេះព្រៃនៅ LA អាចនឹងកាន់តែអាក្រក់ ដោយសារអាកាសធាតុស្ងួត និង ខ្យល់បោកបក់ខ្លាំង

ទៅប្តឹងប៉ូលិសថាបាត់សោឡាន តែច្រឡំបើកកាបូបទាញគ្រឿ-ង-ញៀ/នធ្លែរមក ចុងក្រោយចេញមុខសេះដាក់ប៉ូលិស

ព័ត៌មានបន្ថែម

ដាក់ GPS តាមឡានដឹងថាប្ដីលួចស៊ីក្រៅ សុខចិត្តតាមសម្រុះសម្រួល តែប្ដីមិនព្រម ទាញកាំ/ភ្លើ-ងសំឡេះប្ដីចោលគ្មានស្រណោះ

ព្រះអើយ! ភ្លើងឆេះព្រៃនៅ LA អាចនឹងកាន់តែអាក្រក់ ដោយសារអាកាសធាតុស្ងួត និង ខ្យល់បោកបក់ខ្លាំង

ទៅប្តឹងប៉ូលិសថាបាត់សោឡាន តែច្រឡំបើកកាបូបទាញគ្រឿ-ង-ញៀ/នធ្លែរមក ចុងក្រោយចេញមុខសេះដាក់ប៉ូលិស

ក្ដៅៗ! ជុំវិញរឿងឡានសារ៉ែនអូសក្បួនអ្នកលក់ឡេអនឡាញទៅមង្គលការ ត្រូវកងរាជអាវុធហត្ថហៅអ្នកពាក់ព័ន្ធមកអប់រំ និង ធ្វើកិច្ចសន្យា

កុំចេះតែបិទៗ! តាមពិតអក្សរចិនគេនិយមបិទថ្ងៃចូលឆ្នាំចិន គឺមានទីតាំងបិទតាមតួអក្សរដើម្បីបានលាភ តស់មកដឹងអត្ថន័យ និង ទីតាំងត្រូវបិទ

កំពុងជួបគ្រោះហើយ មានជនក្លែងបន្លំធ្វើអ្នកពន្លត់អគ្គិភ័យឆ្លៀតឱកាសលួចទ្រព្យក្នុងផ្ទះពលរដ្ឋ អំឡុងភ្លើងឆេះព្រៃនៅ LA

បើកភ្នែកឡើងត្រជាក់ទាំងព្រឹក! ក្រសួងជូនដំណឹង តំបន់ ២ នេះអាចចុះត្រជាក់ជាង ១០ អង្សាដល់ថ្ងៃទី ១៥

ថៅកែហាងនំលំដាប់ដ៏ល្បី តាមពិតជាកូនខ្មែរម្នាក់នេះ វ័យក៏ក្មេងរូបក៏សង្ហា គំនិតរកស៊ីមិនធម្មតា

ស្វែងរកព័ត៌មាន​ ឬវីដេអូ