កូវីដ-១៩ កំពុងរាលដាល អ្នកមានជំងឺហឺត គួរតែថែសុខភាពឱ្យមែនទែន តាមវិធីទាំងនេះ
ជំងឺហឺត (Asthma) ទោះបីមិនមែនជាកត្តាធ្វើឱ្យមានជំងឺកូវីដ-១៩ ឆ្លងបានលឿនជាងមនុស្សទូទៅមែន ប៉ុន្តែអាចបណ្ដាលឱ្យមានជំងឺផ្សេងៗចូលវាយលុក ជាពិសេសធ្វើឱ្យជំងឺហឺតកំរើបឡើងម្តងទៀតនៅពេលឆ្លងជំងឺកូវីដ-១៩ ហើយការព្យាបាលមានការលំបាកខ្លាំងជាងមនុស្សទូទៅ ដូច្នេះអ្នកជំនាញវេជ្ជសាស្ត្រណែនាំឱ្យមើលថែខ្លួនឯងឱ្យបានខ្លាំងបំផុត ។
១. លាងសម្អាតដៃជានិច្ច
២. រក្សាគម្លាត
៣. ពាក់ម៉ាស់
៤. ប្រើថ្នាំហឺតឱ្យបានទៀងទាត់ដើម្បីការពារមិនឱ្យអាការរើឡើងវិញ
ក្នុងករណីអ្នកជំងឺមួយចំនួនមានការព្រួយបារម្ភថាថ្នាំព្យាបាលជំងឺហឺត ជាពិសេសថ្នាំបាញ់ដែលមានផ្ទុកសារធាតុ Inhaled corticosteroid ដែលជាថ្នាំសង្កត់ប្រព័ន្ធភាពស៊ាំ តើវាងាយនឹងឆ្លងជំងឺកូវីដ ១៩ ដែរឬទេ? ទាក់ទងនឹងរឿងនេះអ្នកជំនាញវេជ្ជសាស្រ្តមិនទាន់រកឃើញថា មានការទាក់ទងគ្នានៅឡើយទេ ហើយនៅតែណែនាំឱ្យប្រើថ្នាំឱ្យបានទៀងទាត់ដដែល ប្រសិនជាអ្នកជំងឺហឺតឈប់ប្រើថ្នាំអាចធ្វើឱ្យអាការកំរើបឡើងខ្លាំងជាងមុន ។
៥. កត្តាជំរុញផ្សេងៗ ដូចជាអាឡែកហ្ស៊ី ជំងឺភើច្រាលឡើងទឹកអាស៊ីត អាការគេងមិនដកដង្ហើម (Sleep Apnea) គេងស្រមុក ឬ សូម្បីតែភាពតានតឹង ការខឹង ការធ្លាក់ទឹកចិត្ត ឬ ស្ថានភាពផ្លូវចិត្ត សុទ្ធតែមានចំណែកធ្វើឱ្យជំងឺហឺតកំរើបឡើងបាន ដូច្នេះគួរតែបានយកចិត្តទុកដាក់ឱ្យខ្លាំងបំផុត ។