ការសិក្សា ៖ ពេលមានផ្ទៃពោះ គេងយូរពេក អាចធ្វើឱ្យកូនស្លាប់ក្នុងផ្ទៃបាន
តាមការសិក្សាថ្មីបានឲ្យដឹងថា ការគេងច្រើនជាង ៩ ម៉ោងក្នុងមួយយប់ក្នុងពេលមានផ្ទៃពោះប្រហែលជាមានជាប់ទាក់ទងនឹងការធ្វើឲ្យកូនស្លាប់ក្នុងផ្ទៃបាន ។ នេះដោយសារតែសម្ពាធឈាមធ្លាក់មកចុះទាបពេកក្នុងពេលគេង ហើយវាក៏ជាប់ទាក់ទងនឹងបញ្ហានៃការលូតលាស់ទារកក្នុងផ្ទៃ កូនសម្រាលមិនគ្រប់ខែ និង ស្លាប់ក្នុងផ្ទៃ ។
ការសិក្សានេះធ្វើឡើងដោយក្រុមមកពី University of Michigan បានពិនិត្យរកមើលរបៀបដែលស្ត្រីមានផ្ទៃពោះគេង រួមទាំងរយៈពេលនៃការគេងដោយមិនភ្ញាក់ច្រើនជាងម្តងក្នុងមួយយប់ ដែលរឿងនេះជាប់ទាក់ទងនឹងសុខភាពមិនឯករាជ្យរបស់កូន និង កត្តាប្រឈមមុខផ្សេងៗទៀត ។ យ៉ាងណាមិញ ស្ត្រីមានផ្ទៃពោះច្រើនតែប្រាប់ថា ពួកគេភ្ញាក់ពីគេង និង ក្រោកឡើងនៅពាក់កណ្តាលយប់ ។ ការគេងដែលមានការរំខានខ្លាំងបំផុតក៏ជាប់ទាក់ទងនឹងសុខភាពមិនល្អរបស់ការមានផ្ទៃពោះដែរដូចជា កូនខ្សោយការលូតលាស់ និង លូតលាស់មិនគ្រប់ខែជាដើម ។ គោលដៅនៃការសិក្សាគឺដើម្បីបន្ថយការស្លាប់ក្នុងផ្ទៃរបស់ទារក ហើយក៏គួរតែពិចារណាទៅលើរបៀបរបបនៃការគេងរបស់ម្តាយដែរ ព្រោះវាជាកត្តាប្រឈមមុខដែលអាចផ្លាស់ប្តូរបាន ។
ដំណើរការក្នុងការកាត់បន្ថយការស្លាប់កូនក្នុងផ្ទៃត្រូវបានថយចុះ ការស្លាប់របស់កូនក្នុងផ្ទៃនៅតែជាបញ្ហាសុខភាពពិភពលោកបន្ទាន់មួយដែលគួរតែស្ថិតក្នុងភាពកណ្តាលនៃកម្មវិធីសិក្សាស្រាវជ្រាវថែមទៀត ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ thehealthsite