ពិសាគ្រាប់អាល់ម៉ុន ៤៣ ក្រាម ក្នុងមួយថ្ងៃ ជួយកាត់បន្ថយកូឡេស្តេរ៉ូលពីរាងកាយ
ការពិសាគ្រាប់អាល់ម៉ុន គឺពិតជាមានប្រយោជន៍ជួយប្រឆាំងនិងកូឡេស្តេរ៉ូល នេះបើយោងតាមការស្រាវជ្រាវពីសាកលវិទ្យាល័យ Pennsylvania State University ។ លទ្ធផលនៃការសិក្សាបានចុះផ្សាយក្នុងទស្សនាវដ្តីស្រាវជ្រាវ Journal of Nutrition និង ជាលទ្ធផលបានបង្ហាញថាសារធាតុប្រេងក្នុងគ្រាប់អាល់ម៉ុនមិនបណ្តាលឱ្យកកស្ទះសរសៃ ឈាមក្នុងបេះដូងនោះទេ ប៉ុន្តែជួយពង្រឹងចលនាឈាមរត់ និង បញ្ជូនសារធាតុមិនល្អទៅកាន់ថ្លើមដើម្បីធ្វើការសម្អាត និង បញ្ចេញចោលពីរាងកាយ ។
គេបានស្រាវជ្រាវរកឃើញថា បើអ្នកពិសាគ្រាប់អាល់ម៉ុនបាន ៤៣ ក្រាមក្នុងមួយថ្ងៃ បានរយៈពេល ៦ សប្តាហ៍ អ្នកជំងឺដែលមានឡើងកម្រិតកូឡេស្តេរ៉ូលខ្ពស់នឹងទទួលបានលទ្ធផលល្អ គឺកម្រិតកូឡេស្តេរ៉ូលនឹងថយចុះ ។ សារធាតុកូឡេស្តេរ៉ូលអាក្រក់ (HDL) គឺជាសារធាតុមួយតូចងាយជ្រាបចូលតាមចរន្តឈាម និង ប្រមូលផ្តុំយូរៗទៅវានឹងរីកធំ និង បញ្ចូនទៅថ្លើមធ្វើមុខងារសម្អាតមុននឹងបញ្ចេញចោលពីរាងកាយ ។
តាមការសិក្សាចំពោះអ្នកជំងឺដែលបានពិសាគ្រាប់អាល់ម៉ុន អាចឱ្យរាងកាយ និង ថ្លើមមានសមត្ថភាពបញ្ចេញកូឡេស្តេរ៉ូលអាក្រក់ចេញពីរាងកាយ បានប្រសើរជាងមុនចំនួន ៦,៤ ភាគរយ ។ បន្ថែមពីនេះ ក្នុងគ្រាប់អាល់ម៉ុន ក៏មានផ្ទុកសារធាតុម៉ាញ៉េស្យូម ប៉ូតាស្យូម និង អាហារកាកសរសៃច្រើន ៕ សុផល (ប្រភព៖ zeenews)