ដឹងទេ កូនអាយុប៉ុន្មាន ទើបសមប្រើទូរស័ព្ទ?
ការដែលឲ្យកូនលេងទូរស័ព្ទឆ្លាតវៃមានន័យថា អ្នកកំពុងតែឲ្យពួកគេប្រើប្រាស់នូវកម្មវិធីទំនាក់ទំនងដ៏ខ្លាំងក្លាមួយហើយ ។ ជាមួយនឹងបច្ចេកវិទ្យាកំពុងតែរីកចម្រើនដ៏សាហាវមួយនេះ ទោះបីជាក្មេងអាយុត្រឹមតែ ២ ទៅ ៣ ឆ្នាំ ក៏អាចប្រើទូរស័ព្ទឆ្លាតវៃបាន ហើយដោយសារ តែវាអាចនឹងមានភាពញៀន។ ដូច្នេះក្មេងអាយុត្រឹមតែ ៦ ឆ្នាំ ពិតជាចង់បានទូរស័ព្ទប្រភេទនេះប្រើប្រាស់ផ្តាច់មុខណាស់ ។ ហេតុដូច្នេះហើយវាអាចក្លាយទៅជារឿងមួយបារម្ភច្រើនចំពោះឪពុកម្តាយត្រង់ថា តើពេលវេលាណា ឬកូនអាយុប៉ុន្មានគួរតែអាចប្រើប្រាស់ទូរស័ព្ទប្រភេទនេះ ។
ចំពោះអាយុដែលល្អ និង ត្រឹមត្រូវមួយក្នុងការប្រើប្រាស់ទូរស័ព្ទឆ្លាតវៃផ្ទាល់ខ្លួននោះគួរតែអាយុ ១៤ ឆ្នាំ ព្រោះក្មេងនៅវ័យនេះច្រើនតែចង់បានអ្វីមួយដែលមានភាពឯករាជ្យ និង ចង់បានអ្វីដែលជារបស់ផ្ទាល់ខ្លួនច្រើនជាង ។ ក្នុងនាមជាឪពុកម្តាយ អ្នកអាចសន្យាជាមួយគេដោយការផ្តល់រវង្វាន់ជាទូរស័ព្ទឆ្លាតវៃដល់ពួកគេកាលណាគេអាយុបាន ១៤ ឆ្នាំបានលុះត្រាតែគេមានអត្តចរិកល្អ ចេះស្តាប់បង្គាប់ក្នុងពេលអាយុ ១៣ ឆ្នាំឡើងទៅ ។
អ្នកក៏អាចផ្តល់ឲ្យគេនូវទូរស័ព្ទមួយគ្រឿងសម្រាប់ជាងរង្វាន់នៅពេលរៀនបានពិន្ទុខ្ពស់ផងដែរ ។ នៅពេលអ្នកឲ្យគេប្រើទូរស័ព្ទបែបនេះ ចូរប្រាប់គេពីរបៀបនៃការទទួលខុសត្រូវលើការប្រើប្រាស់ផង និង សកម្មភាពនានាដែលត្រូវហាមឃាត់ផងដែរ ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ thehealthsite