ពេលគេងមិនគ្រប់គ្រាន់ ដឹងទេថា អ្នកនឹងជួបបញ្ហាអ្វីខ្លះ ?
ការគេងមិនគ្រប់គ្រាន់ នឹងបណ្តាលឱ្យមានហានិភ៏យជាច្រើនលើសុខភាពយើងគ្រប់ៗគ្នា ។ អ្នកប្រហែលធ្លាប់ស្គាល់មានបទពិសោធន៍ គេងមិនគ្រប់គ្រាន់ច្រើនដងហើយ តែអ្នកប្រហែលជាមិនចាប់អារម្មណ៍ពីហានិភ័យនៃការធ្វើរឿងនេះទេ ។
ខាងក្រោមនេះជាហានិភ័យទាំង ១០ ដែលនឹងកើតឡើងលើរាងកាយអ្នក ពេលដែលអ្នកគេងមិនគ្រប់គ្រាន់ញឹកញាប់ពេក ៖
១/ អ្នកអាចនឹងធ្លាក់ខ្លួនឈឺដោយមិនដឹងខ្លួន
២/ បេះដូងអាចនឹងមានបញ្ហា
៣/ ហានិភ័យក្នុងការកើតជំងឺមហារីកនឹងកើនឡើង
៤/ ខួរក្បាលអ្នកនឹងដំណើរការយឺតជាងមុន
៥/ អ្នកនឹងអាចប្រឈមនឹងជំងឺឆាប់ភ្លេចភ្លាំង
៦/ កម្លាំងសរីរាង្គផ្លូវភេទនឹងធ្លាក់ចុះ
៧/ អ្នកនឹងឡើងទម្ងន់
៨/ ហានិភ័យក្នុងការកើតជំងឺទឹកនោមផ្អែមនឹងកើនឡើង
៩/ អ្នកអាចនឹងប្រឈមគ្រោះថ្នាក់ច្រើនជាងមុន
១០/ សម្រស់ស្រស់ស្អាតរបស់អ្នកនឹងធ្លាក់ចុះជាគំហុក ៕
ដោយ ៖ រិទ្ធី (ប្រភព ៖ healthline)