វិធីងាយៗទាំង ៧ ដែលអ្នកគួរសាកល្បង ប្រសិនបើជួបបញ្ហាទល់លាមក !
ការទល់លាមកជាបញ្ហាដ៏លំបាកសម្រាប់មនុស្សគ្រប់រូប ហើយមនុស្សយ៉ាងតិច ៨ លាននាក់បានជួបពិគ្រោះនឹងគ្រូពេទ្យ ដើម្បីដោះស្រាយបញ្ហាមួយនេះរៀងរាល់ឆ្នាំ ។ ការទល់លាមកអាចកើតឡើងដោយសារមូលហេតុជាច្រើនរួមមានតាមរយៈអាហារដែលអ្នកបរិភោគ ការរស់នៅបច្ចុប្បន្នរបស់អ្នក និង ជំងឺមួយចំនួនដែលកើតឡើងក្នុងខ្លួនអ្នក ។ វាផ្តល់ផលអវិជ្ជមានជាច្រើនទៅលើអ្នកទាំងតាមរយៈផ្លូវកាយ និង ផ្លូវចិត្ត ។
ប្រសិនបើអ្នកជួយបញ្ហាទល់លាមកនោះ អ្នកគួរសាកល្បងវិធីងាយៗបែបធម្មជាតិខាងក្រោមនេះ ៖
១/ ផឹកទឹកឱ្យបានច្រើន
២/ បរិភោគអាហារដែលមានជាតិសរសៃ Fiber ឱ្យបានច្រើន
៣/ ធ្វើលំហាត់ប្រាណឱ្យច្រើនជាងមុន
៤/ ផឹកកាហ្វេ ព្រោះជាតិកាហ្វេអ៊ីនធ្វើឱ្យអ្នកចង់ឆាប់ទៅបង្គន់
៥/ ញ៉ាំអាហារណាដែលមានជាតិ Probiotic ច្រើន (ជាតិ Probiotic ត្រូវបានប្រើប្រាស់ក្នុងថ្នាំព្យាបាលជំងឺទល់លាមក)
៦/ បរិភោគអាហារណាដែលមានជាតិម៉ាញ៉េស្យូមច្រើន
៧/ បរិភោគផ្លែឈើឱ្យបានច្រើន៕
ដោយ៖ រិទ្ធី
ប្រភព៖ medicalnewstoday.com